​លោក ចាន់ យុ​ត្ថា រួម​និង​ក្រុមការងារ​បាន​ចុះ​ពិនិត្យ​លើ​ស្ថានភាព​ស្រូវ​ដែល​កំពុងតែ​ត្រូវការ​ទឹក​

644
ចែករម្លែក

​ដោយៈ បា​យ៉ង់​/ ភ្នំពេញៈ ក្រុមការងារ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ដឹកនាំ​ដោយ​លោក ចាន់ យុ​ត្ថា រដ្ឋលេខាធិការ រួមជាមួយ អភិបាល ខេត្តកំពង់ចាម ស្តីទី ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្ត និង​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​ខេត្ត បាន​ចុះ​ពិនិត្យ​និង​វាយតម្លៃ​រួមគ្នា​លើ​ស្ថានភាព​ស្រូវ​ដែល​កំពុង
តែ​ត្រូវការ​ទឹក​នៅក្នុង ខេត្តកំពង់ចាម កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​បន្ទាប់ពី​បាន​ពិនិត្យ​ជាក់ស្តែង​រួចមក​ឃើញថា ស្រូវ​ដែល​ត្រូវការ​ទឹកជា​រួមមាន​ប្រមាណ​១២.០០០​ហិកតា​ជា​ប្រភេទ​ស្រូវធ្ងន់ គឺជា​ស្រូវ​ដែល​ត្រូវ​ស្តារឡើងវិញ​ក្រោយពី​រង គ្រោះទឹកជំនន់​និង​ស្រូវវស្សា​(​ធ្វើ​លើក​ទី​ពីរ​)​។ ប៉ុន្តែ​ដោយមាន​ការចុះ​ជួយ​អន្តរាគមន៍​ជា​បន្ត​បន្ទាប់ពី មន្ទីរ​ធនធានទឹក​
និង​ឧតុនិយម ខេត្តកំពង់ចាម ក្នុងពេល​កន្លងមក​និង ពេលបច្ចុប្បន្ន ស្រូវ​ត្រូវការ​ទឹក​ខាងលើ​ប្រមាណ​៧.០០០​ហិកតា​ហើយ​ត្រូវបាន​សង្គ្រោះ​។
មន្ទីរ​កំពុងតែធ្វើការ​អន្តរាគមន៍​ជា​បន្តបន្ទាប់​ទៀត​។​

​ស្ថិតនៅ​ក្នុងឱកាស​ចុះ​ពិនិត្យ​នោះ​លោក ចាន់ យុ​ត្ថា រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក​និង​ឧតុនិយម ក៍​ដូចជា​លោក​អភិបាលខេត្ត​ស្តីទី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​​ខិតខំ​ប្រឹងប្រែង​របស់ មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត និង​បាន​ណែនាំ​ឲ្យ​បន្ត​យកចិត្តទុកដាក់​ក្នុងការ​សង្គ្រោះ​ផ្ទៃដី​ស្រែ​ប្រជាពលរដ្ឋ​ដែល​នៅ​សេសសល់​។​

​គួរ​បញ្ជាក់ថា នៅ​រដូវវស្សា ឆ្នាំ​២០១៨ ខេត្តកំពង់ចាម មាន​ផែន​ការផលិត​ស្រូវ​លើ​ផ្ទៃដី​ចំនួន​៨៦.៥៤០​ហិកតា​។ ប៉ុន្តែ​ការអនុវត្ត​ជាក់ស្តែង​សម្រេចបាន​ចំនួន​៩៧.៤៩១ ហិកតា ពោលគឺ​លើស​ផែនការ​ជាង​មួយ​ម៉ឺន​ហិកតា​។ មកដល់ពេលនេះ​ការប្រមូល​ផល​ស្រូវស្រាល​គឺ​បាន​រួចរាល់ ហើយ​ប្រជាកសិករ​កំពុង​ប្រមូល​ផល​ស្រូវកណ្តាល​ជា បន្តទៀត​៕ Tp