​លោក​ស្តើង​សុខុម​៖​ការបោះឆ្នោត​ជា​វិធី​ល្អ​បំផុត​ការជ្រើសរើស​មេដឹកនាំ​នៅ​ក្នុងសង្គម​ប្រជាធិបតេយ្យ​

1965
ចែករម្លែក

​ដោយៈ​តារា​រិ​ទ្ធ​/​ព្រៃវែងៈ​អនុប្រធាន​ទី​១​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​កំចាយមារ ខេត្តព្រៃវែង បាន​ប្រាប់​ទៅ​ពល រដ្ឋ​ប្រមាណ​ជាង ១.០០០ នាក់​នៅ​ឃុំ​ស្មោង​ជើង ស្រុក​កំចាយមារ ខេត្តព្រៃវែង​ថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ថ្ងៃទី​២៩​កក្កដា​ឆ្នាំ​២០១៨​ខាងមុខនេះ​គឺមាន​សារសំខាន់​ខ្លាំងណាស់ សម្រាប់​ប្រទេសជាតិ​យើង​ទាំងមូល ។

​បើ​បងប្អូន​មិន​ទៅ​បោះឆ្នោត​គឺ​មានន័យថា​បងប្អូន​មិនបាន​អនុវត្ត​នូវ​សិទ្ធិ​របស់ខ្លួន​ក្នុងការ​ជ្រើសរើស​ដឹកនាំ​ប្រទេស​នោះទេ​។​លោក​ស្តើង​សុខុម​សមាជិក​គណកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​អនុប្រធាន​ទី​១​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​កំ​ចា​មារ​បាន​ថ្លែង​បែបនេះ​នៅក្នុង​ពី​ធី​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ១០០០ នាក់​នៅក្នុង​ឃុំ​ស្មោង​ជើង ស្រុក​កំចាយមារ ខេត្តព្រៃវែង​កាលពី​ព្រឹក​ថ្ងៃទី ៦ ខែ កក្កដា​ឆ្នាំ​២០១៨​នេះ ។​

លោក​អនុប្រធាន​ទី​១​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​កំចាយមារ​បានធ្វើ​ការពន្យល់​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​និង​ការដែល​ព្រះរាជាណាចក្រ​កម្ពុជា​បានសម្រេច​ជ្រើស​រើសយក​របប​ប្រជាធិបតេយ្យ​សេរី ពហុបក្ស​ដែលមាន​ការបោះឆ្នោត​៥​ឆ្នាំ​ម្តងនេះ​ក្នុង​គោលបំណង​តែមួយគត់​គឺ​បញ្ចៀស​ប្រទេសជាតិ​ចេញពី​សង្គ្រាម​។​

ដោយសារ​ការឈ្លោះគ្នា​ដោយ​ពាក្យសំដី​តាមរយៈ​ការឃោសនាបោះឆ្នោត​វា​ប្រសើរ​ជាង​ការឈ្លោះគ្នា​ដោយ​ចុង​អាវុធ​។​ហេតុ​ដូច្នេះហើយ​បានជា​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​ដឹកនាំ​ប្រ​ទេ សបាន​ខិតខំ​រៀបចំ​ការបោះឆ្នោត​ឲ្យ​ស្របទៅនឹង​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស ។​

​លោក​បាន​បន្តថា​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​ការបោះឆ្នោត​គឺជា​មូលដ្ឋានគ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ ។​ដូចនេះ​ការអនុវត្ត​សិទ្ធិ​ក្នុងការ​ទៅ​បោះឆ្នោត​របស់​បងប្អូន​ជា​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ​ម្នាក់ៗ​ដែល​ចម្រើន​វ័យ​ដល់​១៨​ឆ្នាំ​។​រដ្ឋ​មាន​កាតព្វកិច្ច​ក្នុងការ​ធ្វើយ៉ាងណា​ឲ្យ​ពលរដ្ឋ​ដែល​គ្រប់​អាយុ​បោះឆ្នោត​មាន​សិទ្ធិ​បោះឆ្នោត ។​

លោក​ស្តើង​សុខុម​បាន​បន្តថា​ក្នុងការ​បោះឆ្នោត​គ​.​ជ​.​ប​ជា​ស្ថាប័ន​មួយ​ដែល​បំពេញ​តួនាទី​ក្នុងការ​ធ្វើយ៉ាងណា​ឲ្យ​ពលរដ្ឋ​គ្រប់​អាយុ​បោះឆ្នោត​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ហើយ​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត​ក្នុង​រាជរដ្ឋាភិបាល​ត្រូវធ្វើ​យ៉ាងណា​ឲ្យ​ពលរដ្ឋ​ដែល​គ្រប់​អាយុ​បោះឆ្នោត​មាន​ឯកសារ​គ្រប់គ្រាន់​សម្រាប់​ចុះឈ្មោះ​នៅ គ​.​ជ​.​ប និង ឯកសារ​សម្គាល់​ដើម្បី​បាន​ទៅ​បោះឆ្នោត​ក្នុង​ថ្ងៃ​បោះឆ្នោត​។ បើ​ដូច្នេះ​មែន វា​មានន័យថា​រដ្ឋ​បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​សម្រាប់​ពលរដ្ឋ​ដែលមាន​សិទ្ធិ​បោះឆ្នោត​ហើយ ។

​ជាមួយនេះ​លោក​អនុប្រធាន​ទី​១ ក្រុមការងារ​ថ្នាក់កណ្តាល​ក៏បាន​រិះគន់​ចំពោះ​ទង្វើ​របស់​មនុស្ស មួយចំនួន​ដែលជា​អ្នកនយោបាយ​អស់សិទ្ធិ​ធ្វើ​នយោបាយ​ហើយ​នោះ​នៅតែ​ខំ​ធ្វើ​ទង្វើ​ដែល​ខុស​និង​ច្បាប់​ទៀត​ពួកគេ​បាន​អំពាវនាវ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​តើ​ទង្វើ​នេះ​ចង់​បំផ្លាញ​ការបោះឆ្នោត បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មែន​ទេ ?

​លោក​អនុប្រធាន​បាន​លើកឡើងថា​ការដែល​ពួកគេ​អំពាវនាវ​កុំឱ្យ​ប្រជាជន​ទៅ​បោះឆ្នោត​នោះ​ជាការ​អំពាវនាវ​ដែលមាន​ចរិត​ជាការ​បំផ្លាញ​សិទ្ធិ​ប្រជាពលរដ្ឋ បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ។ វា​មិនមែន​ត្រឹមតែ​ជាការ​បំផ្លាញ​ប្រជាធិបតេយ្យ​ទេវា​ខុស​រដ្ឋធម្មនុញ្ញ​តែម្តង ព្រោះ​រដ្ឋធម្មនុញ្ញ​របស់​យើង​មាន​ចំណុច​ពីរ​ដែល​សំខាន់ ដែល​មិនអាច​កែប្រែបាន​ទី ១. របបរាជានិយម​អាស្រ័យ​ធម្មនុញ្ញ ទី ២. របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ។

​ទោះបីយ៉ាងណា​លោក​អនុប្រធាន​ក្រុមការងារ​បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ គ្នា ដើម្បី​សម្រេច​ជោគវាសនា​ប្រទេស​ទេស​ជាតិ​ដោយ​ជ្រើសរើស​គណបក្សនយោបាយ​ណា​ដែលមាន​ថ្នាក់ដឹកនាំ​មាន​សមត្ថភាព​ថែរក្សា​ស្ថេរភាព​នយោបាយ​ថែរក្សា​សន្តិភាព​និង​មាន​សមត្ថភាព​បន្ត​ជំរុញ​សាង​ប្រទេសជាតិ​មាន​អភិវឌ្ឍ​។​លោក​បាន​សង្កត់ធ្ងន់ថា​ដើម្បី​ធានាបាន​នូវ​សុខសន្តិភាព​និង​និរន្តរភាព​នៃ​ការអភិវឌ្ឍ​សូម​បងប្អូន​បោះឆ្នោត ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ដឹកនាំ​ប្រទេសជាតិ​ជា​បន្តទៀត​។​

​នៅក្នុង​ឱកាស​នោះ​ផងដែរ​លោក​អនុប្រធាន​ទី​១​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​កំចាយមារ ក៏បានផ្តល់​នូវ​ថវិកា​របស់​សម្តេច​ក្រឡាហោម ស ខេង ចែកជូន​ដល់​អ្នកចូលរួម​ទាំងអស់​គ្នា​ម្នាក់ ១ ម៉ឺន​រៀល​ជាការ​កំដរដៃ សរុប​ថវិកា​ដែល​ត្រូវបាន​ចំណាយ​នៅពេលនោះ​អស់​ជាង ១០ លាន​រៀល ។​

​នៅ​ព្រឹក​ថ្ងៃ​ដដែល​នៅ​លោក​អនុប្រធាន​ក្រុមការងារ​ក៏បាន​ធ្វើដំណើរ​ចុះទៅ​កាន់​ស្នាក់ការ​បក្ស​ឃុំ​ក្នុងស្រុក​កំចាយមារ ដែលមាន​ឃុំ​ក្របៅ , ឃុំ​ក្រញូង​, ឃុំ​ដូន​កិង ,​ឃុំ​ស្មោង​ជើង ,​ឃុំ​ត្របែក និង ឃុំ​ស៊ា​ង​ឃ្វាង ដើម្បី​ពិនិត្យមើល​សកម្មភាព​ត្រៀម​បើក​យុទ្ធនាការ​ឃោស​ប​នា​បោះឆ្នោត​នៅ​ថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០១៨​។

នៅក្នុង​ការចុះ​ទៅដល់​លោក​ស្តើង​សុខុម​បាន​ពិនិត្យមើល​និង​ធ្វើការ​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​របស់​ឃុំ​និ​មួយៗ និង បានធ្វើការ​ណៃ​នាំ​ឲ្យ​ប្រធាន​ក្រុមការងារ​នៅតាម​ឃុំ​ទាំងនោះ ធ្វើការ​ចាត់​បន្ត​ផ្ទាល់ សេចក្តីថ្លែងការណ៍​រប​ស់​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា​ចេញពី​កោះ​ពេជ្រ​ក្នុង​ថ្ងៃ​បើក​យុទ្ធ នា​ការឃោសនាបោះឆ្នោត ។ បន្ទាប់មក​ទើប​ចាប់ផ្តើម​ហែល​ក្បួន​ចេញពី​ឃុំ​និ​មួយៗ ទៅតាម​ផែនការ​ដែល​បានគ្រោង​ទុក ៕S/​

លោក​ស្តើង​សុខុម​៖​ការបោះឆ្នោត​ជា​វិធី​ល្អ​បំផុត​ការជ្រើសរើស​មេដឹកនាំ​នៅ​ក្នុងសង្គម​ប្រជាធិបតេយ្យ​