​លោក​ស​សុខា​បន្ត​ផ្ដល់​ភាពកក់ក្ដៅ​ជូន​ប្រជាពលរដ្ឋ​ស្រុក​ស៊ីធ​កណ្ដាល

705
ចែករម្លែក

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ លោ​កស សុខា តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង កោត​ស​សើរ​ចំពោះ​អាជ្ញាធរខេត្ត សមាជិក​សមាជិការ​ប្រធាន​ក្រុមប្រឹក្សា​គណបក្ស​ដែល​បានរួម​គ្នា​ដែល​បាន​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​ចុះជួយ​សម្រួល​កិច្ច​ជាច្រើន​មានដូចជា​ស្ថាបនា​ផ្លូវទឹក​ភ្លើង​និង​ប្រ​ព័​ប្ធ​ប្រឡាយទឹក​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។

មានមតិ​នេះ​បាន​ធ្វើឡើង​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ដើម្បី​ថ្លែងអំណរគុណ​និង​រៀបចំ​អាហារ​សាមគ្គី​ជូន​ប្រជាពលរដ្ឋ​ជាង​២.០០០​នាក់​ក្នុង​ឃុំ​រំលេច​ស្រុក​ស៊ីធរ​កណ្តាល​ខេត្តព្រៃវែង​ដែលជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​។

​លោក​ស​សុខា​បាន​បន្ថែមថា​ក្នុងនាម​ជា​តំណាងរាស្ត្រ​មួយរូប​សូម​ធ្វើការ​ប្ដេជ្ញាចិត្ត​គាំទ្រ​យ៉ាង​ពេញទំហឹង​និង​ថ្លែង​អំណ​គុណ​ចំពោះ​សមាជិក​សមាជិការ​ដែល​បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះឆ្នោត នេះ​ជា​ប្រវត្តិសាស្ត្រ​របស់​គណបក្ស​ក៍​ដូចជា​របស់​ប្រទេសជាតិ​ដែល​បានឈ្នះ​១០០​ភាគរយ​កៅអី​ក្នុង​សភា​គឺ​១២៥ លើ​១២៥​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា​។

​លោក​បញ្ជាក់ថា ក្នុងនាម​ជា​តំណាងរាស្ត្រ ត្រូវតែ​គិតពី​គោលការណ៍​៣​ចំណុច​ធំៗ គឺ​ទី​១. ត្រូវ​ស្មោះស្ម័គ្រ​ជាមួយ​ប្រជាពលរដ្ឋ​។ ទី​២. ត្រូវ​ថែរក្សា​ដែនដី ការពារ​ប្រជាពលរដ្ឋ និង​ទី​៣. ត្រូវ​ស្នេហា​ជាតិ​។ គោលការណ៍​៣​នេះ ត្រូវអនុវត្ត​មុនគេ​បំផុត​ក្នុង​កិច្ចការងារ​កសាង​ប្រទេសជាតិ ដើម្បី​កសាង សុខសន្តិភាព និង​ភាព​រី​ចំរើន នាពេល​អនាគត ។​

ក្រៅពី​កិច្ចកា​ងារ​នេះ ស្រប​ពេលដែល​ស្រុក​មួយចំនួន​ក្នុង​ខេត្តព្រៃវែង ត្រូវបាន​រង់​ការ​ជន់​លិច ក្នុងនាម​អាជ្ញាធរ​សូម​ធ្វើការ​ផ្ដាំផ្ញើរ​ទៅ​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​ទឹក​ជំ​ន់ន​ជាពិសេស​កុមារ​តូចៗ​៕S/​