​លោក​ទៀ​សីហា​ត្រូវ​តែងតាំង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តសៀមរាប​

447
ចែករម្លែក

ដោយ​បាយ័ន​/​ខេត្តសៀមរាប​៖ លោក​ទៀ​សីហា​ដែល​ទើបតែ​តែងតាំង​ជា​អភិបាល​ខេត្តសៀមរាប ត្រូវបាន​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ចេញ​សេចក្តីសម្រេច​តែងតាំង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តសៀមរាប​។​

​ពិធី​ប្រកាស​ចូលកាន់​តំណែង​ជា​ប្រធាន​គណបក្ស​ប្រជាជន​ខេត្តសៀមរាប​ធ្វើឡើង​ក្រោម​អធិបតីភាព​សម្ដេច​វិបុល​សេនា​ភក្តី​សាយឈុំ​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​គណៈ​ប្រចាំការ​នៃ​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ពិធី​នេះ​ធ្វើឡើង​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​នៅ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តសៀមរាប​។​

​ក្នុង​ពិធី​តែងតាំង ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តសៀមរាប​នេះ​ផងដែរ គឺមាន​ការចូលរួម​ពី​សំណាក់​ក្នុង​ពិធី​ដ៏​នេះដែរ មានការ​ចូលរួម​ពី​លោក លោកស្រី សមាជិក សមាជិកា គណៈប្រតិភូ​គណបក្ស​ប្រជាជន​កម្ពុជា សមាជិក សមាជិកា​គណៈអចិន្ត្រៃយ៍​គណបក្ស សមាជិក សមាជិកា​គណបក្ស​ខេត្ត ប្រធាន​គណៈកម្មាធិការ​បក្ស​គ្រប់​ថ្នាក់​ក្នុង​ខេត្តសៀមរាប ។​

​សូមបញ្ជាក់ថា​លោក​ទៀ​សីហា​ពីមុន​ក៏​ជា​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​យុវជន​ខេត្តសៀមរាប​ត្រូវបាន​សម្តេច​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​តែងតាំង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តសៀមរាប ជំនួស​លោក ឃឹម ប៊ុន​សុង ដែល​ត្រូវបាន​ទៅ​ទទួល​ភារៈកិច្ច​ថ្មី ៕S/