​លោក លឹម គានហោ ផ្តល់​ថវិកា​ដល់​សហព័ន្ធ​កា​រ៉ា​តេ​ដូ​កម្ពុជា ទៅ​កួត​នៅ​ហ្វីលីពីន​

156
ចែករម្លែក

ដោយៈ​ប​.​ខុន​
​ភ្នំពេញៈ
រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​អនុប្រធាន​សហព័ន្ធ​កា​រ៉ា​តេ​ដូ​កម្ពុជា នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៩ បាន​ជួប​សំណេះសំណាល ជាមួយ​គ្រូបង្វឹក និង​កីឡាករ កីឡាការិនី ជម្រើសជាតិ​កា​រ៉ា​តេ​កម្ពុជា មុនពេល​ចាកចេញ​ទៅ ចូលរួម​ប្រកួត ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម នៅ​ប្រទេស​ហ្វីលីពីន ។​

​លោក លឹម គា​ហោ រដ្ឋមន្ត្រី និង​ជា​អនុប្រធាន​សហព័ន្ធ​កា​រ៉ា​តេ​ដូ​កម្ពុជា បាន​មានប្រសាសន៍ ដោយ​សម្តែង​នូវ​ក្តី​មោទនៈ ចំពោះ​ការរីកចម្រើន​របស់ វិស័យ​កីឡា​កា​រ៉ា​តេ​នៅ​កម្ពុជា និង​សង្ឃឹមថា ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម នា​លើក​នេះ កីឡាករ កីឡាការិនី នឹង​ប្រឹងប្រែង​អស់ពី​សមត្ថភាព ដើម្បី​ចូលរួម​ដណ្ដើម មេដាយ ជូន​ប្រទេសជាតិ ។​

​នៅក្នុង​ឱកាស​នេះ លោក​រដ្ឋមន្ត្រី បាន​លើកទឹកចិត្ត ដោយ​ផ្តល់​ថវិកា ចំនួន ៤០ លាន​រៀល ដល់​គ្រូបង្វឹក និង​កីឡាករ កីឡាការិនី និង​ប្រតិភូ​កីឡា​កា​រ៉ា​តេ​កម្ពុជា ផងដែរ ។​

​ប្រតិភូ​កីឡា​កា​រ៉ា​តេជ​ម្រើ​ស​ជាតិ​កម្ពុជា នឹង​ចាក​ចេញពី​ប្រទេស​កម្ពុជា ទៅ​ចូលរួម​ប្រកួត ក្នុង​កីឡា​ស៊ី​ហ្គេម នៅ​ប្រទេស​ហ្វីលីពីន នៅ​យប់​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ ២០១៩ ខាងមុខនេះ ៕v

​លោក លឹម គានហោ ជួប​កីឡាករ កីឡាការិនី កា​រ៉ា​តេ​ដូ​កម្ពុជា​
លោក លឹម គានហោ ជួប​កីឡាករ កីឡាការិនី កា​រ៉ា​តេ​ដូ​កម្ពុជា​