​លោក​ស​ថេត​បញ្ឈរជើង​អធិការរង​ខណ្ឌដង្កោ​២​រូប​និង​ប៉ូលិស​ចរាចរណ៍​ម្នាក់​ដែល​ព្រួត​គ្នា​វៃ​មន្ត្រី​ACU

308
ចែករម្លែក

ដោយ ៖​ស​រិ​ទ្ធ​/​ភ្នំពេញ ៖ អធិការ រង ខណ្ឌ ដង្កោ ២​រូប និង ប៉ូលិស ចរាចរណ៍ ម្នាក់ ដែល ព្រួត គ្នា វៃ មន្ត្រី ជាប់ កិច្ចសន្យា នៃ អង្គភាព ប្រឆាំង អំពើ ពុករលួយ ACU ត្រូវ បាន លោក ផ្កាយ ៣ ស ថេត ស្នងការ នគរបាល រាជធានី ភ្នំពេញ បញ្ឈរ ជើង ហើយ ។

នេះ បើតាម ប្រភព ព័ត៌មាន ច្បាស់​ការណ៍ ថ្លែង ប្រាប់ នៅ ថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៩ នេះ​ថា​ករណី នេះ ពុំ បាន កកើត ជា សំណុំ រឿង ព្រហ្មទណ្ឌ បញ្ជូន ទៅ តុលាការ នោះ ទេ គ្រាន់តែ ពិន័យ កងកម្លាំង ដោយ បញ្ឈរ ជើង នៅ នាយកដ្ឋាន បុគ្គលិក នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ប៉ុណ្ណោះ ។

​សូម បញ្ជាក់ ថា នគរបាល ខណ្ឌ ដង្កោ ទាំង នេះ បាន ព្រួត គ្នា ប្រើ អំពើ ហិង្សា យ៉ាង ព្រៃផ្សៃ លើ មន្ត្រី ជាប់ កិច្ចសន្យា នៃ អង្គភាព ប្រឆាំង អំពើ ពុករលួយ ACU ប ណា្ត ល ឲ្យ រង របួស ធ្ងន់ធ្ងរ នៅក្នុង វត្ត ព្រែក ថ្លឹង ស្ថិតនៅ ភូមិ ព្រែក ថ្លឹង សង្កាត់ ព្រែកកំពឹស ខណ្ឌដង្កោ កាលពី យប់ ថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០១៩ ដោយសារតែ រឿង យល់ ច្រឡំ ក្នុង រឿង គ្រោះថ្នាក់ ចរាចរណ៍ ។

​ជនរងគ្រោះ ឈ្មោះ ឃឹម ខុម ភេទ ប្រុស អាយុ ៦៤ ឆ្នាំ រស់នៅ ភូមិ ព្រែក រទាំង សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ ជា មន្ត្រី ជាប់កិច្ចសន្យា នៃ អង្គភាព ប្រឆាំង អំពើពុករលួយ ។​ចំណែក ក្រុមមន្ត្រី ប៉ូលិស ដែល ព្រួត គ្នា ប្រើ អំពើ ហិង្សា លើ ប្រជាពលរដ្ឋ មាន ដូច ជា ១. លោក វរសេនីយ៍ទោ នាក់ ណា រ៉ូ អធិការរង ទទួល ការងារ ចរាចរណ៍ ខណ្ឌដង្កោ ។ ២. លោក វរសេនីយ៍ត្រី ជុំ រដ្ឋា អធិការរង ទទួល ការងារ សណ្ដាប់ធ្នាប់ ។ ៣. លោក អនុសេនីយ៍ទោ ម៉េ ត រតនា មន្ដ្រី នគរបាល ចរាចរណ៍ និង មន្ត្រី ប៉ូលិស មួយចំនួនទៀត ។

​សកម្មភាព នេះ ត្រូវ បាន ប្រជាពលរដ្ឋ បាន រិះគន់ យ៉ាងខ្លាំង ចំ ពោះ ទង្វើ ព្រៃផ្សៃ របស់ ប៉ូលិស ខណ្ឌដង្កោ ព្រោះ ខ្លួន ជា អ្នក អនុវត្ត ច្បាប់ បែរជា ប្រព្រឹត្ត អំពើ បំពាន ច្បាប់ ។​ទាក់ទង ករណីនេះ នាយ ឧ ត្ត ម សេនីយ៍ សន្តិ បណ្ឌិត នេ ត សាវឿន អគ្គស្នងការ នគរបាល ជាតិ ថ្លែង ប្រាប់ សារព័ត៌មាន ថា នឹង ត្រួតពិនិត្យ លើ ករណីនេះ ហើយ បើ មាន ពិតប្រាកដ មែន នឹង ដាក់ វិន័យ នគរបាល ឬ ចាត់វិធានការ តាមច្បាប់ ។

​នាយ ឧ ត្ត ម សេនីយ៍ បាន បញ្ជាក់ យ៉ាង ដូច្នេះ ថា “​ឲ្យ តែ មាន ពាក្យ បណ្តឹង យើង នឹង ចាត់ការ ត្រួតពិនិត្យ តាម វិន័យ នគរបាល ឬក៏ តាមច្បាប់ វិធានការ តាមច្បាប់ បើ មាន ពិតប្រាកដ ចឹ ង មែន ””​។​

​នៅក្នុង ពាក្យបណ្ដឹង របស់លោក ឃឹម ខុម ដែល បានដាក់ ទៅ លោក ឧ ត្ត ម សេនីយ៍ ឯក ស ថេត អគ្គ ស្នងការ រង នគរបាល ជាតិ និង ជា ស្នងការ នគរបាល រាជធានី ភ្នំពេញ គឺ បាន ប្ដឹង មន្ត្រី នគរបាល ជា អធិការរង នគរបាល ខណ្ឌដង្កោ និង មន្ត្រី នគរបាល ប៉ុស្តិ៍ ដង្កោ ចំនួន ៤ រូប ពីបទ ប្រើ អំពើ ហិង្សា កាលពី យប់ ថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០១៩ នៅ វត្ត ព្រែក ថ្លឹង សង្កាត់ ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី ភ្នំពេញ ។​

លោក ឃឹម ខុម ជា ជនរងគ្រោះ បាន រៀបរាប់ ថា ករណីនេះ បាន កើត ឡើង នៅវេលា ម៉ោង ៨ យប់ ថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០១៩ ស្ថិតនៅ វត្ត ព្រែក ថ្លឹង សង្កាត់ ព្រែកកំពឹស ខណ្ឌដង្កោ ។ ជនរងគ្រោះ បាន ចោទ ទៅលើ មន្ត្រី នគរបាល ចំនួន ៥ នាក់ ក្នុង នោះ អធិការរង ម្នាក់ មានឈ្មោះ នាក់ ណា រ៉ូ និង មន្ត្រីនគរបាល ប៉ុស្តិ៍ ដង្កោ ៤ រូប ផ្សេងទៀត ។​

​ជនរងគ្រោះ បាន ឲ្យ ដឹង ដែរ ថា នៅ យប់ ថ្ងៃ កើតហេតុ ខណៈ លោក កំពុង បើក រថយន្ត ម៉ាក Prius តាមផ្លូវ ៥០ ម៉ែត្រ ក៏ ស្រាប់ តែ មាន រថយន្ត មួយ គ្រឿង ទៀត ម៉ាក Prius បើក មក កៀរ រថយន្ត លោក នាំ ឲ្យ មានការ ខូចខាត ប៉ុន្តែ លោក មិនបាន តាម រថយន្ត នោះ ទេ ដោយ បើក លឿន ពេក ។

ភ្លាមៗ នោះ ស្រាប់ តែ មាន នគរបាល មួយ ក្រុម ខាងលើ មាន ទាំង រថយន្ត និង ម៉ូតូ ផង ប្រហែល ៦ គ្រឿង បាន បើក ដេញ ពីក្រោយ រហូត តាម រថយន្ត លោក ទាន់ នៅក្នុង វត្ត ព្រែក ថ្លឹង រហូត ប្រើ ហិង្សា យ៉ាងដំណំ មិន សួររក ហេតុផល បើ ទោះ គាត់ បាន សុំ អង្វរ និង សុំ ឲ្យ សួរនាំ រក ខុសត្រូវ សិន ក៏ដោយ ។​

​សម្រាប់ សកម្មភាព ប្រើ ហិង្សា នេះ ជនរងគ្រោះ សុំ ឲ្យ ផ្តន្ទាទោស យ៉ាងធ្ងន់ធ្ងរ តាមច្បាប់ និង ទាមទារ សំណង ចំនួន ៥ ម៉ឺន ដុល្លារ ៕S/​

#