​លោក ស្តើង សុខុម៖​ព្រះពុទ្ធសាសនា​រួមចំណែក​យ៉ាង​ធំធេង​ដល់​សុខដុម​ប​និយកម្ម​និង​ការអភិវឌ្ឍ​ប្រទេសជាតិ

868
ចែករម្លែក

កំចាយមារ​៖​លោកស្តើង សុខុម រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​ជា​ប្រធាន ​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយស្រុក​កំចាយមារខេត្តព្រៃវែងបាន​លើកឡើងថា៖​ព្រះពុទ្ធសា សនា​បានរួម​ចំណែក​យ៉ាង​ធំធេង​ដល់​សុខដុម​ប​និ​យក​ម្ម​និង​ការអភិវឌ្ឍ​ប្រទេសជាតិ ។​

លោក ស្តើង សុខុម រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​ជា​ប្រធាន ​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយស្រុក​កំចាយមារខេត្តព្រៃវែង អញ្ជើញដង្ហែលទៀនព្រះវស្សាទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងវត្តចំនួន ២៣ ក្នុង ស្រុកកំចាយមារ នាព្រឹកថ្ងៃទី ១៤ ខែ កក្កដា​ នៅវត្តក្របៅ ៕(រូបថតរិទ្ធ)

​ការលើកឡើង​របស់លោក ស្តើង សុខុម បែបនេះ​ត្រូវបាន​ថ្លែង​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ព្រះសង្ឃ​និង​ប្រជា​ពល​ប្រមាណ​២០០​នាក់​នៅក្នុង ពិធី​ប្រគេន​ទៀន​ព្រះវស្សា​ដល់​វត្ត​ចំនួន២៣ ក្នុងស្រុក​កំចាយមារ​ដែល​បាន​ប្រារព្ធ​ធ្វើ​នៅក្នុង​វត្ត​ក្របៅ ឃុំ​ក្របៅ ស្រុក​កំចា យមារ ខេត្តព្រៃវែង នា​ព្រឹក​ថ្ងៃ ទី​១៤ ខែ កក្កដា ២០១៩ ។​

​បន្ទាប់ប្រារព្ធ​ពិធី​ប្រគេន​ទៀនវស្សា​ទៅតាម​ទំនាម​ទំលាប់​ព្រះពុទ្ធសាសនា​រួចមក លោក ស្តើង សុខុម បាន​ឆ្លៀតពេល​ថ្លែង​ការ​សំណេះសំណាលទៅ កាន់​ព្រះសង្ឃ​ដែល​និមន្ត​មកពី ២៣ វត្ត​និង​ប្រជាពលរដ្ឋ​ជា​ពុ​ទ្ឌ​បរិស័ទចំណុះជើងវត្ត​និង​នៅក្នុង​ឃុំ​ក្របៅ​ថា​៖ នៅ​កម្ពុជា​ក្នុងចំណោម​ប្រជាជន​សរុប​ប្រមាណ​ជា ១៥ លាន​នាក់​មាន​អ្នក​កាន់​ព្រះពុទ្ធសាសនា​ដល់​ទៅ​ជាង ៩៥% ។ នៅ​ទូទាំងប្រទេស​មាន​វត្ត​ព្រះពុទ្ធសាសនា​សរុប​ចំនួន​ជាង ៤ ៣០០ វត្ត និង មាន​ព្រះសង្ឃ​សរុប​ប្រមាណ​ជា ៥ ម៉ឺន​អង្គ ។ ចំនួន​នេះ​អាច​ពន្យល់បាន​អំពី​ជំនឿ​ដ៏​មុតមាំ​របស់​ពលរដ្ឋ​ខ្មែរ​ទៅលើ​ព្រះពុទ្ធសាសនា​ហើយ​វា​ក៏​ស័ក្តិសម​ណាស់​ដែល​ប្រទេស​យើង​ចាត់ទុក​ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ ។

​ព្រះពុទ្ធសាសនា​កំពុង​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​នៅពេល​បច្ចុប្បន្ននេះ​គេ​សង្កេតឃើញ​មាន​ព្រះសង្ឃ​កំពុង​ចូលរួម​ធ្វើសកម្ម​ភាព​ជួយ​ដល់​ការអភិវឌ្ឍ​នៅក្នុង​សង្គម​កម្ពុជា​តាម​រយៈ​ការចុះ​អប់រំ​ផ្ទាល់​នៅតាម​សហគមន៍និងបាន​ទេសនា​អប់រំ​ធម៌​វិន័យ​និង​សីលធម៌​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​មានដូចជា វិទ្យុ ទូរទស្សន៍ អំពី​ដំបូន្មាន​ល្អ​ដែល​ធ្វើអោយ​មនុស្ស​កាត់បន្ថយ​ហិង្សាធ្វើ​ឲ្យ​មនុស្ស​ចេះ​ស្រឡាញ់​រាប់អាន​គ្នា​ជាដើម ។ វត្ត​អារាម​បានក្លាយ​ជាទី​តាំង​យ៉ាងសំខាន់​សម្រាប់​ជួយ​អោយ​សិស្ស​ស្នាក់នៅ​ដើម្បី​សិក្សា​រៀនសូត្រ​អនាគត​ក្មេង​ក្លាយជា​ធនធានមនុស្ស​ស​ម្រា​ប់​ការអភិវឌ្ឍ​ស​ង្គម​ជាតិ​យើង​។​

​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​កំចាយមារ​បាន​លើកយក​ទ្រឹស្ដី​មួយ​ដែល​ព្រះសម្មាសម្ពុទ្ធ​សម្ដែង​ទាក់ទិន​ទៅ​ទស្សនៈ​កម្មផល​ដែល​ត្រូវបាន ទទួលស្គាល់​ជា​សាកល​មានតម្លៃ​ទូលំទូលាយ​និង​យូរអង្វែងនោះគឺ«​ធ្វើ​ល្អ​បានល្អ ធ្វើ​អាក្រក់​បាន​អាក្រក់​»ទស្សនៈ​នេះ​គឺ​​ត្រឹមត្រូវ​ណាស់ ។លោក ស្តើង សុខុម បាន​ភ្ជាប់​ទស្សនៈ​នេះ​ទៅ​និង​ទ្រឹស្តី​សាកល​ហើយ​ត្រូវបាន​​ប្រើ​នៅ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ​ដែល​មានន័យថា​៖«យើង​គឺជា​អ្វីដែលយើង ហូប យើង​គឺជា​អ្វីដែល​យើង​ធ្វើ​ »គឺ​វា​ត្រូវ​គ្នា​ទៅ​ទស្សនៈ​កម្មផល​របស់​ព្រះពុទ្ធសាសនា​ដែល​បានចែង​តាំងពី២០០០ឆ្នាំមុន​ហើយ​មកដល់​បច្ចុប្បន្នវា​ក៏​នៅតែ​ត្រូវ ។ លោក​ប្រធាន​បានធ្វើការ​ឆ្លុះបញ្ចាំង​ទៅនឹង​ការងារ​ប្រចាំថ្ងៃ​នាពេល​ប​ច្ចប្ប​ន្ន​ថា​កា​រណា​យើង​ធ្វើកិច្ចការ​ជា​ប្រ យោជន៍​សម្រាប់​ខ្លួនឯងសម្រាប់​គ្រួសារ និង សម្រាប់​សង្គម​នោះ ​លទ្ធផល​ដែល​យើង​ទទួលបាន​ប្រាក​ដ៏​ជាមាន​តម្លៃ​ដល់​ខ្លួនឯង ដល់គ្រួសារ​និង​ដល់​សង្គម អញ្ចឹង​វា​នឹងធ្វើ​ឲ្យ​សង្គម​របស់​យើង​មាន​ភាព​សុខដុម មាន​សុខសន្តិភាព​និង​ការអភិវឌ្ឍ ។ដូចនេះ​តម្លៃ​ជា​សាកល​របស់​ព្រះពុទ្ធសាសនា​គឺ​ស្ថិតនៅត្រង់​ទស្សនវិជ្ជា​ដែល​បង្កប់​ដោយ​អត្ថន័យ​សន្តិភាព ​និង​អហិង្សា ។​

​លោក ស្តើង សុខុម ក៏បាន​បន្តថា​លើកឡើង​ទាក់ទង​ទៅនឹង​សីលប្រាំ នៅក្នុង​ចំណុច​សីលប្រាំ​ព្រះអង្គ​ហាម​ការ​បៀតបៀន​អាយុជីវិត​គ្នាការកាប់សម្លាប់​គ្នា​នេះ​ជា​ទ្រឹស្ដី​មួយ​ដែល​ព្រះ អង្គ​បាន​សម្ដែង​ទុក​សម្រាប់​មនុស្ស​ទាំងអស់​គ្នា​ដែល​រស់នៅ ​។ នេះ​ជា​ទ្រឹស្ដី​ដែល​ព្រះអង្គ​សម្ដែង​ចូលរួម​អភិវឌ្ឍន៍​យ៉ាងខ្លាំងនៅក្នុង​សង្គម​ខ្មែរ​នាពេល​បច្ចុប្បន្ន​ ។​ពីព្រោះ​បើសិនជា​មនុស្ស​ទាំងអស់​អនុវត្តន៍​គោរព​តាម​ពាក្យពេចន៍​ទ្រឹស្ដី​របស់​ព្រះអង្គ​ដែល​បាន​បន្សល់ទុក​នោះប្រទេស​របស់​យើង​ប្រាក​ដ៏​ជា​ជួបតែ​ក្តី​សុខដុម​ប​និ​យ​កម្ម​និង​សន្តិភាព។ មាន​ភាព​សុខដុម​និង​សន្តិភាព​ហើយ​នោះ​វា​នឹង​នាំ​ឲ្យ​ប្រទេស​របស់​យើង​មានពេលវេលា​សម្រាប់​ការអភិវឌ្ឍ​ប្រទេស ។​

​ក្នុងនាម​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​កំចាយមារ​លោកស្តើង សុខុម បាន​សុំ​បវរ​ណា​បិណ្ឌបាត​ដល់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ​នៅ​គ្រប់​ទី​អារាម​ទាំងអស់​បន្ត​នូវ​សកម្មភាព​ដ៏​ល្អ​នេះ​បន្តទៀត​ពិសេស​ក្នុងពេល​សម្តែង​ធម្មទេសនា​ជួយ​បន្ត​ផ្ស​ព្ធ​ផ្សាយ​អំពី​កម្មផលធ្វើ​ល្អ​បានល្អធ្វើ​អាក្រក់​បាន​អាក្រក់ដល់​ពលរដ្ឋពិសេស​យុវជន​ឲ្យ​ខិតខំ​រៀនសូត្រនិងខិតខំ​ប្រកប​របរ​រក​ទទួលទាន​ដោយ​សុច្ចរិតទៀងត្រង់ជៀសវាង​ប្រព្រឹត្ត​អំពើ​អបាយមុខ​ជ្សេ​ងៗដូច​សេព​គ្រឿ​ស្រវឹង គ្រឿងញៀនល្បែងស៊ីសង​និង​អំពើ​ឆក់​ប្លន់​ជាដើម។ លោក​បានចាត់ទុកថា​ទស្សនវិជ្ជា​ព្រះពុទ្ធសាសនា​ប្រៀបបាន​នឹង​«​ឃ្លាំង​ឱសថ​»សម្រាប់​ព្យាបាល​ជំងឺ​សង្គម ។ការអត់ឱន​និង​មិន​បៀតបៀន​គ្នា​ដែលជា​ស្នូល​នៃ​ទស្សនវិជ្ជា​ព្រះពុទ្ធសាសនា​ក៏​ជាគោលការណ៍​គោរព​សិទ្ធិមនុស្ស​ដែល​ពិភពលោក​ប្រាថ្នា​ចង់បាន ។

​ក្នុងនាម​ជា​ពុទ្ធបរិស័ទ​លោក ស្តើង សុខុម និង​លោកស្រី តែងមាន​វត្តមាន​ជានិច្ច​នៅក្នុង​ពិធីបុណ្យ​ធំៗខាង​សាសនា​របស់​ជាតិដូចជា​នៅក្នុង​កិច្ច​ចូល ព្រះវស្សា​នេះលោក​បាន​ដង្ហែ​ទៀន​ព្រះវស្សា​ទៅ​ប្រគេន​ព្រះសង្ឃ​និង​នាំ​ទាំង​បច្ច័យ​ទៅ​ប្រគេន​ព្រះសង្ឃ​ចំនួន​២៣ វត្ត​,​ប្រគេន​ថវិកា​សម្រាប់​ព្រះសង្ឃ​២៣អង្គនិងលោកតា​អាចារ្យ២៣​នាក់​ព្រមទាំង​លោក តា​លោកយាយ​ចូលរួម​ប្រមាណ​២០០​នាក់​ផងដែរ។ទេយ្យវត្ថុ​និង​ទេយ្យទាន​ដែល​បាន​ប្រគេ នព្រះសង្ឃ​ក្នុង​១​វត្តៗ​មាន​ទៀន​ព្រះវស្សា ១​គូ អង្ករ ១ បាវ , ស្លា​ដក ១ , ទឹក​សុទ្ធ ២ កេះ . ទឹកក្រូច ២ កេះ ,​ទឹក​ផ្លែឈើ ១​កេះ​, ត្រីខ ១ យួរ​, មី ១ កេះ​,​ទឹក ត្រី ១ យួរ​, ទឹកស៊ីអ៊ីវ ១ កេះ​,​ទឹកដោះគោ ១០ កំប៉ុង ,​ស្ករស ៥ គីឡូក្រាម​, តែ ១ កញ្ចប់​ធំ ។

​នៅវេលា​ថ្ងៃត្រង់​ថ្ងៃ​ដដែល​នោះ​លោក ស្តើង សុខុម និង​សហការី​រួម​ដំណើរ​ក៏បាន​អញ្ជើញ​ចុះទៅ​ពិនិត្យមើល​ការដ្ឋាន​សាងសង់​អគារសិក្សា​១​ខ្នង​មាន​៥ បន្ទប់ និង​ទីចាត់ការ​១​ខ្នង ដែលជា​អំណោយ​របស់​សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី​ក្រសួងមហា ផ្ទៃនៅ​ភូមិ​វាល​ស្មាច់ ឃុំ​ក្របៅ ស្រុក​កំចាយមារ នៅទីនោះលោកប្រធានក្រុមការងារថ្នាក់ជាតិបានស្នើអ្នកមៅការសាងសង់សំណង់នេះត្រូវយកចិត្តទុកដាក់បញ្ហាគុណភាពសំណង់ជា បញ្ហាអាទិភាពបំផុត ។ តម​កលោក​ក៏បាន​បន្តដំណើរ​ទៅ​ពិនិត្យមើល​អគារសិក្សា​នៅក្នុង​សាលាបឋមសិក្សា​ចំការចេក ក្នុងភូមិ​ចំការចេក ឃុំ​ក្រញូង​ដែល លោកគ្រូ​អ្នកគ្រូ​នៅ​ទី​នោះបាន​ស្នើសុំ​ឲ្យ​មានការ​ជួសជុល​ដំបូល​អគារ​ដែល​ធ្លុះធ្លាយ​។នៅ​ទីនោះ​បន្ទាប់ពី​បាន​ពិនិត្យ​ដោយ​ការយកចិត្តទុកដាក់​លោកស្តើង សុខុម បានស្នើ​ឲ្យ​ជំនាញ​សិក្សា​មើលថា​មាន​កន្លែង​ណា​ដែល​ត្រូវ​ជួសជុល​ឡើងវិញ​ និងកន្លែង​ណា​ដែល​ត្រូវ​រក្សាទុក​ព្រោះ​អគារសិក្សា​នេះនៅ មាន​ភាពល្អ​មិនទាន់ទ្រុឌទ្រោមនោះទេវាគ្រាន់តែដំបូលលិចនិងកម្រាលឥដ្ឋបាក់ផុង ដូចនេះអាចជួសជុលកែលំអបាន។ជាមួយនេះ​ដោយមានសំណូមពរពី​លោកគ្រូ អ្នកគ្រូនៅ​ ទីនោះ​លោក ស្តើង សុខុម បានផ្តល់ថវិកា​ចំនួន ៥០០ ដុល្លារ​ដើម្បីសង់រោងនិងរបងជុំវិញ កន្លែ​សិស្សលាងដៃមុនចូលរៀន​នៅក្នុង​ទីធ្លា​សាលា​ ។តម​កលោក​ប្រធាន​ក្រុមការងារ​ថ្នាក់ ជាតិ​ចុះជួយ​ស្រុកកំចាយមារបាន​បន្តដំណើរ​ទៅពិនិត្យមើល​ស្ថានភាព​នៃ​ការរៀបចំ​ស្ថា​រ​ប្រ ឡាយ​បង្ហូរទឹក​ចេញពី​ទីធ្លា​វិទ្យាល័យ ហ៊ុន សែន កំចាយមារដែល​កន្លងមកនៅពេល​ភ្លៀង​ធ្លាក់​ខ្លាំង​តែង​បង្ក​ឲ្យ​មានការ​លិច​ទឹក។បន្ទាប់ពី​ពិនិត្យ​ស្ថានភាពនិងទីតាំង​រួចមក​លោក​ប្រធាន​បានទទួល​យក​សំណើ​នេះទៅពិនិត្យមើល​និង​ធ្វើ​របាយការណ៍​ជូនទៅសម្តេច​ក្រឡា ហោម ស ខេង ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​និង ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ ខេត្តព្រៃវែង​ដើម្បី​សុំ​យោបល់​ដ៏​ខ្ពង់ ខ្ពស់​ពីស​ម្តេច​ប្រធាន​ក្រុមការងារ ៕