​វគ្គ​ជម្រុះ​ជុំ​ទី​២ ចាប់ផ្ដើម​ថ្ងៃទី​១៤ កញ្ញា​

445
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
នៅ​ថ្ងៃទី​១៤ កញ្ញា ខាងមុខនេះ ព្រឹត្តិការណ៍ TV5 Boxing knock-Out Serie by K-Cement នឹង​ចាប់ផ្ដើម​វគ្គ​ជម្រុះ​ជុំ​ទី​២ បន្ត​ទៀតហើយ​។​

​អ្នក​ប្រដាល់​ចំនួន ៣២ រូប មកពី ៣២ សមាគម ក្លិប​បាន​ចូលរួម​ប្រកួត ជម្រុះ​ជុំ​ទី​១ ដោយ​អ្នកចាញ់ ហាលអាវ ឯ​អ្នកឈ្នះ ឡើងទៅ​ប្រកួត វគ្គ​ជម្រុះ​ជុំ​ទី​២​ទៀត​។ វគ្គ​ជម្រុះ​ជុំ​ទី​២ នៅសល់​អ្នក​ប្រដាល់​តែ ១៦ រូប​ប៉ុណ្ណោះ ដែល ១៦ រូបនេះ ជម្រុះ​ទុក​តែ ៨ រូប សម្រាប់​ឡើងទៅ​ប្រកួត ជម្រុះ​ជុំ​ទី​៣ បន្តទៀត ។​

រ៉ែ​ម រាជ និង លន់ សៀកឡេង​

​នៅ​ជុំ​ទី​២​នេះ រ៉ែ​ម រាជ ក្លិប​អង្គរ​មានជ័យ ខេត្តសៀមរាប ប្រកួត​ជាមួយ​ជើង​ខ្លាំង លន់ សៀកឡេង មកពី​ក្លិប​ថ្នល់ទទឹង​គុន​ខ្មែរ ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ ខ្លាំង​ដូចគ្នា អ្នក​ដែល​ចាញ់ ពិតជា​គួរ​ឲ្យ​ស្ដាយ​ខ្លាំង​មែនទែន ។ កាល​ប្រកួត​ជម្រុះ នៅ​ជុំ​ទី​១ រ៉ែ​ម រាជ ឈ្នះ ឡូញ វ៉ាន់ឌី ក្លិប​ពន្លឺ​វិបុល ដោយ​ពិន្ទុ រីឯ លន់ សៀកឡេង ឈ្នះ នួន រ៉ា​ថេ​ន ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ ដោយ​ពិន្ទុ​ដែរ ។​

​សម្រាប់​ជុំ​ទី​២​នេះ មិនដឹងថា រ៉ែ​ម រាជ ឆ្លង​ផុត ឬក៏ លន់ សៀកឡេង ឆ្លង​ផុត​នោះទេ ។ សម្រាប់​អ្នក​ប្រដាល់​ទាំង ២ រូបនេះ ទាំង​អ្នកឈ្នះ ទាំង​អ្នកចាញ់ ប្រាកដជា​ទ្រមខ្លួន​ដូចគ្នា ជាមិនខាន​ឡើយ ។​

សូត្រ ខេ​វិ​ន និង ចិត្រ សុ​ភី​

​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​នេះដែរ សូត្រ ខេ​វិ​ន ក្លិប​បក្សី​ស្លាប​ដែក ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ចិត្រ សុ​ភី មកពី​ក្លិប​រស្មី​ភូមិ​គាប ខេត្តបន្ទាយមានជ័យ ។​

​កាល​ប្រកួត​គ្នា នៅ​ជុំ​ទី​១ សូត្រ ខេ​វិ​ន បាន​យកឈ្នះ អ្នក​ប្រដាល់ ថន ភឿ​ត ក្លិប​ឃ្លាំងមឿង​កីឡា ដោយ​ពិន្ទុ​ដាច់​តែម្ដង​។ ខេ​វិ​ន មានឈ្មោះ​បោះ​សម្លេង គ្រាន់បើ តែ​អ្នក​ប្រដាល់​រូបនេះ ពេលខ្លះ គេ​វ៉ៃ​បានល្អ តែ​ពេលខ្លះ វ៉ៃ​អន់​តែម្ដង​។​

​ចិត្រ សុ​ភី មិនសូវមាន​អ្នក​ស្គាល់​ទេ តែ​តាមរយៈ​ការប្រកួត នៅ​ជុំ​ទី​១ កន្លងមក បាន​បញ្ជាក់ថា គេ​មិន​អន់​ទេ គេ​មាន​ចិត្តធំ ក្លាហាន និង​វ៉ៃ​ហ៊ាន​ប្ដូរ​។ កាល​ប្រកួត​ជម្រុះ​នៅ​ជុំ​ទី​១ គេ​បាន​យកឈ្នះ លីន សុ​ចាន់ទី ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ដោយ​ពិន្ទុ ។​

​ជំនួប​រវាង សូត្រ ខេ​វិ​ន និង ចិត្រ សុ​ភី នរណា ខ្ទាត​ចេញពី​ការប្រកួត ត្រឹម​ជុំ​ទី​២​នេះ ហើយ​នរណា មានសំណាង ដណ្ដើមបាន​កៅអី សម្រាប់​ជុំ​ទី​៣​ទៀត​?​។​

ឡុង ឡា និង ហ្វា នី​មី​ត​

​ការប្រកួត ជា​មិត្តភាព​អន្តរជាតិ​វិញ​នោះ ឡុង ឡា ក្លិប​អប់រំ​កាយ ស្រុក​អន្លង់វែង ខេត្ត​ឩ​ត្ត​រ​មានជ័យ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ហ្វា នី​មី​ត (Fa Nimith) ។​

​ឡុង ឡា មួយរយៈ​នេះ ល្បី​នៅតាម​ព្រំដែន តែ​ជួប​ជាមួយ ហ្វា នី​មី​ត ទំនងជា​មិន​ស្រួល​នោះទេ ព្រោះ​អ្នក​ប្រដាល់​ថៃ រូបនេះ មាន​ប្រវត្តិ​ផ្ដួល​អ្នក​ប្រដាល់ ជើង​ខ្លាំង​កម្ពុជា បាន​មិនតិច​នាក់​នោះឡើយ ។​

​ការប្រកួត​រវាង អ្នក​ប្រដាល់​រួម​ជាតិ ក្រៅ​ព្រឹត្តិការណ៍​ពានរង្វាន់​វិញ​នោះ ឡុង ខេត្ត ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ប្រកួត​ជាមួយ ពុទ្ធ ភា​រិន្ទ ក្លិប​ពុទ្ធ​សេរី​វង្ស ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។ លី ចាន់​តុល ក្លិប​ព្រៃទទឹង​គុន​ខ្មែរ ប្រកួត​ជាមួយ សាន សំអុល ក្លិប​អា​រុណ​រះ​កីឡា ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ៕v

#