​លោក​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​ចុះ​ពិនិត្យ​ការ​បង្កបង្កើនផល​ស្រូវ​បងប្អូន​កសិករ​ស្រុក​ស៊ីធរ​កណ្តាល​

1011
ចែករម្លែក

​ដោយៈ បា​យ៉ង់​
​ភ្នំពេញៈ ថ្ងៃ​ទីមួយ​ព្រះរាជ​ពិធីបុណ្យ​អុំទូក ដោយ​អនុវត្តតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា នា​សម័យ
ប្រជុំ​ពេញអង្គ​គណៈ​រដ្ឋ មន្ត្រី​កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា កន្លងទៅ នឹង​ឲ្យ​មាន​ភាពប្រាកដនិយម​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​ចុះ​ត្រួតពិនិត្យ​វាយតម្លៃ​ផ្ទាល់ លើ​ការងារ​បង្កបង្កើនផល​ស្រូវ​របស់​បងប្អូន​កសិក​រពាក់​ព័ន្ធ​នឹង ឃុំ​រំលេច និង ឃុំ​ព្រែក​ដើម​ថ្លឹង ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង​។

​នៅ​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៨ លោក​រដ្ឋមន្ត្រី​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​លើ​ផ្ទៃដី​បង្កបង្កើនផលរ​បស់បង​ប្អូន​ប្រជាកសិករ​សរុប​ចំនួន​៧០០​ហិកតា​។ ក្នុងនោះ មាន​ស្រូវធ្ងន់​ចំនួន​២៥០​ហិកតា​និង​ស្រូវស្រាល​ចំនួន​៤៥០​ហិកតា​ដែល​ក្រុម​អន្តរាគមន៍​បូមទឹក​របស់ មន្ទីរ​ធនធានទឹក​និង​ឧតុនិយម ខេត្តព្រៃវែង ដែល​បន្ត​ចុះជួយ​សង្គ្រោះរហូតមកដល់​ថ្ងៃនេះ ជា​លទ្ធផល​គឺ​ទទួលបាន​ផល​ជាទី​គាប់ប្រសើរ​របស់​បងប្អូន​ប្រជាកសិករ​។

​សូមបញ្ជាក់ថា តំបន់​ទាំងនេះ គឺជា​តំបន់​លិច​ទឹក​នៅពេល​មាន​ជំនន់​ទឹកធំ​ដូច​ឆ្នាំនេះ​។ ដូច្នេះ​ជា​ទម្លាប់​ក៍​ដូចជា​បទពិសោធន៍​កន្ល​ង​មក គឺ​បងប្អូន​ធ្វើ​ស្រូវស្រាល​ឲ្យ​ទាន់​ជំនន់មកដល់ ជាក់ស្តែង​បាន​ច្រូតកាត់​ប្រមូល​ផល​ស្រូវ​រួចរាល់​អស់ហើយ រីឯ​ការជួយ​សង្គ្រោះ​នាពេលនេះ​គឺ​ស្រូវ​លើក​ទី​ពីរ​និង​ស្រូវធ្ងន់​តែប៉ុណ្ណោះ​៕ Tp