​លោក​ហ៊ុន​ម៉ា​នី​ជំរុញ​និង​លើកទឹកចិត្ត​ឱ្យ​យុវជន​បន្ត​ចូលរួម​ក្នុង​សកម្មភាព​សង្គម​

182
ចែករម្លែក

វៃ​គោ​/​ស្វាយរៀងៈ​លោក​ហ៊ុន​ម៉ា​នី​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ថ្នាក់កណ្តាល​កាលពី​ថ្ងៃទី​៩​ខែសីហា​ឆ្នាំ​២០១៩​បាន​មានប្រសាសន៍​ជំរុញ​និង​លើកទឹកចិត្ត​ឱ្យ​យុវជន​បន្ត​ចូលរួម​ក្នុង​សកម្មភាព​សង្គម​។​ក្នុងនោះ​ដោយ​លោក​បាន​សង្កត់ធ្ងន់ថា​”​យើង​ទាំងអស់​មកពី​ប្រភព​ផ្សេងគ្នា​និង​អាចមាន​ភាព​ផ្សេងគ្នា​។​

ប៉ុន្តែ​យើង​មាននូវ​បុព្វហេតុ​រួមគ្នា​មួយ​នោះ​គឺ​ការរួម​គ្នា​បង្កើត​ភាពជា​គម្រូ​និង​ភាព​វិជ្ជមាន​សម្រាប់​សង្គម​យើង​និង​សម្រាប់​កូនចៅ​យើង​ជំនាន់​ក្រោយ​”​។​សកម្មភាព​របស់​យើង​នាពេល​កន្លងមក​បាន​ឆ្លុះបញ្ចាំង​យ៉ាងច្បាស់​ថា​យើង​បាននិងកំពុង​ធ្វើ​អ្វី​លើសពី​ប្រយោជន៍​ផ្ទាល់ខ្លួន​នោះ​គឺជា​ប្រយោជន៍​សម្រាប់​សង្គម​យើង​ទាំងមូល ។​

​លោក​ម៉ែន​វិបុល​អភិបាល​ខេត្តស្វាយរៀង​បាន​លើកឡើងថា​«​សកម្មភាព​នៃ​ការចូលរួម​របស់​ស​.​ស​.​យ​.​ក​.​ពិតជា​បានបង្ហាញ​ពី​តួនាទី​ដ៏​សំខាន់​របស់​យុវជន​ក្នុង​ដំណើរការ​អភិវឌ្ឍ​សង្គម​ព្រមទាំង​សបញ្ជាក់​អោយឃើញ​ពី​ភាព​សក្តិសម​ទៅនឹង​តួនាទី​ជា​អ្នកដឹកនាំ​បន្តវេន​។​

ជាក់ស្តែង​តួនាទី​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​ខេត្តស្វាយរៀង មួយចំនួន ត្រូវ​បានផ្តល់​អាទិភាព​ដល់​យុវជន ដែលមាន​ភាព​សកម្ម ចារិក​ល្អ និង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ដឹកនាំ​៕S/​

#