​ល្បិច​លួច​ម៉ូតូ​បែប​ថ្មី​!​បន្លំ​ធ្វើ​ទិញ​ឥ​វ៉ាន់​ភ្លេចខ្លួន​លួច​បាត់​

842
ចែករម្លែក

(​ភ្នំពេញ​)៖​កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​រសៀល​ថ្ងៃទី​០៩​ខែសីហា​ឆ្នាំ​២០១៧​មាន​ករណី​ចោរលួច​ម៉ូតូ​បែប​ថ្មី​មួយ​បាន​កើតឡើង​នៅផ្ទះ​លក់​ភេសជ្ជៈ​ក្នុងភូមិ​បា​គូរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​ម្ចាស់​ម៉ូតូ​ជា​ប្តី​ប្រពន្ធ​ពីរ​នាក់​កំពុង​នៅផ្ទះ​លក់​ឥ​វ៉ាន់​។​ពេលនោះ​មាន ភ្ញៀវ​ពីរ​នាក់​បន្លំ​ធ្វើ​មក​ទិញ​ទឹកក្រូច​កូ​កា​មួយ​កំប៉ុង រួច​វា​អោយ​លុយ​អាប់​។​
​ពេល​ចូលទៅ​យកលុយ​អាប់​រួច​ចេញមក​វិញ ក៏​បាត់​ទាំង​ម៉ូតូ​របស់ខ្លួន​និង​បាត់​ទាំង​ភ្ញៀវ​ទាំងពីរ​នោះ ទើប​ដឹងថា​នោះ​គឺជា​ចោរ​បាន​លួច​យក​ម៉ូតូ​ទៅ​បាត់​ដោយ​សុ​វត្តិភាព​ហើយ​។​

​ជនរងគ្រោះ​២​នាក់​ប្តី​ប្រពន្ធ​បាន​ត្រឹម​កាន់​ឯកសារ​ម៉ូតូ​ទៅ​ជួប​ប្តឹង​នគរបាល​ប៉ុស្តិ៍​ដង្កោ​។​ម៉ូតូ​ដែល​ចោរលួច​ទៅ ម៉ាក់​ហុងដា សេ​១២៥ សេរី​នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ តាកែវ 1L-7385 ។​ភ្លាមៗ​ក្រោយ​ជនរងគ្រោះ​រាយការណ៍​ទៅ​សមត្ថកិច្ច កម្លាំង​ចេញ​ស្ទាក់​តាមឃ្លាំមើល​សឹង​មួយ​ចំហៀង​ខណ្ឌដង្កោ តែ​មិនឃើញ​មុខសញ្ញា​ខាងលើ ឡើយ​។​ពិតជា​លឿន​មែន​!!៕S/​ដោយៈ​ចាន់តូ​