​ល្បួង​ក្មេងស្រី​យកទៅ​រំលោភ​បានសម្រេច​រួច​គេចខ្លួន​៥​ថ្ងៃ​ត្រូវ​សមត្ថកិច្ច​ចាប់បាន​

1258
ចែករម្លែក
  • 468
    Shares

​ដោយៈ​សន​សក្តា​/​កំពង់ឆ្នាំងៈ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​តាម​បណ្តឹង​របស់​អាណាព្យាបាល​ជនរងគ្រោះ​ក្រោយពី​បានធ្វើ​សកម្មភាព​ចាប់រំលោភ​កេ្ម​ង​ស្រី​អាយុ​៩​ឆ្នាំ​ម្នាក់​ក្រោយពេល​គេចខ្លួន​បាន​៥​ថ្ងៃ ។​ការឃាត់ខ្លួន​ជនសង្ស័យ​នេះ ធ្វើឡើង​នៅ​ឃុំ​ដា ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​កាលពី​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៨ ។

​លោក ឡា​ច សុខន​មេ​បញ្ជារ​ការរង​កងរាជអាវុធហត្ថ​ស្រុក​ជល​គិរី​បានឱ្យដឹងថា​ជនសង្ស័យ​មានឈ្មោះ វង​វឿន​អាយុ​៤៧​ឆ្នាំ​រស់នៅ​ឃុំ​ព្រៃ​គ្រី​ស្រុក​ជល​គិរី​ខេត្តកំពង់ឆ្នាំង​។​ដោយឡែក​ក្មេងស្រី​រងគ្រោះ​មាន​អាយុ​៩​ឆ្នាំ ។​លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ស្រុក​ជល​គិរី​បានឱ្យដឹងថា កាលពី​ថ្ងៃ​១៣ ខែតុលា ឆ្នាំ​២០១៨​វេលា​ម៉ោង​១៧​ល្ងាច​ក្មេងស្រី​រងគ្រោះ​រួមជាមួយ​នឹង​ប្អូន​របស់ខ្លួន​បាន​ដឹក​ពពែ​យកទៅ​ឃ្វាល​។​

ពេលនោះ​ជនសង្ស័យ​ឈ្មោះ​វង​វឿន​បានឃើញ​ជនរងគ្រោះ​ក៏​ចូលទៅ​និយាយ​លួងលោម​ក្មេងស្រី​រងគ្រោះ​ឱ្យទៅ​យកលុយ​នៅ​កន្លែង​ស្ងាត់ រួច​ឱ្យ​ប្អូន​ក្មេងស្រី​រងគ្រោះ​ចុះទៅ​ខាងក្រោម រួច ជនសង្ស័យ​បានធ្វើ​សកម្មភាព​ចាប់​រំលោក​សេ​ពស​ន្ទ​វៈ​ក្មេងស្រី​រងគ្រោះ​រហូត​បាន​សម្រេច តែម្តង​។ ​រីឯ​ឯ​ប្អូន​ក្មេងស្រី​រងគ្រោះ​បានដឹង និង​បានមក​ប្រាប់​ឪពុក ម្តាយ​ហើយ​ចេញទៅ​ជួយ​ដែរ ប៉ុន្តែ​ពេលទៅដល់​អ្វីៗ បាន​ចប់សព្វគ្រប់​ទៅហើយ​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ក្រោយពី​ចាប់រំលោភ​ក្មេងស្រី​រងគ្រោះ​រួចហើយ​ជនសង្ស័យ​បានគេច​ខ្លួន​តាំងពី​ពេលនោះ​មក​។​ដោយ​ទៅ​ស្នាក់នៅ​ឃុំ​ដា​ស្រុក​កំពង់លែង​ទើប​នៅ​ថ្ងៃទី​១៧​ខែតុលា​ត្រូវ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ពី​ស្រុក​កំពង់លែង​មក​។​នៅពេលនេះ​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕S/

​ល្បួង​ក្មេងស្រី​យកទៅ​រំលោភ​បានសម្រេច​រួច​គេចខ្លួន​៥​ថ្ងៃ​ត្រូវ​សមត្ថកិច្ច​ចាប់បាន​

#