​លោក​ឧកញ៉ាម្នាក់​ជួយ​ប្រជា​នេសាទ​សមុទ្រ​រងគ្រោះ​ដោយ​ព្យុះ​រលក​បោក​លិច​ទូក​

142
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​អ្នកនេសាទ​រងគ្រោះ​ដោយ​លិច​ទូក​មួយ​គ្រួសារ​ទទួលបាន​ជំនួយ​ឧបត្ថម្ភ​ទូក​ថ្មី​និង​ថវិកា​ពី​លោក​ឧកញ៉ា​ទៀ​វិចិត្រ​ដើម្បី​ប្រក​បរបរ​ចិញ្ចឹមជីវិត​បន្តទៀត​។​កាលពី​ថ្ងៃទី​៦​ខែកញ្ញា​ឆ្នាំ​២០១៩​លោក​ឧក​ញ្ញ៉ា​ទៀ​វិចិត្រ​អគ្គនាយក​ក្រុមហ៊ុន​GTVC​បាន​ឧបត្ថម្ភ​ទូក​នេសាទ​មួយគ្រឿង​។​

​ជាមួយ​នោះ​បន្ថែម​ថវិកា​ចំនួន​២​លាន​រៀល​ទៀត​ជូន​ពលរដ្ឋ​ជា​អ្នកនេសាទ​មួយ​គ្រួសារ​ដែល​រងគ្រោះ​ជួប​ឧប្បត្តិហេតុ​រលក​សមុទ្រ​បោក​ទូក​បណ្តាលឱ្យ​លិច​ខូចខាត​ទូក​នោះ​ទាំងស្រុង​នៅ​ម្តុំ​ខាងមុខ​កំពង់ផែ​ក្រុងព្រះសីហនុ​កាលពី​ល្ងាច​ថ្ងៃទី​២៩​ខែសីហា​ឆ្នាំ​២០១៩​។​ដោយ​មើលឃើញ​ពី​ការលំបាក​ផ្នែក​ជីវភាព​និង​អាណិតអាសូរ​ដល់​គ្រួសារ​អ្នកនេសាទ​រងគ្រោះ​នេះ​លោក​ឧកញ៉ា​ក៏បាន​ជួយឧបត្ថម្ភ​ទូក​នេសាទ​ថ្មី​និង​ថវិកា​សម្រាប់​បន្ត​អាជីវកម្ម​នេសាទ​ចិញ្ចឹម​គ្រួសារ​បន្តទៀត​។

​សូមបញ្ជាក់ថា​គ្រួសារ​រងគ្រោះ​នេះ​មាន​ប្តី​ឈ្មោះ​ម៉ី​លុយ​អាយុ​៤៥​ឆ្នាំ​ប្រពន្ធ​ឈ្មោះ​តុង​ញេ​ប​អាយុ​៤៦​ឆ្នាំ​រស់នៅ​លើ​ទូក​ស្ថិតនៅ​ទំនប់រលក​ក្នុង​សង្កាត់​លេខ​៣​ក្រុងព្រះសីហនុ​ក្រោយ​ជួប​ហេតុការណ៍​លិច​ទូក​បាន​គោរព​ស្នើសុំ​ដល់​លោក​ឧកញ៉ា​ទៀ​វិចិត្រ​ឱ្យជួយ​។​

​ក្នុងនោះ​លោក​ឧកញ៉ា​ក៏បាន​ឧបត្ថម្ភ​ជូន គ្រួសារ​ជនរងគ្រោះ​ទាំង​បុរស​ជា​ប្តី​ទាំង​ស្ត្រី​ជា​ភរិយា​និង​កូនៗ បាន​គោរព​ថ្លែងអំណរគុណ​និង​ជូនពរ​លោក​ឧកញ៉ា​ព្រមទាំង​ក្រុមគ្រួសារ​ជួបប្រទះ​តែ​សេចក្ដីសុខ​សុភមង្គល​និង​ជោគជ័យ​គ្រប់​ភារ​:​កិច្ច ៕S/

#