​លោក​ស្នងការរង​នាំយក​ថវិកា​ឧបត្ថម្ភ​នគរបាល​ខណ្ឌ​សែន​សុខ​មាន​ជំងឺ​

213
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៩ ដោយមាន​ការយកចិត្ត​ទុក ដាក់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​អនុញ្ញាតិ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​មិន​សុ​ផេ​ត​ស្នងការរង​។​នាំយក​ថវិកា​ឧបត្ថម្ភ​របស់លោក​ស​ថេត​អគ្គស្នងការ​រង​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ចំនួន​៤.០០០.០០០​រៀល​។

ប្រគល់ជូន និង​ចុះសួរសុខទុក្ខ លោក​វរសេនីយ៍ត្រី ញឹម សំអឿន អធិការរង ចំណុះ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ កំពុង​សម្រាក​ព្យាបាល​ជំងឺ​វះកាត់​ប្រ​ម៉ាត់ ស្ថិតនៅ​ផ្ទះ​លេខ​សេ​ប៉េ​៩ ផ្លូវ​២២២ ភូមិ​សែន​សុខ​៤ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​។​

​លោក​វរសេនីយ៍ត្រី ញឹម សំអឿន សូម​ថ្លែង​អំណរ​អរគុណ​ដល់ លោ​កស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដែល​បាន​យកចិត្តទុកដាក់ ដល់​មន្ត្រី​ថ្នាក់ក្រោម ៕S/