​លោក​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង បញ្ជាក់​ពី​ការជួយ​កម្ពុជា​ការពារ​នូវ​ភាពស្របច្បាប់ បន្ទាប់ពី EU គម្រាម​ដក EBA

456
ចែករម្លែក

.​ចិន​ផ្តល់​ថវិកា ៦០០ លាន​យន់​ដល់​កម្ពុជា​សម្រាប់​វិស័យ​ការពារជាតិ​

​ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​លោក​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង បានបញ្ជាក់​អះអាងថា ចិន​និង​ជួយ​ដល់​កម្ពុជា​ពាក់ព័ន្ធ​ការ​គំរាម​ដក EBA ពី​កម្ពុជា​ដោយ​សហភាព​អឺរ៉ុប​ដើម្បី​ជួយ​ការពារ​នូវ​ភាពស្របច្បាប់​របស់​កម្ពុ​ជា​ចំពោះ​ស្ថានភាព​បច្ចុប្បន្ន​ដែលមាន​សម្ពាធ​នេះ ។ លោក​ស៊ី​បាន បន្តថា​ទោះបី​យ៉ាង ណា​ចិន​នៅតែ​គាំទ្រ​កម្ពុជា​ជួយ​ដល់​កម្ពុជា ។

​លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បន្ទាប់ពី​ជំនួប​រវាង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន យក​រដ្ឋមន្ត្រី​កម្ពុជា​ជាមួយ​លោក​ប្រធានាធិបតី ស៊ី ជីន​ពីង នៃ​សាធារណរដ្ឋ​ប្រជា​មា​នី​ត​ចិន​នា​ព្រឹក​ថ្ងៃទី ២៩ ខែ មេសា​នេះ​ដែលជា​ថ្ងៃ​ចុង ក្រោយ​នៃ​ដំណើរ​ចូលរួម​វេទិកា​ខ្សែក្រវ៉ាត់​និង​ផ្លូវ​លើក​ទី​២ សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ។​

​លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​៖ លោក ស៊ី ជីន​ពីង បាន​សំដែង​ការរីករាយ​ដែល​បាន​ជួប សម្តេច​សារជាថ្មី​ម្តងទៀត ហើយ​បាន​អរគុណ​ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដែល​បាន​ដឹកនាំ​គណប្រតិភូ​មក​ចូលរួម​វេទិកា​ខ្សែក្រវ៉ាត់​និង ផ្លូវ លើក​ទី​២ នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន ។​

​លោក ស៊ី ជីន​ពីង បានប្រកាសថា​នឺង​បន្ត​គាំទ្រ​ប្រទេស​កម្ពុជា​ពិសេស​គឺ​ក្នុង​ក្របខណ្ឌ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំងពីរ​លោក បាន​បញ្ជាក់ថា​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរបាន​ឈានដល់​កម្រិត​ថ្មី​មួយទៀត​ហើយ ។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា​៖​កម្ពុជា​បានទទួល​យ៉ាងច្រើន​ពី​អត្ថប្រយោជន៍​នៃ​គម្រោង ខ្សែក្រវ៉ាត់ និង ផ្លូវ​ដែលជា​ចក្ខុវិស័យ​របស់លោក​ប្រធានាធិបតី ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា​សម្តេច​នឹង​បន្ត​ចូលរួម​វេទិកា​ខ្សែក្រវ៉ាត់​និង ផ្លូវ​លើក ទី​៣ ជាថ្មី​ម្តងទៀត ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​គូស​បញ្ចាក់​ជូន​លោក​ប្រធានាធិបតី ស៊ី ជីន​ពីង ថា​៖​បញ្ហា​ប្រឈម​របស់​កម្ពុជា​នាពេល​ប​ច្ចប្ប​ន្ន​នេះ​គឺ​ការ គម្រាម​ដក EBA ពី​កម្ពុជា​របស់​សហភាព​អឺរ៉ុប ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានស្នើ​ឲ្យ​លោក​ប្រធានាធិបតី​ចិន​ជួយ​បន្តធ្វើ​ការងារ​ជាមួយ សហភាព​អឺរ៉ុប​ក្នុង​ការជួយ​ដល់​កម្ពុជា​ផងដែរ ។

​ពាក់ព័ន្ធ​នឹង​បញ្ហា EBA លោក ស៊ី ជីន​ពីង​បានលើកឡើង​ថា​ចិន​នឹង​បន្ត​ខិតខំ​ជួយ​កម្ពុជា​ដើម្បី​កម្ពុជា​ថែរក្សា​សិទ្ធិ​ស្របច្បាប់​របស់ខ្លួន​ចំពោះ ស្ថានភាព​បច្ចុប្បន្ន​ដែលមាន​សម្ពាធ​នេះ ទោះបីយ៉ាងណា​ចិន​នៅតែ​គាំទ្រ​កម្ពុជា​ជួយ​ដល់​កម្ពុជា ។

​ជាមួយ​គ្ន​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ស្នើឱ្យ​ក្រុមហ៊ុន​ចិន​ដែល​បច្ចុប្បន្ន​កំពុងតែ​ធ្វើ​ពាណិជ្ជកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​ជាពិសេស​រោង ចក្រ​ចិន​ដែលមាន​ជាង ៧០០ នៅ​កម្ពុជា​នៅ​បន្តធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​បន្តទៀត និង ស្នើ​ឲ្យ​លោក​ប្រធានាធិបតី​ជួយ​គាំទ្រ​ការជំរុញ​ឲ្យ ក្រុមហ៊ុន​ទាំងនោះ​បន្ត​វិនិយោគ​នៅ​កម្ពុជា​និង​ក្រុមហ៊ុន​ថ្មី​មក​បន្ត​វិនិយោគ​នៅ​កម្ពុជា​និង​សុំឱ្យ​ចិន​បើក​ទីផ្សារ​ចំហ​ជាង​មុន​និង​រក្សា​នូវ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ជាពិសេស​ជួយ​ជំរុញ​ក្រុមហ៊ុន​ចិន​ថ្មីៗ​មក​វិនិយោគ​និង​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​។​សម្តេច​បន្តថា​សម្ដេច​ចង់ឃើញ​ចំនួន​រោងចក្រ​ក្រុមហ៊ុន​ចិន​នៅ​កម្ពុជា​នៅ​រក្សា​ដដែល​និង​មានការ​កើតឡើង​ថ្មីៗ​ថែមទៀត ។​

​សម្តេច​ក៏បាន​អរគុណ​ចំពោះ​លោក​ប្រធានាធិបតី​ដែល​បាន​ចូលរួមចំណែក​អភិវឌ្ឍ​និង​កសាង​សេដ្ឋកិច្ចកម្ពុជា ។ សម្ដេច​តេ​ជោ​បាន​បញ្ជាក់ថា ស្ថានភាព​ផ្ទៃក្នុង​និង​សេដ្ឋកិច្ចកម្ពុជា​នៅតែមាន​ស្ថានភាព​ល្អ​ជាង​ការបោះឆ្នោត​នៅ​ឆ្នាំ ២០១៣ និង ២០១៨ ។ សម្រាប់​រយៈពេល​បី​ខែ​នៃ​ឆ្នាំ ២០១៩ នេះ​សេដ្ឋកិច្ចកម្ពុជា​មានការ​វិ​វត្ត​ល្អប្រសើរ ។​

​លោក ស៊ី ជីន​ពីង បាន​មានប្រសាសន៍ថា​៖​កម្ពុជា​ចិន​ជា​មិត្ត​ល្អ​យើង​បាន​ចុះហត្ថលេខា​ទៅលើ​ឯកសារ​សំខាន់ៗ ជាពិសេស​សហគមន៍​រួម គ្នារ​ដែលជា​ឯកសារ​គោល​ដែល​អាច​បន្ត​ធ្វើការ​ជាមួយគ្នា​សហការ​ជាមួយគ្នា​ទៅតាម​ផែនការ​សកម្មភាព​នេះ​យើង​ត្រូវតែ​បន្ត​ថែទាំ​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ ។ ចិន​ខិតខំ​ជួយ​កម្ពុជា​ក្នុង​ក្របខ័ណ្ឌ​កម្មវិធី​ខ្សែក្រវ៉ាត់ និង ផ្លូវ ដោយ​ជំរុញ​ការកសាង​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​,​ផ្លូវ​ល្បឿន លឿន​ពី​ភ្នំពេញ​ទៅ ខេត្ត​ព្រះសីហនុ ,​កសាង​ព្រលានយន្តហោះ​នៅ​ខេត្តសៀមរាប និង​ការនាំចេញ​អង្ករ​ពី​កម្ពុជា​ឲ្យ​បាន ៤០ លាន​តោន ។ សម្រាប់​កិច្ចសហប្រតិបត្តិការ​ចិន​និង​កម្ពុជា​យើង​នឹង​បន្ត​ជំរុញ​គាំទ្រ​សម្ដេច ហ៊ុន សែន ហើយ​យើង​គាំទ្រ​និង​ជួយ​ដល់​វិស័យ​ការពារជាតិ​របស់ ប្រទេស​កម្ពុជា​ផងដែរ ។ ក្នុងន័យនេះ​លោក​ប្រធាន​ធិបតី​បានប្រកាសថា​ចិន​នឹង​ជួយ ៦00 លាន​យន់​ដល់​វិស័យ​ការពារជាតិ​កម្ពុជា ។
​លោក ស៊ី បាន​បន្តថា​ភាគី​ទាំងពីរ​នឹងធ្វើ​ការ​ជាមួយគ្នា​បន្តទៀត​ដើម្បីឱ្យ​ការងារ​ដែល​បានធ្វើ​កន្លងមក​បន្តទៅ​មុខ​យ៉ាង​រលូន​និង​លើកកម្ពស់ វប្បធម៌​ទេសចរណ៍​ជា​កត្តា​សំខាន់​សម្រាប់​ការផ្លាស់ប្ដូរ​ប្រជាជន​និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ។ លោក ស៊ី បាន​បន្តថា​ថ្មីៗ​នេះ​ប្រទេស​ចិន និង​សឹង្ហ​បុរី​បានធ្វើការ​ជាមួយគ្នា​ដើម្បី​បង្កើត​របៀង​សេដ្ឋកិច្ច​ភ្ជាប់​ដី​ដើម្បី​ជំរុញ​ការភ្ជាប់​ដី​ធ្វើ​សមាហរណ៍កម្ម​សេដ្ឋកិច្ច​នៅ​ក្នុងន័យនេះ​យើង​បាន​ស្វាគមន៍​កម្ពុជា​ចូលទៅក្នុង​របៀង​សេដ្ឋកិច្ច​នេះ​ផងដែរ ។
​លោក ស៊ី ក៏បាន​ចាត់ទុក​ការកែទម្រង់​ផ្ទៃក្នុង​របស់​ប្រទេស​កម្ពុជា​គឺជា​កត្តា​សំខាន់​ជាពិសេស​ទៅទៀត​គឺ​បាន​ការពារ​សេដ្ឋកិច្ច​និង​ពាណិជ្ជករ នៅក្នុង​ប្រទេស ហើយ​លោក​បានចាត់ទុក​កម្ពុជា​ជា​មិត្ត​ពិសេស​របស់​ចិន​ហើយ​យើង​ដោះស្រាយ​រួមគ្នា ៕

#