​លោក​បណ្ឌិត​ឈួន​ថាវ​រិន្ទ​៖​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​រក្សា​សន្តិភាព​និង​វឌ្ឍនភាព​ជាតិ​

1725
ចែករម្លែក

​ដោយៈ​តារា​រិ​ទ្ធ​/​ក្រចេះ​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​បណ្ឌិត ឈួន ថាវ​រិន្ទ នៅតែ​បន្ត​អះអាង​ជាមួយ​ប្រជាជន​នៅក្នុង​ស្រុក​ព្រែក​ប្រស​ព្ធ​ថា​មានតែ​គណបក្ស​ប្រជាជន​កម្ពុ​ជាមួយ​ប៉ុណ្ណោះ​ដែលមាន​សមត្ថភាព​ក្នុង​ការរក្សា​សន្តិភាព និង​ការអភិវឌ្ឍ​ប្រ​ទស​ជាតិ​។​ដូចនេះ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ប្រជាជនមាន​សេចក្តីសុខ​មាន​ជីវភាព ធូរធារ នឹង​លែង​ភ័យព្រួយ​អំពី​ការរត់​លូន​ដោយសារ​សង្គ្រាម​ទៀតហើយ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​បណ្ឌិត ឈួន ថាវ​រិន្ទ មេបញ្ជាការរង​បញ្ជាការដ្ឋាន​កងទ័ព​ជើង​អាកាស នៃ​កងយោធពល​ខេមរភូមិន្ទ​និង​ជា​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា អនុប្រធាន​ក្រុមការងារ​ចុះជួយ​ខេត្ត​និង​ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ។

លោក បាន​ថ្លែង​បែបនេះ​នៅក្នុង​ពិធី​ប្រគេណ​ទៀន​ព្រះវស្សា គ្រឿង​បរិក្ខា និង​សម្ភារៈ ជាច្រើន​ទៀត​ដើម្បី​ទៅ​វេរ​ប្រគេន​ដល់​ព្រះសង្ឃ​ដែល​គ​ង្ស​ចាំ​ព្រះវស្សា ក្នុង ពុទ្ធ​សី​ម៉ា​វត្ត ចំនួន ១០ វត្ត នាពេលនេះ​បានធ្វើ​ឡើង​នៅ​វត្ត ដីដុះ ស្ថិតក្នុង​ឃុំ ព្រែក​ប្រសព្វ ស្រុក ព្រែក​ប្រសព្វ ខេត្ត ក្រចេះ នា​ព្រឹក​ថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ ២០១៨​កន្លងទៅ នេះ​។ ពី​ធី​នេះ​ក៏មាន​វត្តមាន​លោក ស ចំរុង ប្រធាន​គណកម្មាធិការ​បក្ស​ខេត្តក្រចេះ​ចូលរួម​ផងដែរ ។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឈួន ថាវ​រិន្ទ បាន​មានប្រសាសន៍​ទៅកាន់​ញាតិ​ញោម​ពុទ្ធបរិស័ទ​នៅ​ស្រុក​ព្រែក​ប្រស​ព្ធ​ថា​៖​សុខសន្តិភាព​ក៏បាន​បង្កលក្ខណៈ​ឲ្យ​យើងទាំងអស់គ្នា​មាន​សេរីភាព​លើ​ជំនឿ​សាសនា និង ការគោរព​បូជា​ចំពោះ​ព្រះពុទ្ធសាសនា ហើយ​ដោយសារ​តែមាន​សុខសន្តិភាព​នេះហើយ​ទើប​យើង​មានលទ្ធភាព​កសាង​ទី​អា​រ៉ា​ម​ស្អាត​ល្អ និង មាន​ព្រះសង្ឃ​គង់នៅ ។

លោក​បាន​បន្តទៀតថា​ពុទ្ធចក្រ​និង​អាណាចក្រ​វា​មាន​ភាព​ប្រតិសកម្ម​ជាមួយគ្នា​ប្រសិនជា​អាណាចក្រ​រុង្គ​រឿង មាន​សុខសន្តិភាព ពុទ្ធចក្រ​ក៏​រុង្គ​រឿង​ទៅតាម​នឹង​ដែរ ។ ក៏ប៉ុន្តែ​បើ​អាណាចក្រ​ជួបប្រទះ​វិបត្តិ​និង​សង្គ្រាម​នោះ ពុទ្ធចក្រ​ក៏ត្រូវ​រងគ្រោះ​ដូចគ្នា ។ ដូចនេះ​ចូលរួម​គ្នា​រក្សា​សន្តិភាព​ដែល​គ្រឺះ​ដ៏​សំខាន់​សម្រាប់​ការអភិវឌ្ឍ តែ​បាត់បង់​សន្តិភាព​ហើយ​កុំថាឡើយ​ការអភិវឌ្ឍ សូម្បីតែ​ចង្ហាន់​ព្រះសង្ឃ​ក៏​គ្មាន​ដែរ ។​

​លោក​បណ្ឌិត ឈួន ថាវ​រិន្ទ បាន​បន្តថា​បងប្អូន​ប្រជាពលរដ្ឋ រួមទាំង​ព្រះសង្ឃ​ផងដែរ សុទ្ធតែ​បានទទួល​ផល​ពី​សុខសន្តិភាព​ដែលមាន​ក្នុង​រយៈពេល ២០ ឆ្នាំ​ចុង​ក្រោយនេះ ហើយ​សុខសន្តិភាព​នេះ​គឺ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​កំពុង​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា បាន​យក​ជីវិត​ទៅ​ប្តូរ​យកមក មិនមែន​បានមក​ដោយ​ស្រួល​នោះទេ ។ ចំណុច​នេះ​បងប្អូន​អាច​មើលឃើញ​គ្រប់គ្នា​និង​បានដឹង​គ្រប់គ្នា​ថា​សន្តិភាព​នេះ​គឺ​បានមកពី​នយោបាយ​ឈ្នះ​ឈ្នះ​ដែលមាន​សម្តេច​តេ​ជោ​ជា​ម្ចាស់​នៃ​នយោបាយ​នេះ ។

​គឺ​វា​ខុសគ្នា​ស្រឡះ​ទៅ​និង​ពួក​ប្រឆាំង​ដែល​ចាំតែ​ដល់ពេល​ពាក់​ក្រវាត់ក​ជិះ​យន្តហោះ​មក​ធ្វើ​ធំ​នោះទេ ។ គណបក្ស​ប្រជាជន​កម្ពុជា​បាន​នៅ​ជា​ប្រជាជន​គ្រប់ពេលវេលា​ពិសេស​នៅពេលដែល​ប្រជាជន​ជួប​កាល​លំបាក​គេ​តែង​ឃើញ​វត្តមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជានិច្ច មិនមែន​មានការ​លំបាក​រត់ចោល​ប្រជាជន​នោះទេ ។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​បាន​បន្តថា​កន្លងមក ក៏​ដូច​បច្ចុប្បន្ន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​តែង​បាន​ចុះសួរសុខទុក្ខ​ដោយផ្ទាល់​និង​ជួប​ជាមួយ​បងប្អូន ប្រជាពលរដ្ឋ និង​កម្មករ​កម្ម​ការី នៅតាម​បណ្តា​រោងចក្រ​សហគ្រាស​នានា​នៅ​ទូទាំងប្រទេស។

ក្នុង​គោលបំណង​តែ​ម្យ៉ាង​គត់​គឺ​ស្វែង​យ​លើ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ និង ពិនិត្យមើល​បញ្ហា​ប្រឈម​នានា​ដោយបាន​ចាត់​វិធានការណ៍​ដោះស្រាយ​ការលំបាក​របស់​ប្រជាជន​និង​កម្មករ​បាន​ទាន់ពេលវេលា​។​

ជាមួយគ្នានេះ​ក៏បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ជាច្រើន​ដែល​ផ្តល់នូវ​ផលប្រយោជន៍​យ៉ាងច្រើន​ជូន​ប្រជាពលរដ្ឋ ។ ជា​ចុងក្រោយ​លោក​បណ្ឌិត​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចូលរួម​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ដែលមាន​លេខ​រៀង​ទី ២០ នៅ​ថ្ងៃទី​២៩​ខែកក្កដា​ខាងមុខនេះ​ឱ្យបាន​គ្រប់ៗ​គ្នា ។​

ក្នុងឱកាស​នោះ​លោក​បណ្ឌិត ឈួន ថាវ​រិន្ទ និង លោកស្រី​និង​សហការី​បាន​វេរ​ប្រគេន ព្រះ សង្ឃ​ដែល​គ​ង្ស​ចាំ​ព្រះវស្សា​ក្នុង​ទី​អារាម​នីមួយៗ​មាន​សាដក់​នឹង​បច្ច័យ​មួយចំនួន មាន​ទៀន​ព្រះវស្សា ១ គូរ ព្រមទាំង​ភេសជ្ជៈ គ្រឿងឧបភោគ បរិភោគ​ជាច្រើន​ទៀត ។

នាឱកាស​នោះដែរ​លោក​បណ្ឌិត ឈួន ថាវ​រិន្ទ និង លោកជំទាវ ក៏បាន​ចែកជូន​នូវ​អំណោយ​អនុស្សាវរីយ៍​រួម​នឹង​ថវិកា​ដល់​ពុទ្ធបរិស័ទ សមាជិក សមាជិការ និង​ប្រជាពលរដ្ឋ​ចំនួន ៣៦០ នាក់ ,​កម្លាំង​ការពារ​,​អាជ្ញាធរ​មូលដ្ឋាន សរុប​ចំណាយ​ក្នុង​កម្មវិធី​អស់​ថវិកា​ចំនួន​ជាង ២៥ លាន រៀល ៕S/​

​លោក​បណ្ឌិត​ឈួន​ថាវ​រិន្ទ​៖​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​រក្សា​សន្តិភាព​និង​វឌ្ឍនភាព​ជាតិ​