​លោក ស​សុខា​បើក​វិញ្ញាសារ​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ចិន

831
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​ស​សុខា​តំណាងរាស្ត្រ​មណ្ឌល​ខេត្តព្រៃវែង​និង​ជា​អនុប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា អញ្ជើញ​បើក​វិញ្ញាសារ​ប្រឡង​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ចិន​កាលពី​ព្រឹក​ថ្ងៃទី​១ ខែ កញ្ញា ឆ្នាំ​២០១៨ នេះ នៅ​សាលា​វិទ្យាល័យ​ព្រះអង្គ​ឌួង ក្នុង​ខេត្តព្រៃវែង​។​

​លោក​អាំង​សេរី​ពិ​សិ្ឋ​ប្រធាន​ក្រុម​កា​ងារ​គ្របគ្រង​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ចិន​បានឱ្យដឹងថា​ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃទី​១​ខែសីហា​នេះ​ផងដែរ​ស​ម្រ​ប់​ខេត្តព្រៃវែង​បើក​សម័យ​ប្រលង​ជា​លើក​ទី​២​ហើយ ដែល​ខេត្តព្រៃវែង​បានរៀបចំ​ឡើង និ​ស្សិ​តិ​ចំនួន​២០​នាក់​។ ក្នុងនោះ​១០​នាក់ ផ្នែក​វិស្វករ​សំណង់​ស៊ីវិល និង​១០​នាក់​ទៀត ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ​ដើម្បី​ទៅ​សិក្សា​នៅ​សកលវិទ្យា​ល​យ័ ហឺ​ហ្វៃ នៃ​ខេត្ត អាន ហួច នៃ​សារ​ធារ​ណ​រដ្ឋ​ប្រជា​មា​និក​ចិន​។​

​ការប្រឡង​នេះ​មានមុខ​វិជ្ជា​ចំនួន​៤​រួ​មា​នៈគ​ណិ​ត្ត​វិទ្យា​រូបវិទ្យា​ភាសារ​អង់គ្លេស​និង​ចំណេះដឹង​ទូទៅ​ឆ្នាំនេះ​ត្រូវបានធ្វើ​តឹង​ជាង​ឆ្នាំមុន​ព្រោះ​ដើម្បី​ឱ្យមាន​គុណភាព​លើ​វិញ្ញាសារ​ប្រឡង​ទាំង​២​នេះ​។​លោក​បាន​បន្តថា​៖​ការធ្វើ​តេះ​មាន​លើក​លើក​ទី​១​គឺ​កា​រស​សេរ​និង​លើក​ទី​២​គឺ​ការធ្វើ​តេះ​ផ្ទាល់មាត់​ហើយ​ឆ្នាំនេះ​ខេត្តព្រៃវែង​ត្រូវការ​ជ្រើសរើស​ដោយមាន​ការប្រុងប្រយ័ត្ន​បំផុត​ព្រោះ​ចង់ឱ្យមាន​គុណភាព​គ្រប់គ្រាន់​ដើម្បីឱ្យ​ភាគី​ចិន​ទទួលយក​ពួកគាត់​ទៅ​សិក្សា​លើ​ជំនាញ​ខាងលើ​នៅ​ប្រទេស​ចិន​។​

​មូលហេតុ​ដែល​ជ្រើស​រើ​ជំនាញ​ពាណិជ្ជកម្ម​និង​វិស្វករ​សំណង​នេះ​គឺ​ដើម្បីឱ្យ​ដើរទា​ន់​សកល​ភា​វូ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​កំពុងតែ​ត្រូវការ​ដូច​ច្នេះ​ទើប​លោក​ស​សុខា​សម្រេច​ជ្រើ​រើសយក​មុខជំនាញ​ទាំងពីរ​នេះ​ធ្វើជា​វិញ្ញាសារ​ដើម្បី​អភិវឌ្ឍ​ប្រទេសជាតិ​ហើយ​ណាមួយ​វិស័យ​ទាំងពីរ​នេះ​ក៍​កំពុង​រីកដុះដាល់​ខ្លាំង​ផងដែរ​។​

លោក​អាំង សេរី​ពិ​សិ្ឋ បាន​បន្តថា បេក្ខជន​ដែល​បានដាក់​ពាក្យ​ប្រឡង​សម្រាប់​ខេត្តព្រៃវែង នៅ​ព្រឹក​ថ្ងៃទី​១ ខែកញ្ញា​នេះ​មាន​២៤៥​នាក់​បើ​ធៀប​ទៅនឹង​ឆ្នាំមុន​មាន​កើនឡើង​ទៅដល់​៦០០​ភាគរយ​ដែល​ឆ្នាំមុន​មាន​បេក្ខជន​តែ​៥០​នាក់​ប៉ុណ្ណោះ​។​

លោក​បន្តទៀតថា​ក្រោម​ការដឹកនាំ​និង​ការអភិវឌ្ឍ​ធនធានមនុស្ស​ក៏ដូចជា​ការចូលរួមចំណែក​អនុវត្ត យុទ្ធសាស្ត្រ​ចតុកោណ តំណាក់កាល​ទី​៣​របស់​រាជរដ្ឋាភិបាល​កម្ពុជា​និតិ​កាល​ទី​៦​នែ​រដ្ឋសភា សំដៅ​លើកកម្ពស់​ចំណេះដឹង​និង​ជំនាញ​ដល់​យុវជន​អោយមាន​សម្ថ​ភាព​គ្រប់គ្រាន់​សម្រាប់​លើកស្ទួយ​ជីវភាព​ក្នុងការ​ចូលរួម​ស្ដារ​សង្គមជាតិ​ដើម្បី​ដើរ​ឱ្យទាន់​សកល​ភា​វុ​ពាណិជ្ជកម្ម​ទាំង​ថ្នាក់​តំបន់ និង​ពិភពលោក​។

​ជាការ​ពិតណាស់​អាហារូបករណ៍​ដែល​បាន​បង្កើតឡើង​នេះ​គឺ​តាំងពី​អាណា​ត្តិ​ទី​៥​មកម្ល៉េះ គឺ​នៅ​ឆ្នាំ​២០១៣ ហើយ​និស្សិត​អាហារូបករណ៍​ថា្នក់​ជាតិ​ខេត្តព្រៃវែង​បាត់ដំបង​បន្ទាយមានជ័យ​បានជ្រើសរើស​ជំនាញ​មានដូចជា​៖ ភាសារ​អង់គ្លេស គណនេយ្យ គ្របគ្រង ទីផ្សា ព័ត៌មានវិទ្យា ធនាគា សេដ្ឋកិច្ច ទេសចរណ៍ ទំនាក់​ទំ​នង់​អន្តរជាតិ​និង​វិស្វករ​ជាដើម​។

ក្នុងនោះ​ក្រុម​ក​ងារ​បាន​សម្របសម្រួល​និង​បញ្ជូន​និស្សិត​តាម​បណ្ដា សាលារៀន សកលវិទ្យា​ល​យ័ គ្រឹះស្ថាន​អប់រំ​ប្រមាណ​សរុប​ចំនួន ១៤ ទីតាំងនៅ​ឆ្នាំ​២០១៧ និង​គ្រោង​បញ្ជូន​និស្សិត​ទៅតាម​វិទ្យាស្ថាន​សកល​វិទ្យាល័យ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ដែលជា​ដៃគូ​ប្រមាណ​ជាង ១៨ ទីតាំង​តាម​បណ្ដា​ខេត្ត និង​រាជធានី​ភ្នំពេញ នាពេលខាងមុខ ដែល​សរុប​ចំនួន ១.១៦៥​កន្លែង​។​

​លោក​អាង​សេរី​ពិសិដ្ឋ​ប្រធាន​ទំនាក់ទំនង​កិច្ចការងារ​សម្របសម្រួល​អាហារូបករណ៍​ក្នុង​និង​ក្រៅប្រទេស​បានអោយដឹងថា​ក្រោម​ការដឹកនាំ​របស់លោក​ស​សុខា​បានផ្តល់​អាហារូបករណ៍​ដល់​និស្សិត​មកពី​បណ្ដា​ខេត្ត ព្រៃវែង បាត់ដំបង បន្ទាយ​មាន​ជ​យ័ ទៅ​សិក្សា​ថ្នាក់​ឧ​ត្ត​ម​សិក្សា​រយៈពេល​៤​ផ​ឆ្នាំ នៅ សកលវិទ្យា​ល​យ័ ហឺ​ហ្វ​យ នៃ​ខេត្ត អាន​ហួយ សាធារណៈរដ្ឋ​ប្រជា​ម​និក​ចិន ចំនួន ៥៣​នាក់ ស្រី ៨​នាក់ ។​

​គួរ​បញ្ជាក់ថា​មណ្ឌល​ប្រឡង​មាន​៣​ទីតាំង ទី​១ ខេត្តព្រៃវែង​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៨ មាន​សិស្ស​ដាក់ពាក្យ​ប្រលង​ចំនួន​២៤៥​នាក់​។ ទីតាំង​ទី​២ បាត់ដំបង ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៨ មាន​សិស្ស​ដាក់ពាក្យ​ប្រលង ១៤១​នាក់ និង​ទី​តាំងទី​៣ ខេត្តបន្ទាយមានជ័យ ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០១៨ មាន​សិស្ស​ដាក់ពាក្យ​ប្រឡង​១៣៣​នាក់​។​ក្នុងនោះ​អាហារូបករណ៍​សម្រាប់​សិស្ស​ប្រឡង​ឆ្នាំនេះ​សរុប​ទាំង​៣​ខេត្ត​មាន ៦០​នាក់​៕S/

​លោក ស​សុខា​បើក​វិញ្ញាសារ​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ចិន