​ល្បែងស៊ីសង​រីក​ដូច​ផ្សិត​ពលរដ្ឋ​កង្វល់​សមត្ថកិច្ច​សប្បាយ​និង​ផល​បានមកពី​អំពើពុករលួយ​

642
ចែករម្លែក
  • 34
    Shares

​ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ​សង្វៀន​ជល់​មាន់ ដ៏​ធំ​មួយ កំពុងដំណើរការ​យ៉ាង​គគ្រឹក គ គ្រេង នៅ​ចំណុច​អូរ​ត្រជាក់ចិត្ត ក្នុង​ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ពិតជា​មិន​រំខាន​ដល់​សមត្ថកិច្ច​ដែនដី មែន​ទេ​?​ប្រការនេះ​ត្រូវបាន​ពលរដ្ឋ​រិះគន់​ត្រង់ៗ​ថា នេះ​ជា​អំពើពុករលួយ ។​

​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្ទឹងហាវ បាន​សម្តែង​ការព្រួយបារម្ភ និង​ខកចិត្ត​ជាខ្លាំង​ចំពោះ​សមត្ថកិច្ច​អាជ្ញាធរ ដែនដី​ដែល​គិតតែ​ពី​ផលប្រយោជន៍​បក្ខពួក​មិន​គិតពី​ក្តីកង្វល់​របស់​ពលរដ្ឋ​ចំពោះ​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​ឡើយ​។​ស្ត្រី​មេផ្ទះ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ទាំង​ទឹកភ្នែក​ថា ប្តី​របស់គាត់​បាន​យក​ប្លង់ដី​ផ្ទះ​ដាក់បញ្ចាំ​នៅ​ធនាគារ អេស៊ីលីដា ដោយ អះអាងថា​និង ខិតខំ​រកស៊ី​ប្រកប​របរ​នេសាទ​សមុទ្រ​។ តែ​ផ្ទុយទៅវិញ​មួយថ្ងៃៗ​ចេញ​បាត់​ពី​ផ្ទះ ទៅសំងំ​នៅ​វង់ល្បែង ជល់​មាន់​ភ្នាល់​ដាក់​លុយ ពេល​ចាញ់​មកដល់​ផ្ទះ រករឿង​ប្រពន្ធ​កូន​ពេល​ឈ្នះ​នាំ​មិត្ត​ភ​ក្រ័​ផឹកស៊ី ស្រី​ញី​ក្រៅ​ផ្ទះ ។​

​ទាំងអស់នេះ​ក្នុងនាម​រូបគាត់​ជា​ស្ត្រី​មេផ្ទះ​មួយរូប​ក្នុងចំណោម​ស្ត្រី​មេផ្ទះ​ច្រើន​រូប សូម​ធ្វើការ​អំពាវនាវ ដល់​លោក​អភិបាលខេត្ត , លោកស្នងការ​ខេត្ត និង​លោក​មេបញ្ជាការ​ខេត្ត ព្រះសីហនុ មេត្តា​មាន​វិធានការ បង្ក្រាប វង់ល្បែង​ស៊ីសង​ទាំងនោះ​ផង ។​មូល​ហេតុដែល​រូបគាត់​ធ្វើការ​អំពាវនាវ​ដល់ ថ្នាក់ដឹកនាំ​ធំៗ​បែបនេះ​ព្រោះ​អស់ជំនឿ​លើ​ការអនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច​មូល​ដ្ឋា​ន​ហើយ​។​

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ខ្សិ​ប​ប្រាប់ថា​នេះ​ជាការ​ពិតណាស់​សង្វៀន​ជល់​មាន់​មិនមាន​តែមួយ​ក​ន្លែ​ន​នេះ​ទេ​នៅ​ស្រុក​ស្ទឹងហាវ​មាន​ច្រើន​កន្លែង ម្តង​ពួកគេ​ទៅលេង​កន្លែង​នេះ​ម្តង​ទៅ​កន្លែង​នោះ​មិន​ទៀងទាត់​ទេ ។​ប្រភព​ដដែល​បាន​បន្ត​រថា​កន្លងមក​ឮ​មាន​ស្ត្រី​មេផ្ទះ​ច្រើន​នាក់​មកហើយ​បាន​រត់​មករក​គាត់​ឲ្យ​ជួយ​អន្តរាគមន៍ រឿង​ល្បែង​សុ​ី​សង​នោះ ប៉ុន្តែ​គាត់​មិនមាន​សមត្ថភាព ជួយ​ពួកគាត់​បានទេ ព្រោះ​អ្នក​ល្បែង​ទាំងនោះ បុណ្យ​ស​ក្កិ័​ធំៗ​ជាង​គាត់​ទៅទៀត ដូច​ច្នេះ​បាន​ត្រឹម​រាយការណ៍​តែប៉ុណ្ណោះ​។​

​តាម​សេចក្តីរាយការណ៍​ពី​ពលរដ្ឋ​បាន​ឲ្យ​ដឹងថា ចំពោះ​ល្បែងស៊ីសង​ទាំងនោះ​មានដូចជា បញ្ជល់មាន់ បៀ និង​អាប៉ោង​ជាដើម ។​
​សូមបញ្ជាក់ថា ដើម្បី​ឆ្លើយតប គោលការណ៍​៩​ចំណុច ភូមិ ឃុំ មាន​សុវត្ថិភាព ដែល​ទាមទារ​ឲ្យ​អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន លោកស្នងការ​នគរបាល និង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​មេត្តាជួយ​ចាត់វិធានការ​ជាបន្ទាន់​ផង ៕S/​

​ល្បែងស៊ីសង​រីក​ដូច​ផ្សិត​ពលរដ្ឋ​កង្វល់​សមត្ថកិច្ច​សប្បាយ​និង​ផល​បានមកពី​អំពើពុករលួយ​