​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ខូវ​លី​ត្រូវបានតែងតាំង​ជា​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​

543
ចែករម្លែក
  • 258
    Shares

ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ខូវ​លី​អនុប្រធាននាយកដ្ឋាន​ស​ណ្តា​ប់​ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ត្រូវបានតែងតាំង​ជា​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​ជំនួស​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ឡុ​ច​វណ្ណា​រ៉ា​ដែល​ត្រូវ​ចូល​និវត្ត​។​បើ​មិនមាន​អ្វី​ប្រែប្រួល​ទេ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​និង​តែងតាំង​មុខតំណែង​នឹង​ប្រ​ព្រឹ​តទៅ​នៅ​ថ្ងៃ​ច័ន្ទ ៧​កើត ខែមាឃ ឆ្នាំច សំ​រិ​ទ្ធិ​ស័ក ពស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១១ ខែ​កុ​ម្ភះ ឆ្នាំ​២០១៩ ។​

​យោងតាម​លិខិតអញ្ជើញ​របស់​រដ្ឋបាល​ខេត្តកំពង់ឆ្នាំង​បានឱ្យដឹងថា​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​និង​តែងតាំង​មុខតំណែង​ស្នងការ​នគរបាល​ខេត្ត​នេះ នឹង ប្រ​ព្រឹ​តទៅ​ក្រោម​អធិបតីភាព​ឯកឧត្តម​នាយ​ឧ​ត្ត​ម​​សេនីយ៍​សន្តិ​បណ្ឌិត​នេ​ត​សាវឿន​អគ្គស្នងការ​នគរបាល​ជាតិ​និង​ឯកឧត្តម​ឈួ​រ​ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត​កំពង់ឆ្នាំង​៕S/​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ខូវ​លី​ត្រូវបានតែងតាំង​ជា​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​