​លោក​ជៀង​អំ​!​ក្រុមការងារ​បក្ស​ត្រូវ​ពង្រឹង​ផ្ទៃក្នុង​សាមគ្គីភាព​ទាំង​រចនា​សម្ព​ន្ធ័​ក្នុង​បក្ស​

342
ចែករម្លែក
  • 17
    Shares

​ខេត្តស្វាយរៀង​៖​លោក​ជៀង​អំ​សមាជិក​គណៈកម្មាធិការ​កណ្តាល​និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះជួយ​ខេត្តស្វាយរៀង​កាលពី​ព្រឹក​ថ្ងៃទី​២​ខែមីនា​ឆ្នាំ​២០១៩​បាន​មាន​ប្រសា​ស​ន៏​ថាៈ​រចនាសម្ព័ន្ធ​ក្នុង​បក្ស​និង​ការ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​។​បង្កើន​ការ​សាមគ្គីភាព​ខាងក្រៅ​ចាត់ទុក​ប្រទេស​ទាំងនោះ​ជា​ដៃគូ​អភិវឌ្ឍ​ពង្រឹង​ការអនុវត្ត​អភិក្រម​ទាំង​៥​គឺ​ឆ្លុះកញ្ចក់​,​ងួ​ត​ទឹក​,​ដុសក្អែល​,​ព្យាបាល​,​និង​វះកាត់​។​

​ចំពោះ​មន្ត្រី​ណា​ដែល​ធ្វើ​ខុសច្បាប់​សាង​អំពើអាក្រក់​ប៉ះពាល់​ដល់​ពលរដ្ឋ​និង​ត្រូវ​វះកាត់​និង​ត្រូវ​បន្ត​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​របស់​បក្ស​ឱ្យបាន​យល់​ជ្រួតជ្រាប​ដល់​ពលរដ្ឋ​នៅ​មូលដ្ឋាន​ដោះស្រាយ​កង្វល់​នានា​និង​ផ្តល់​សេវាសាធារណៈ​ឱ្យបាន​ល្អ​និង​ទូលំទូលាយ​ដល់​ពល​ដ្ឋ​ដើម្បី​ការបោះឆ្នោត​នៅពេល​ខាងមុខ​យើង​និង​ទទួលបាន​ការគាំទ្រ​ពី​ពលរដ្ឋ​យ៉ាងច្រើន​ភ្នូ​ក​ទឹក ភ្នូ​កដី​បន្ថែមទៀត​។​

​លោក​ជៀង​អំ​ក៏៏​បាន​មាន​ប្រសា​ស​ន៏​បន្តទៀតថាៈ​យើង​ត្រូវ​រួមគ្នា​ជួយ​កែលម្អ​សមាជិក​បក្ស​យើង​ឱ្យ​បានល្អ ពង្រឹង​មូលដ្ឋាន​បក្ស​អោយ​រឹងមាំ ទាំង​ភូមិ ឃុំ ពង្រឹង​ចាស់​ពង្រីក​ថ្មី ដោយ​ពង្រឹង​ទៅលើ​យុវជន កម្មករ​រោងចក្រ​គ្រប់គ្រង​កម្លាំង​មូលដ្ឋាន​អោយ​រឹងមាំ​ទើប​យើង​ទទួលបាន​ជោគជ័យ​គឺ​មេ​គ្រួសារ​បក្ស​ទៅគ្រប់​គ្រង​សមាជិក​បក្ស​តាមរយៈ​ក្រុមគ្រួសារ​បក្ស ។​

​លោក​បាន​បញ្ជាក់ប្រាប់​ក្រុមការងារ​បក្ស​ថាៈ​ចាប់ពី​ឆ្នាំ​២០២០​ឡើងទៅ​ប្រាក់​មូលនិធិ​ឃុំ​សម្រាប់​អភិវឌ្ឍ​មូលដ្ឋាន​និង​កើន​ដល់​១០​ម៉ឺន​ដុល្លារ​ក្នុង​១​ឆ្នាំ​។​ដូច្នេះ​យើង​មានលទ្ធភាព​ក្នុង​កិច្ចការងារ​អភិវឌ្ឍ​ឱ្យ​កាន់តែ​រីកចម្រើន​ជា​បន្តទៀត​។​ត្រូវមាន​ជំនឿ​ជាក់​លើ​ការដឹកនាំ​របស់​សម្តេច​តេ​ហ៊ុនសែន​ជា​ប្រមុខ​ដឹកនាំ​។​

​លោក​ជៀង​អំ​ក៏បាន​ណែនាំ​ដល់​ពលរដ្ឋ​ឱ្យ​ត្រូវ​ចេះ​សន្សំសំចៃ​ទឹក​ទុក​។​ដោយ​ក្នុង​រដូវប្រាំង​នៅ​ឆ្នាំ​២០១៩​នេះ​កម្ពុជា​នឹង​ជួប​គ្រោះ​ក្តៅ​ហួតហែង​ខ្លាំង​ជាពិសេស​ក្នុងអំឡុង​ខែមេសា​និង​ឧសភា​កម្តៅ​នឹង​ហក់​ឡើងដល់​៤០​ទៅ​៤២​អង្សា​ដោយសារ​។​តែ​ការរង​ដោយ​ប្រយោល​នៃ​ឥទ្ធិពល​បាតុភូត​អែល​នី​ណូ (El Nino)៕S/