​លោក​រដ្ឋមន្ត្រី​ធនធានទឹក​ប្រគល់​ម៉ូតូ​ហ្សូ​ម័​រ​អ៊ិ​ច​ដល់​សិស្ស​ពូកែ​ជាប់​និទ្ទេស​អេ​នៅ​ស្រុក​ពញាឮ​ ​

630
ចែករម្លែក

​ដោយៈ បា​យ៉ង់​/ កណ្តាលៈ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម និង​ជា​ប្រធាន​គណៈ​ពង្រឹង​មូលដ្ឋាន ស្រុក​ពញាឮ ខេត្តកណ្តាល បាន​ជួប​សំណេះសំណាល​ជាមួយ​ក្មួយៗ​សិស្សានុសិស្ស​ដែល​ទើបនឹង​ប្រឡង​ជាប់​បាក់​ឌុប​ចំនួន​៤៨៧​នាក់​នៅ​ទូទាំង ស្រុក​ពញាឮ ក្នុងនោះ​មាន​សិស្ស​ម្នាក់​ដែល​ទទួល បាន​និទ្ទេស​អេ​(A) ស្ថិតនៅ​ទីស្តីការក្រសួង នា​ព្រឹក​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៨​។​
​ ​
​ថ្លែង​ក្នុង​វិធី​សំណេះសំណាល​នោះ​លោក​រដ្ឋមន្ត្រី​បាន​អបអរសាទរ​និង​កោតសរសើរ ចំពោះ​ការប្រឹងប្រែង​ខិតខំ​រៀនសូត្រ​របស់​ក្មួយៗ​រហូត​ទទួលបាន​លទ្ធផល​ល្អប្រសើរ ទាំង​ក្នុង​ក្រុមគ្រួសារ​ក៍​ដូច​សង្គមជាតិ​ទាំងមូល​។ ប្រធាន​គណៈ​ពង្រឹង​បានប្រគល់​ម៉ូតូ​ម៉ាក​ហុងដា​ហ្សូ​ម័​រ​អ៊ិ​ច​មួយគ្រឿង​ដល់​សិស្ស​ពូកែ​ជាប់​និទ្ទេស​អា​(A)​។​
​ ​
​លោក​រដ្ឋមន្ត្រី​ក៍បាន​ថ្លៃ​ង​អំណរគុណ​និង​កោតសរសើរ​ផងដែរ​ដល់ មាតាបិតា គណៈ​គ្រប់គ្រង​សាលា លោកគ្រូ​អ្នកគ្រូ ព្រមទាំង​អ្នកពាក់ព័ន្ធ​ទាំងអស់​ដែល​បានរួម​គ្នា​ជួយ ដល់​ក្មួយៗ​លើ​ការបណ្ដុះបណ្ដាល​អប់រំ​និង​ជីវភាព​ការរស់នៅ​។​
​ ​
​បន្ថែម​ពីលើ​នេះ​លោក​រដ្ឋមន្ត្រី​ក៍បាន​ក្រើនរំលឹក​ដល់​ក្មួយៗ​ទាំងអស់​ត្រូវតែ​បន្ត​ការខិតខំ​រៀនសូត្រ​ធ្វើឡើង​បន្ថែមទៀត​ដើម្បី​ក្លាយជា​ធនធានមនុស្ស​ប្រកបដោយ​សក្តា​នុ ពល​សម្រាប់​ក្រុមគ្រួសារ​និង​ប្រទេសជាតិ​។ ពេល​មក​បន្ត​ការសិក្សា​នៅតាម​សកល​វិទ្យាល័យ​ឬ​មហាវិទ្យាល័យ​នានា​ក្មួយៗ​ត្រូវ​ជ្រើស​រើសយក​ជំនាញ​ដែល​សមស្រប និង​សមត្ថភាព​ចំណង់​ចំណូលចិត្ត​របស់ខ្លួន ហើយក៍​ត្រូវ​ឲ្យ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ធនធានមនុស្ស​សម្រាប់​ចូលរួម​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​។​
​ ​
​ជាមួយគ្នានេះ​លោក លឹម គានហោ បាន​ផ្តាំផ្ញើ​ដល់​សិស្សានុសិស្ស​ទាំងអស់​ថា នៅពេល​ឈាន​ជើង​ចូលរៀន​នៅ​សកល​វិទ្យាល័យ​ឬ​មហាវិទ្យាល័យ​ត្រូវ​ចាកចេញ​ឲ្យ ឆ្ងាយ​និង​ចៀស​ឲ្យ​ផុតពី​អំពើ​អបាយមុខ​ដូចជា គ្រឿងញៀន និង គ្រឿង​ស្រវឹង ជាដើម​។​
​ ​
​ដើម្បី​ជាការ​លើកទឹកចិត្ត​លោក​រដ្ឋមន្ត្រី​បានផ្ដល់​ម៉ូតូ​ម៉ាក​ហុងដា Zoomer X 01 ថ្មី​មួយគ្រឿង​សម្រាប់​សិស្ស​ប្រឡង​ជាប់​និទ្ទេស​អេ​(A)​។ ចំណែក​ក្មួយៗ​ដែល​ជាប់​និទ្ទេស B,C,D និង E ក៍​បានទទួល​នូវ​ថវិកា​ឧបត្ថម្ភ​មួយចំនួន​ពី​លោក​រដ្ឋមន្ត្រី​ផងដែរ​៕ Tp

#