​លោក​បណ្ឌិត ឈួន ថាវ​រិន្ទ អញ្ជើញ​សម្ភោ​ធ​ឆ្លង​ព្រះ​អដ្ឋិ​ចេ​តី​យ៍​ព្រះ​តេជគុណ​ឥន្ទ​កេស្ស​រ៍ ឡោ អ៊ុម តម្លៃ​ជាង​៧ ម៉ឺន​ដុល្លារ​

381
ចែករម្លែក
  • 25
    Shares

ដោយ​៖​តារា​រិ​ទ្ធ​(​ក្រចេះ​)៖​នា​ព្រឹក​ថ្ងៃទី ២៨ ខែ មីនា ឆ្នាំ​២០១៩ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​បណ្ឌិត ឈួន ថាវ​រិន្ទ មេបញ្ជាការរង​បញ្ជាការដ្ឋាន​កងទ័ព​ជើង​អាកាស​នៃ​កងយោធពល​ខេមរភូមិន្ទ​និង​លោកស្រី ឈុន ផា​ណ្ណា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ភោ​ធ​ឆ្លង​ព្រះ​អដ្ឋិ​ចេ​តី​យ៍​ព្រះ​តេជគុណ​ឥន្ទ​កេស្ស​រ៍ ឡោ អ៊ុម ក្នុង​វត្ត​គិរី​វិបស្សនា​រាម​(​ភ្នំ​ទួល​ទ្រង់​)​ស្ថិតក្នុង​ភូមិ​បឹង​លាច ឃុំ​ព្រែក​ប្រសព្វ ស្រុក​ព្រែក​ប្រសព្វ​ខេត្តក្រចេះ​។​ពី​ធី​នេះ ក៏មាន​វត្តមាន​អាជ្ញាធរខេត្ត​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​និង​ប្រជាពលរដ្ឋ​ប្រមាណ​ជា​៥០០ នាក់​បាន​ចូលរួម​ក្នុង​ពិធីបុណ្យ​ឆ្លង​នាពេលនេះ​ផងដែរ ។​

​យោងតាម​របាយការណ៍​ស្វាគមន៍​របស់​អាជ្ញាធរ​ស្រុក​ព្រែក​ប្រសព្វ​បាន​ឲ្យ​ដឹងថា​៖​ក្នុង​ដំណើរ​ការកសាង​ឡើងវិញ​ក្នុង​នូវ​សមិទ្ធផល​ខាង​ពុទ្ធចក្រ​នៅក្នុង​វត្ត​នេះ​បាន​ធ្វើឡើង​តាំងពី​ឆ្នាំ​២០០៥​រ​ហូ​មកដល់​បច្ចុប្បន្ននេះ​ចំណាយ​ថវិកា​សរុប​ចំនួន​ជាង​១៦​ម៉ឺន​ដុល្លារ​ជាការ​រួមចំណែ ក​របស់​សប្បុរសជន​ពិសេស​គឺ​ការចូលរួម​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​បណ្ឌិត ឈួន ថាវ​រិន្ទ និង​លោកស្រី​។​ក្នុងស្រុក​ព្រែក​ប្រសព្វ​មាន​វត្ត៣៦ក្នុងនោះវត្ត​ធម្ម​យុទ្ធ​ចំនួន ២ និង​សាលា ឆទាន ១២ កន្លែង សាលា​ពុទ្ធិកៈបឋមសិក្សា​មាន ៧​កន្លែង ព្រះសង្ឃ​សរុប ៤០៥ អង្គ ។

​លោ​កម​ឧ​ត្ត​ម​សេនីយ៍​ឯក​បណ្ឌិត ឈួន ថាវ​រិន្ទ បាន​សំដែង​ការរីករាយ​ដែល​បានមក​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ព្រះ​អដ្ឋិ​ចេ​តី​យ៍​ព្រះ​តេជគុណ​ឥន្ទកេស្ស​រ៍ ឡោ អ៊ុម ។ លោកបន្តថាបើ​យោងតាម​របាយការណ៍​ស្រុក​ប្រវត្តិ​ទី​អារាម​នេះ​ក៏ដូចជា​ប្រវត្តិ​ដែល​ពាក់ព័ន្ធ​ជាមួយនឹង​ប្រវត្តិ​នៅក្នុង​ក្របខណ្ឌ​នៅ​ទូទាំង ប្រទេស​ដែល​យើង​បាន​ជួបប្រទះ​នូវ​ការរីកចម្រើន​ផង​និង​ការជួប​ប្រទះ​ជាមួយនឹង​ភាព​ខ្ទេចខ្ទាំ​ព្រមទាំង​សោកនាដកម្ម​ដែល​បាន​បង្កើតឡើង នៅក្នុង​សម័យ​សង្គ្រាម​និង​សម័យ​នៃ​របប​ប្រល័យពូជសាសន៍​ប៉ុល ពត​។ សមិទ្ធផល​ដែល​យើង​បាន​កសាង​នៅទីនេះ​គឺ​សក្តិសម​ជាមួយនឹង កិច្ចខិតខំ​ប្រឹងប្រែង ហើយក៏​សក្តិសម​ដើម្បី​នឹង​ការគោរព​បូជា​សម្រាប់​ព្រះពុទ្ធសាសនា​។​

​ឆ្លៀត​ក្នុង​ពិធីបុណ្យ​នោះ​លោក​បណ្ឌិត​ក៏បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ​ពី​ប្រមុខ​ថ្នាក់​នាំ​កំពូល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ពិ​សេ ស​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី . ហ៊ុនសែន ជូន​ចំពោះ​បងប្អូន​ដោយ​ក្តី​នឹករលឹក​និង​បាន​ប្រសិទ្ធិ​ពរជ័យ​នាឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​សូម​ជួបតែ​សេចក្តីសុខ​ចំរើន​គ្រប់​ក្រុមគ្រួសារ ខ្មែរ​ទូទាំងប្រទេ ស​ផងដែរ ។​ ​ ​ ​ ​

​លោក​បណ្ឌិត ឈួន ថាវ​រិន្ទ បាន​យក​ឱកាស​នោះ​ថ្លែង​ជូន​នូវ​ការកោតសរសើរ​ចំពោះ​ការខិតខំ​ទាំងអស់​របស់​ព្រះតេជព្រះគុណ​ព្រះសង្ឃ​គ្រប់ ព្រះអង្គ​ក៏ដូចជា​ចៅអធិការ​គ្រប់​ជំនាន់​និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ដែល​បាន​ខិតខំ​កសាង​នូវ​សមិទ្ធផល​យ៉ាងច្រើន​នៅក្នុង​វត្ត​នេះ​ឡើង​។​លោ កបាន​បន្តថា​យើង​បាន​ខិតខំ​រួមគ្នា​ពី​ដំណាក់កាល​មួយ​ទៅកាន់​ដំណាក់កាល​មួយ​ដែល​ធ្វើអោយមាន​ការផ្លាស់ប្ដូរ​យ៉ាង​ជ្រាលជ្រៅ​នៅក្នុង​សង្គមជាតិ​របស់​យើង ។ តម្រូវការ​ធ្វើបុណ្យ​ធ្វើ​ទាន​របស់​ប្រជាពលរដ្ឋ​របស់​យើង​ដែល​មុន​នោះ​មិន​ត្រឹមតែ​មិនបាន​ធ្វើបុណ្យ​ទេ​ក៏ប៉ុន្តែ​ទី​អារាម​ទាំង ឡាយ​ត្រូវបាន​បំផ្លាញ​ព្រះសង្ឃ​ត្រូវគេ​ធ្វើ​គត់​ឬ​ចាប់​ផ្សឹក​ក៏ប៉ុន្តែ​ក្រោយ​ថ្ងៃ​រំដោះ ៧ មករា រហូតមកដល់​ពេលនេះ​យើង​មានឱកាស​ដើម្បី​នឹងធ្វើ បុណ្យ​ធ្វើ​ទាន​ទៅ​តា​ប្រពៃណី​របស់​យើង ។ លោក​បាន​សង្កត់ធ្ងន់ថា​ការរីកចំរើន​ក្នុង​វិស័យ​ពុទ្ធចក្រ​នៅពេលនេះ​គឺ​បានមកពី​កត្តា​សន្តិភាព​មាន សន្តិភាព​ទើប​មានការ​អភិវឌ្ឍ​មានការ​អភិវឌ្ឍ​ទើប​រក្សាបាន​នូវ​សន្តិភាព មាន​កត្តា​ទាំងពីរ​នេះ​ទើប​ប្រទេសជាតិ​មានការ​រីកចំរើន​ប្រជាជនមាន​ជីវ ភាព​កាន់តែ​ប្រសើរឡើង​ទាំងអស់នេះ​គឺ​កើតឡើង​ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាព​វៃឆ្លាត​និង​ប៉ិនប្រសប់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​នាយក រដ្ឋមន្ត្រី​កម្ពុជា ។​

​លោក​បណ្ឌិត​បាន​បន្តទៀត​ថា​៖​បញ្ហា​សុខសន្ដិភាព​ជា​កត្តា​សំខាន់​ណាស់​ដែល​យើង​ត្រូវការពារ​អោយបាន​បើ​ការពារ​មិនបាន​កុំ​និយាយ​ដល់ ប្រជាធិបតេយ្យ​ហើយ​កុំ​និយាយ​ដល់​សិទ្ធិមនុស្ស​និង​កុំ​និយាយ​ដល់​អ្វី​ទាក់ទង​នឹង​ការអភិវឌ្ឍ ។ យើង​ពិសោធន៍​ឆ្នាំ ១៩៧០ ដល់​ឆ្នាំ ១៩៧៥ និង​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ ១៩៧៩ ហើយ​មិន​ត្រឹមតែ​មិនបាន​កសាង​ប្រទេស​ទេ​ប៉ុន្តែ​ត្រូវបាន​បំផ្លាញ​ដល់​ឫសគល់​តែម្ដង​ទាំង​វិស័យ​ពុទ្ធចក្រ​ទាំង វិស័យ​អាណាចក្រ​ដោយសារ​អាណាចក្រ​ដឹកនាំ​វា​មិនត្រូវ ។ អញ្ចឹងទេ​ប្រទេសមួយ​ចាំបាច់​ណាស់​ត្រូវការ​នូវ​សន្ដិភាព​ទើប​មានការ​អភិវឌ្ឍ ។


​លោក​បន្តទៀតថា​តាមរយៈ​សន្តិភាព​នោះ​ហើយ​ផ្តល់ឱកាស​ឲ្យ​ព្រះតេជព្រះគុណ​និង​ពុទ្ធបរិស័ទ​មានលទ្ធភាព​អភិវឌ្ឍ​ឡើង ។ តាមរយៈ​ភាព ត្រឹមត្រូវ​នៃ​ការដឹកនាំ​អាណាចក្រ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ត្រឹមត្រូវ​ទើប​បង្កើត​ឲ្យ​មាន​ស្ថានភាព​បែបនេះ ។ បញ្ហា​ស្ថិត​នៅត្រង់ថា​តើ ដំបូង​បំផុត​បក្សនយោបាយ​ដែល​ដឹកនាំ​រដ្ឋ​នោះ​រាជរដ្ឋាភិបាល​នោះ​ផ្តល់​លទ្ធភាព​ប៉ុណ្ណា​ឲ្យ​ប្រជាពលរដ្ឋ​សម្រាប់​ជំនឿ​សាសនា​។ តែ​នៅ​កម្ពុជា ត្រូវបាន​បើកទូលាយ​លើ​ជំនឿ​សាសនា​បានធ្វើ​ឲ្យ​ប្រទេស​របស់ យើង​មាន​សុខដុម​ប​នីយកម្ម​ជនជាតិ និង សាសនា ។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឈួន ថាវ​រិន្ទ និង​លោកស្រី​បាន​ប្រគេន​ទ័យ​វត្ថុ​និង​បច្ច័យ​ដល់​ព្រះសង្ឃ ៧ វត្ត​មួយអង្គ​មាន​ស្លា​ដក់ រួម​នឹង​និង​បច្ច័យ និង​បច្ច័យ​សម្រាប់​វត្ត ភ្នំ​ទួល​ទ្រុង ព្រមទាំង​ឧបត្ថម្ភ​ថវិកា​កសាង ព្រះ​អដ្ឋិ​ចេ​តី​យ៍​ព្រះនាម​ឥន្ទ​កេស្ស​រ៍ ឡោ អ៊ុម ព្រមទាំង​ឧបត្ថម្ភ​ថវិកា​ដល់​អាជ្ញា ធរ​ដែនដី​កងកម្លាំងប្រដាប់អាវុធ​និង​ចែក​អំណោយ​អនុស្សាវរីយ៍​ដល់​លោក​តាជី លោក​យាយជី និង ប្រជាពលរដ្ឋ​ចំនួន ៥០០ នាក់​ក្នុង​ម្នាក់ ទទួលបាន​ក្រណាត់សរ​១​ដុំ ថវិកា ១​ម៉ឺន​រៀល ដោយឡែក​ប្រជា​ពល រដ្ឋ​ចូលរួម​ទទួលបាន​ក្រ​ម៉ា​ម្នាក់ ១ ។​

សូមបញ្ជាក់ថា វត្ត​គិរី​វិបស្សនា​រាម នៅមុន​សម័យ​សង្គមរាស្ត្រនិយម អំឡុង​ឆ្នាំ ១៩៣៥ ដោល​មាន​ព្រះចៅអធិការ​វត្ត​គ្រប់គ្រង​ជា​បន្តា​បន្ទាប់ ដើមឡើយ​ទីនេះ​ជា​កន្លែង​អាស្រម ព្រះ​តេជគុណ​ឥន្ទ​កេស្ស​រ៍ ឡោ អ៊ុម ព្រះអង្គ​បាន​និមន្ត​មក​ធ្វើ​ធុតង្គ​រុក្ខមូល​គឺ​អ្នក​នៅ​អាស្រ័យ​តាម​គល់ឈើ ដើម្បី​ប្រ​ព្រិ​ត្តិ​នូវ​ធុតង្គ​សិក្ខាបទ​យ៉ាង​តឹងរឹង​នៅលើ​ភ្នំ​ទួល​ទ្រង់​នេះ​។ ព្រះ​អដ្ឋិ​ចេ​តី​យ៍​នេះ​ត្រូវបាន​កសាង​ក្នុង ២០១៦ រហូត​ដ​លើ​ឆ្នាំ ២០១៩ នេះ ទើប​រួចរាល់​និង​ប្រារព្ធ​ពិធីបុណ្យ​គម្រប់​ខួប​លើក​ទី ៣៦ ឆ្នាំ​ដើម្បី​តម្កល់​ព្រះ​អដ្ឋិ​ចេ​តី​យ៍ ព្រះ​តេជគុណ​ឥន្ទ​កេស្ស​រ៍ ឡោ អ៊ុម​ព្រមទាំង​សម្ពោធ​ឆ្លង សមិទ្ធផល​នានា​នាពេលនេះ​ដោយ​ចំណាយ​ថវិកា​សរុប​ក្នុងការ​កសាង​ព្រះ​អដ្ឋិ​ចេ​តី​យ៍​ចំនួន​ជាង​៧០.០០០​ដុល្លារ​ដោយឡែក​ថវិកា​ផ្ទាល់​របស់លោក​ប​ណ្ឌិ ត ឈួន ថាវ​រិន្ទ និង​លោកស្រី​ចូលរួម​កសាង​និង​ធ្វើបុណ្យ​ឆ្លង​នាពេលនេះ​សរុប​ចំនួន ២៩.៣២៤ ដុល្លារ​ផងដែរ ៕