​វគ្គ​ជម្រុះ​ជុំ​ទី​១ បញ្ចប់ ក្នុង​សប្ដាហ៍​នេះ​

249
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: នៅ​ថ្ងៃទី​២៧ មេសា ខាងមុខនេះ ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement ឈានដល់​ការប្រកួត បញ្ចប់​វគ្គ​ជម្រុះ​ជុំ​ទី​១ ហើយ ។​

​ជុំ​ទី​១ មាន​អ្នក​ប្រដាល់ ចូលរួម​ប្រកួត​ជម្រុះ ចំនួន ៣២ រូប ការប្រកួត គឺ​អ្នកចាញ់ ដើរចេញ ឯ​អ្នកឈ្នះ ត្រូវ​ឡើង​ប្រកួត​បន្ត នៅ​ជុំ​ទី​២ ដែល​នៅសល់​ជើង​ខ្លាំងៗ ចំនួន ១៦ រូប ។ សម្រាប់​ការប្រកួត​ចុងក្រោយ នៃ​ជុំ​ទី​១ នេះ អ្នក​ប្រដាល់ ញឹម សារិទ្ធ ក្លិប​អា​រុណ​រះ​កីឡា ត្រូវ​ជួប​ប្រកួត​ជាមួយ អ្នក​ប្រដាល់ គិ​ន ខ្លឹម មកពី​ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ។​

​អ្នក​ប្រដាល់​ទាំង ២ រូបនេះ មិនសូវមាន​នរណា​ស្គាល់​នោះទេ ព្រោះ​ពួកគេ ជា​អ្នក​ប្រដាល់ ទើបតែ​លេចមុខ មក​ដូចគ្នា​។ តែបើ​តាម​ការអះអាង ពី​មន្ត្រី​ផ្គូរ​ផ្គង​នោះ​ថា ពួកគេ​មិន​សូ​ច​លេចមុខ លេច​មាត់ តាម​សង្វៀន​នានា មែន​តែ​គេ មានការ​ប្រកួត​ច្រើន នៅតាម​ខេត្ត​នានា ។

​រវាង​អ្នក​ប្រដាល់​ជើង​ថ្មី ទាំង ២ រូបនេះ ញឹម សារិទ្ធ ខ្ទាត​ចេញពី​ការប្រកួត ឬ គិ​ន ខ្លឹម ជា​អ្នក​ខ្ទាត​ចេញ ? អ្នក​ប្រដាល់​ទាំង ២ រូបនេះ សុទ្ធតែ​ចូលចិត្ត​វ៉ៃ​ប្ដូរ​ដូចគ្នា នរណា​ជួប​សំណាងល្អ ?​។​

​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ ម៉ាក់ សាមុត ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ជួប​ជាមួយ​អ្នក​ប្រដាល់ លីន វណ្ណៈ របស់​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ​។​

​អ្នក​ប្រដាល់​ទាំង ២ រូបនេះ មាន​គេ​ស្គាល់​ច្រើន តែ​សាមុត ស្គាល់​សង្វៀន​ប្រដាល់​មុន វណ្ណៈ ។ ការ​ស្គាល់​មុន ឬ​ក្រោយ​វា​មិន​សំខាន់​នោះទេ សំខាន់​គឺ​ត្រង់​ថា តើន​រណា មាន​សមត្ថភាព​ប្រជែង បាន​កៅអី សម្រាប់​ប្រកួត​ជម្រុះ នៅ​ជុំ​ទី​២ បន្តទៀត​?​។​

​វណ្ណៈ ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​មែន តែមួយ​រយៈ​នេះ គេ​បានធ្វើ​ព្យុះភ្លៀង លើស​ង្វៀន​គ្រាន់បើ​ដែរ ។ មាន​អ្នក​ប្រដាល់​ជើងចាស់ មិនតិច​ទេ ដែល​ចាញ់​ក្រោម​ថ្វីដៃ អ្នក​ប្រដាល់​រូបនេះ ។ ចំពោះ​សាមុត​វិញ ក៏​គេ​មិនអាច​មើលស្រាល​បានដែរ គេ​មាន​កណ្ដាប់ដៃ​ធ្ងន់ និង​រហ័ស​ណាស់ ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ នរណា​ប្រជែង​បាន​កៅអី សម្រាប់​ឡើង ទៅ​ប្រកួត​ជុំ​ទី​២ ទៀត ?​។​

​ចំពោះ​ការប្រកួត ជា​មិត្តភាព​អន្តរជាតិ ជា​មួ​យ្ន​ក​ប្រដាល់​ថៃ វិញ​នោះ យុគ យក្ស​ផ្លែ ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ជួប​ជាមួយ​អ្នក​ប្រដាល់ វ័យក្មេង​ថៃ អុ​ប សៃ (Op Sai) ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។​

​អ្នក​ប្រដាល់​ថៃ​រូបនេះ ធ្លាប់​មក​ប្រកួត​ស្រុក​ខ្មែរ ២-៣ ដង​ហើយ គេ​មិនជា​ខ្លាំង​ណាស់ណា​ទេ ។ ការប្រកួត​នេះ គេ​ជឿថា យុគ យក្ស​ផ្លែ នឹង​ឈ្នះ ។​

​ការប្រកួត រវាង​អ្នក​ប្រដាល់​រួម​ជាតិ ក្រៅ​ព្រឹត្តិការណ៍ ពានរង្វាន់​វិញ​នោះ អ្នក​ប្រដាល់​ជើងចាស់ ឌុ​ម កែវ​ដប ក្លិប​យុវ​វាល​ស្បូវ ជួប​ជាមួយ ងឿ​ន វិចិត្រ ក្លិប​តា​ព្រហ្ម​មានជ័យ ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។ ឡុង លី​ឈុន ក្លិប​សាល​វ័​ន្ដ​កីឡា ប្រកួត​ជាមួយ សាន់ វាសនា ក្លិប​នាគរាជ​ចតុមុខ ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម ៕v

យុគ យក្ស​ផ្លែ និង អុ​ប សៃ​