​លោ​កស​.​សុខា​!​ជំរំ​សន្តិភាព​ឋានសួគ៌​បូកគោ​បញ្ចប់​ដោយ​ជោគជ័យ​

335
ចែករម្លែក
  • 20
    Shares

ដោយ​៖​មុនី​រ័ត្ន​/​ភ្នំពេញ​៖​លោក​ស​សុខា​អនុប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​និង​ជា​ប្រធាន​ដឹកនាំ​កម្មវិធី​បោះជំរំ​សន្តិភាព​ឋានសួគ៌​បូកគោ បាន​បញ្ជាក់ថា ជំរុំ​សន្តិភាព​ឋានសួគ៌​បូកគោ ថ្វីត្បិតតែ​មាន​រយៈពេល​ខ្លី​។​ប៉ុន្តែ​បានបញ្ចប់​ទៅ​ប្រកបដោយ​ជោគជ័យ​ដោយបាន​បន្សល់ទុក​នូវ​អនុស្សាវរីយ៍​យូរអង្វែង​ជា​អមតៈ​និង​ជា​ស្មារតី​មួយ​ធ្វើ​ឲ្យ​យើងទាំងអស់គ្នា​ចងចាំរ​ក្សា ក៏ដូចជា រឹតចំណង​សាមគ្គី រួបរួមគ្នា ។

​ក្នុងនាម​ជា​គ្រួសារ​ខ្មែរ ក្នុងនាម​ជា​ម្ចាស់​ប្រទេស​ខ្មែរ​តែមួយ ប្តេជ្ញា​ការពារ​សន្តិភាព​ឲ្យ​បាន ដើម្បី​បន្ត​ការអភិវឌ្ឍ​ប្រទេសជាតិ ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត ស្របតាម​ប្រធានបទ​របស់​យើង​គឺ “ រួមគ្នា​ដើម្បី​កម្ពុជា​រុងរឿង​” ។​
​ការ​ថ្លែង​បញ្ជាក់​នេះ ថ្លែង​ក្នុង​ពិធី​បិទ​ជំរំ​សន្តិភាព​ឋានសួគ៌​បូកគោ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៩ នេះ​។

ការ​ជំរំ​សន្តិភាព​ឋានសួគ៌​បូកគោ បាន​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១០ ខែមីនាឆ្នាំ​២០១៩​។​ជំរំ​សន្តិភាព​ឋានសួគ៌​បូកគោ ក្រោម​ប្រធានបទ “​រួមគ្នា ដើម្បី​កម្ពុជា​រុងរឿង​” ដែល​ដឹកនាំ​ដោយ​លោក ស សុខា និង​លោកស្រី បាន​បិទ​បញ្ចប់​ហើយ នៅ​ព្រឹក​ថ្ងៃទី​១០ មីនា នេះ ដោយមាន​ការចូលរួម​រាប់រយ​នាក់​ជា​យុវជន ស​.​ស​.​យ​.​ក​. មកពី​ខេត្តព្រៃវែង បាត់ដំបង បន្ទាយមានជ័យ កំពត ព្រះសីហនុ តាកែវ កំពង់ស្ពឺ និង​ខេត្ត​កែប ៕S/​