​លោក​លឹម​គានហោ​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សា​អឹម​អរ​ស៊ី​លើក​ទី​២៥​និង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើក​ទី​២៣​នៅ​វៀតណាម​ ​

926
ចែករម្លែក

​ដោយៈ បា​យ៉ង់​
​ ​ភ្នំពេញៈ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម និង​ជា​សមាជិក​ក្រុមប្រឹក្សា​គណៈកម្មការ​ទន្លេ​មេគង្គ (MRC) តំណាង​កម្ពុជា​បាន​​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សា​អឹម​អរ​ស៊ី (MRC) លើក​ទី​២៥ និង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើក​ទី​២៣
ជាមួយ​ក្រុម​ប្រទេស​ដៃគូ​អភិវឌ្ឍ​ក្នុង​ក្រប​​ខ័​ណ្ឌ MRC ដែល​បានរៀបចំ​ធ្វើ​នៅ ទីក្រុង​ហា​ឡុង ប្រទេស​វៀតណាម នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​
​ ​
​តាមរយៈ​សុន្ទរកថា​ថ្លែង​ក្នុង​កិច្ចប្រជុំ​ដោយ​ប្រធាន​គណៈប្រតិភូ នៃ​ប្រទេស​ជា​សមាជិក និង​ការពិភាក្សា​ក្នុង​កិច្ចប្រជុំ​ប្រទេស​ជា​សមាជិក បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​​សមិទ្ធផល​ដែល MRC សម្រេចបាន​ក្នុង ឆ្នាំ​២០១៨ និង​ការលើកកម្ពស់​ខិតខំ​ប្រឹងប្រែង និង​កិច្ចសហប្រតិបត្តិការ​តំបន់ ក៍​ដូចជា​ភាពជា​ដៃគូ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដែល​បាន​ជំរុញ​លើកកម្ពស់​ប្រសិទ្ធភាព នៃ​ការគ្រប់គ្រង​និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាពនៃ​អាង​ទន្លេមេគង្គ​។​
​ ​
​នៅក្នុង​នោះ​ផងដែរ​ប្រទេស​ជា​សមាជិក ក៍បាន​ទទួលស្គាល់​នូវ​បញ្ហា​ប្រឈម​ក្នុង​ក្របខ័ណ្ឌ​ស្ថាប័ន និង​ក្នុង​អាង​ទន្លេមេគង្គ​មាន​ជាអាទិ៍ កិច្ចសហប្រតិ បត្តិការ​ក្នុង​ចំ ណោម​យន្តការ​ក្នុង​តំបន់​ដែលមាន​ស្រាប់​និង​ទើប​បង្កើត​ថ្មី កំណើនប្រជាជន កំណើន​នៃ​ការអភិវឌ្ឍ និង តម្រូវការ​ទឹក​សម្រាប់​ទ្រទ្រង់
និង​ជំរុញ​ការរីកលូតលាស់ ​សេដ្ឋកិច្ច សង្គម បម្រែបម្រួល​អាកាសធាតុ គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត​ជាដើម​។​
​ ​
​ឆ្លៀត​ក្នុងឱកាស​នោះដែរ​ប្រទេស​ជា​សមាជិក​បាន​សំដែង​នូវ​អំណរគុណ ចំពោះ​ដៃគូ​អភិវឌ្ឍន៍​ដែល​បាន​គាំទ្រ MRC ក្នុងការ​អនុវត្ត​ការងារ​របស់ខ្លួន
​រហូត​មកដល់ ពេលនេះ​និង​ជា​បន្ត​ក្នុង​ពេលអនាគត​។ ប្រទេស​ជា​សមាជិក​និង​ដៃគូ​អភិវឌ្ឍ បានបង្ហាញ​នូវ​ការ​បេ្ត​ជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការបន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​តំបន់​ឲ្យ​បាន កាន់តែ​រឹងមាំ​និង​ប្រសើរ​ថែមទៀត ដើម្បី​រួមគ្នា​លើកកម្ពស់​ប្រសិទ្ធភាព នៃ​ការអនុវត្ត​ការងារ​របស់ MRC និង​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​នានា​ឲ្យ​កាន់តែ​ប្រសើរ សំដៅ​ធ្វើយ៉ាងណា​សម្រេច​ឲ្យ​បាន​នូវ​ចក្ខុវិស័យ​របស់ MRC គឺ “​ភាព​ចម្រុងចម្រើន ផ្នែក
​សេដ្ឋកិច្ច យុត្តិធម៌​សង្គម និង​និរន្តរភាព​បរិស្ថាន​ក្នុង​អាង​ទន្លេមេគង្គ​” ។​
​ ​
​សូមបញ្ជាក់ថា កម្ពុជា​នឹង​ទទួល​វេណ​បន្ត​ពី​វៀតណាម​ធ្វើជា​ប្រធាន​ក្រុមប្រឹក្សា MRC សម្រាប់ ឆ្នាំ​២០១៩ ខាងមុខ​និង​ត្រូវ​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ
​កិច្ចប្រជុំ​ក្រុម​​ប្រឹក្សា MRC លើក​ទី​២៦ និង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើក​ទី​២៤ ជាមួយ​ក្រុម​ប្រទេស​ដៃគូ​អភិវឌ្ឍ​ក្នុង​ក្របខ័ណ្ឌ MRC៕ Tp