​លំនៅស្ថាន​ពលរដ្ឋ​៧​ខ្នង​ខូចខាត​ដោយ​ភ្លៀង​ធ្លាក់​លាយឡំ​និង​ខ្យល់ក​ន្ទ្រា​ក់​

90
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​:​លំនៅស្ថាន​ប្រជាពលរដ្ឋ​ចំនួន​៧​ខ្នង​នៅ​ឃុំ​ស្រែ​ណូយ​ក្នុងស្រុក​វ៉ារិន​ខេត្តសៀមរាប​បានទទួល​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ​កាលពី​ល្ងាច​ថ្ងៃទី​១៤​ខែមីនា​ឆ្នាំ​២០២០​។​សមត្ថកិច្ច​នគរបាល​ស្រុក​វ៉ារិន​បានឱ្យដឹងថា​៖​នៅ​ល្ងាច​ថ្ងៃទី​១៤​ខែមីនា​មាន​ភ្លៀង​ធ្លាក់​លាយឡំ​និង​ខ្យល់ក​ន្ទ្រា​ក់បាន​កើតឡើង​បណ្តាលឱ្យ​ប៉ះពាល់​ដល់​លំនៅស្ថាន​ប្រជាពលរដ្ឋ​ចំនួន ៧ ខ្នង​នៅ​ភូមិ​ចំនួន​២​។​

​សមត្ថកិច្ច​បាន​បន្តថា​ភូមិ​ដែល​ល​រង​ការប៉ះពាល់​គឺមាន​ភូមិ​រលំ​រុន​និង​ភូមិ​វត្ត​ស្ថិតក្នុង​ឃុំ​ស្រែ​ណូយ​ស្រុក​វ៉ារិន​។​ក្នុងនោះ​រលំ​ទាំងស្រុង​ចំនួន​១​ខ្នង​និង​ប៉ើង​ដំបូលផ្ទះ​និង​សំយាបផ្ទះ​ចំនួន​៦​ខ្នង​។​សមត្ថកិច្ច​បានឱ្យដឹង​ទៀតថា​៖ ករណីនេះ​នេះ ពុំ​បណ្ដាលឱ្យ​រងគ្រោះ​ដល់​មនុស្ស​ឡើយ ។​

​សូមបញ្ជាក់ថា​នេះ​ជា​ករណី​លើកទីមួយ​ដែល​កើតមាន​គ្រោះថ្នាក់​ដោយសារ​គ្រោះធម្មជាតិ​នៅក្នុង​ខេត្តសៀមរាប សម្រាប់​ឆ្នាំ​២០២០​នេះ ៕S/

​រូបភាព​:​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ចំនួន​៧​ខ្នង​នៅ​ឃុំ​ស្រែ​ណូយ​រង​ការប៉ះពាល់​ដោយ​ភ្លៀង​ធ្លាក់​លាយឡំ​និង​ខ្យល់ក​ន្ទ្រា​ក់​៕​គូលែន​