​វគ្គ​បណ្តុះបណ្តាល​ការប្រែប្រួល​អាកាសធាតុ​សម្រាប់​អ្នកយក​ព័​ព៌​មាន​ក្នុង​ជំ​ហ៊ាន​ទី​ពីរ

862
ចែករម្លែក

​ដោយៈ បា​យ៉ង់​,​សម្បត្តិ កញ្ញា​/ ភ្នំពេញៈ​សិក្ខាសាលា​បណ្តុះបណ្តាល​រយៈ​ពេល​មួយថ្ងៃ​ស្តីពី ការ​ប្រែ​ប្រួស​អាកាសធាតុ​សម្រាប់ អ្នកយកព័ត៌មាន ពិធីករ ពិធី​ការិនី វិទ្យុ និង​ទូរទស្សន៍​ក្នុង​ជំ​ហ៊ាន​ទី​ពីរ​ក្រោម​អធិបតី​លោកស្រី ច័ន្ទ ធី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ស្ថិតនៅ​សណ្ឋាគារ​សាន់វ៉េ នា​ព្រឹក​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៨​។
​ ​
​កម្មវិធី​បណ្តុះបណ្តាល​ដែលមាន​រយៈពេល​មួយថ្ងៃ​នេះ​មាន​មន្ត្រី​ពាក់ព័ន្ធ អ្នកយកព័ត៌មាន និង និពន្ធ​នាយក មកពី​បណ្តាល​អង្គភាព​ជាច្រើន​ទៀត​។ មូលហេតុ​ចម្បង​បំផុត ដែលនាំឱ្យ​មានការ​ប្រែប្រួល​អាកាសធាតុ គឺ​ចេញពី​សកម្មភាព​របស់​មនុស្ស និង​កត្ដា​ប្រែប្រួល​ដោយ​ធម្មជាតិ ដែលនាំឱ្យ​មាន​កំណើន​កំហាប់​ឧស្ម័ន​ជា​ច្រើ​នៅក្នុង​ប្រព័ន្ធ​បរិ យា​កាស​ផែនដី​យើង​។ កំហាប់​នៃ​ឧស្ម័ន​ទាំងនេះ​បាន​រាំង​ផ្ទប់​កាំរស្មី​ក្រហម​អាំង​ប្រា​របស់​ប្រព័ន្ធ​ព្រះអាទិត្យ​មិនឱ្យ​ត្រឡប់​ទៅ​បរិយាកាស​វិញ​ទាំងស្រុង​ដែលនាំឱ្យ​បរិ​យា កាស​លើ​ផ្ទៃផែនដី​យើង​កំពុង​រស់នៅ​បាន​កើនឡើង​កម្ដៅ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។
​ ​
​ចលនា​នេះ​គេ​បាន​ប្រដូច​វា ទៅនឹង​ផ្ទះ​ដែល​សង់​អំពី​កញ្ចក់​ឬ​ប្លា​ស្ទិ​ក ដែល​គេ​ធ្វើឡើង​ដើម្បី​ដាំ​ដំណាំ​នៅ​តំបន់​ត្រជាក់​ព្រោះ​វា​អាច​រាំង​ផ្ទប់​កម្ដៅ​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​សារ ធាតុ​សំយោគ​របស់​រុក្ខជាតិ​បៃតង​។ ឧស្ម័ន​បែបនេះ​គេ​ហៅថា​«​ឧស្ម័ន​ផ្ទះ​កញ្ចក់​»​ដែល​ពិភពលោក​បានដាក់​ឈ្មោះ​ឱ្យ​។
​ ​
​សកម្មភាព​សំខាន់ៗ​ដែល​មនុស្ស​យើង​បាន​ចូលរួមចំណែក​ធ្វើឱ្យមាន​កំណើន​កំហាប់​ឧស្ម័ន​ផ្ទះ​កញ្ចក់​រួមមាន ការកាប់បំផ្លាញ​ព្រៃឈើ ការប្រើប្រាស់​ថាមពល (​ប្រេង​និង ឧស្ម័ន​) ការប្រើប្រាស់​ដីធ្លី ការបញ្ចេញ​ឧស្ម័ន​ពី​យានយន្ត រោងចក្រ​ឧស្សាហកម្ម ការគ្រប់គ្រង​សំណល់ ការធ្វើ​កសិកម្ម​ដែល​គ្មាន​និរន្តរភាព និង​សកម្មភាព​ផ្សេងៗ​ជាច្រើន ទៀត​។ ចំណែក​កត្ដា​ធម្មជាតិ​ដែល​ធ្វើឱ្យមាន​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​រួមមាន ការផ្ទុះ​ភ្នំភ្លើង ចលនា​ប្រព័ន្ធ​ព្រះអាទិត្យ និង​ការប្រែប្រួល​នៃ​ប្រព័ន្ធ​ផែនដី​ជាដើម​។ ​
​ ​
​លោកស្រី ច័ន្ទ ធី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន បញ្ជាក់ថា ថ្ងៃនេះ​ក្រសួង​ព័ត៌មាន បាន​ប្រារព្ធ​សិក្ខាសាលា​បណ្តុះបណ្តាល​ស្តីពី ការប្រែប្រួល​អាកាសធាតុ​សម្រាប់​អ្នក សារព័ត៌​និង​អង្គភាព​ផ្សព្វផ្សាយ​ដ៏​មាន​សក្ដានុពល​ជាច្រើន​បាន​ចូលរួម​។ ក្នុង​សិក្ខាសាលា​ដ៏​មាន​សារសំខាន់​នេះ ដោយមាន​គ្រូឧទ្ទេស​ល្អៗ​ធ្លាប់មាន​បទពិសោធន៍​លើ វិស័យ​ព័ត៌មាន​និង​ការប្រែប្រួល​អាកាសធាតុ មកពី​ក្រសួង​ព័ត៌មាន និង​ក្រសួងបរិស្ថាន ផង​នោះ​ពិតជា​ធ្វើឱ្យ​សិក្ខាកាម​ដែលជា អ្នកសារព័ត៌មាន អ្នកនិពន្ធ ពិធីករ ពិធី ការិនី វិទ្យុ និង ទូរទស្សន៍ កាសែត បានមកពី​បណ្តា​អង្គភាព​នានា​ទាំង​រដ្ឋ​និង​ឯកជន មន្ទីរ​ព័ត៌មាន នៅ​រាជធានី​ភ្នំពេញ នឹង​ទទួលបាន​បទពិសោធន៍​និង​ចំណេះដឹង​ព្រម ទាំង​សារសំខាន់​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​សម្រាប់​ជា​ទុន​ក្នុង​ការផលិត​កម្មវិធី​ផ្សាយ​ទៅតាម​ជំនាញ​វិជ្ជាជីវៈ​ប្រកបទៅដោយ​គុណភាព​និង​ទទួលបាន​លទ្ធ​ផង​ដ៏​ត្រចះត្រចង់​ជាក់​ជាមិនខាន​។​
​ ​
​លោក ឯ វ​ឌ្ឍី អគ្គលេខាធិការរង​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព នៃ​ក្រសួងបរិស្ថាន បានឱ្យដឹងថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​កម្ពុជា​បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ពាំនាំ​នូវ​ព្រឹត្តិការណ៍​សំខាន់ៗ​អំពី​ស្ថានភាព​អាកាសធាតុ​ក្នុងប្រទេស​កម្ពុជា​ថ្នាក់​តំបន់ និង​ជុំវិញ​ពិភពលោក​ដែល​នឹង​បង្ក​ផលប៉ះពាល់​ដល់​អាយុជីវិត របស់​មនុស្ស សត្វ សេដ្ឋកិច្ច សង្គម សន្តិសុខ និង​ការអភិវឌ្ឍ​ជាតិ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល​ត្រៀម​បង្ការ​និង​ទប់ស្កាត់​ហានិភ័យ​ទាំងនោះ​ឱ្យទាន់​ពេលវេលា​ប្រកបដោយ​ប្រ សិទ្ធ​ភាព​។
​ ​
​លោក​បន្តទៀតថា ព្រឹត្តិការណ៍​សំខាន់ៗ​ដែល​អ្នកយក​ព័​ត៌​ទាំងអស់​គួរ​យកចិត្តទុកដាក់​ប​ន្ថែ​ម​រួមមាន គ្រោះទឹកជំនន់ រាំងស្ងួត ខ្យល់ព្យុះ ការផ្ទុះ​ជំងឺ​ផ្សេងៗ​ដោយ​កត្ដា​អា កាស​ធាតុ​ការកើនឡើង​កម្ដៅ​ផែនដី កំណើន​នីវ៉ូ​ទឹកសមុទ្រ និង​ការប្រែប្រួល​នៃ​របប​ទឹកភ្លៀង​ជាដើម​។​ល​។

​ប្រធាន​ប្រតិបត្តិ​ការកសាង​សមត្ថភាព នៃ​សិក្ខាសាលា​នេះ​លោក ប៉ាង ណាត បានឱ្យដឹងថា សិក្ខាសាលា​លើក​ទី​ពីរ គឺជា​ការផលិត​កម្ម​ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ការ​ប្រែ ប្រួល​អាកាសធាតុ​។ សិក្ខាសាលា​នេះ​គឺ​បាន​បណ្តុះបណ្តាល​អ្នកយក​ព័ត៌មាន​និង​ផ្សា​ព្វ​ផ្សាយ​។ កន្លងមក​យើង​បានធ្វើ​ម្តង​រួចមក​ហើយពីរ​កន្លែង​គឺ​ធ្វើ​នៅ​ភ្នំពេញ​និង​ខេត្ត បាត់ដំបង​។ ចំណែក​លើក​ទី​ពីរ​នេះ នៅ​សណ្ឋាគារ​សាន់វ៉េ​ភ្នំពេញ គឺ​បាន​បណ្តុះបណ្តាល​អ្នកយក​ព័ត៌មាន​ឱ្យមាន​ចំណេះដឹង​ហើយ​ក្នុងនោះ​ក៍មាន​ការពិភាក្សាគ្នា​ផ្លាស់ប្តូរ យោបល់​ចំណេះដឹង​ពីគ្នា​ទៅវិញទៅមក​ផងដែរ​៕ Tp