​លោក ផន ទុំ អនុប្រធាន​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តរតនគិរី​ ត្រូវ​ខ្មាន់កាំភ្លើង​៣​ទៅ​៤​នាក់ បើករថយន្ត​មក​បាញ់​សម្លាប់

456
ចែករម្លែក
ជនរងគ្រោះដែលត្រូវ​ខ្មាន់កាំភ្លើង​៣​ទៅ​៤​នាក់ បើករថយន្ត​មក​បាញ់​សម្លាប់

លោក ផន ទុំ អនុប្រធាន​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តរតនគិរី​ ត្រូវ​ខ្មាន់កាំភ្លើង​៣​ទៅ​៤​នាក់ បើករថយន្ត​មក​បាញ់​សម្លាប់ចោល​នៅក្នុង​ហាង​កាហ្វេ ក្រុង​បាន​លុង នា​ព្រឹក​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៩ នេះ​។​

ករណីឃាតកម្ម (​បាញ់​ដោយ​អាវុធខ្លី​) កើតឡើងនៅ​ម៉ោង ០៩:២៥ នាទី ថ្ងៃទី​៣ ​ខែតុលា​ឆ្នាំ​២០១៩ នៅ​ចំណុចហាង​លក់​កាហ្វេ ស្ថិត​ក្នុងភូមិ អូរ​កន្សែង សង្កាត់ បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត រតនគិរី ។​

ជនសង្ស័យត្រូវសមត្ថកិច្ចចាប់បាន

ជនរងគ្រោះ​ឈ្មោះ ផន ទុំ ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិថ្មី សង្កាត់ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី មុខរបរនគរបាល​ខេត្ត ។​
​បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​ដើម្បី​កំណត់​មុខសញ្ញា ចំណែក​ជនរងគ្រោះ ត្រូវបាន​ស្លាប់​នៅមន្ទីរពេទ្យបង្អែក​ខេត្ត​។

ជនដៃដល់​ឈ្មោះ​នួន មករា ​អាយុ​៣១​ឆ្នាំ​ ជាមន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ដែល​បាន​បាញ់​ទៅលើ​អនុប្រធាន​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តរតនគិរី​ សមត្ថកិច្ច​បាន​ចាប់ខ្លួនបាន​ហើយ ។


ជនល្មើស​បាន​ជិះ​រថយន្ត​ម៉ា​កណា​បា ​ផ្លាកលេខ​ភ្នំពេញ 2N-5011​។ បន្ទាប់ពី​ធ្វើ​សកម្មភាព​បាញ់​ទៅលើ​ជនរងគ្រោះ​រួច​ជនល្មើស​បាន​ជិះឡាន​យកទៅ​ប្លុង​ចោល​នៅ​ជិត​បឹង​យក្ស​ឡោម ​រួច​រត់គេចខ្លួន​។ បន្ទាប់ពី​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​សមត្ថកិច្ច​បានធ្វើ​ការឃាត់​ខ្លួន​មុខសញ្ញា​បាន​ហើយ ៕Ha