​វគ្គ​បណ្តុះបណ្តាល​ច្បាប់​ចរាចរ​ផ្លូវគោក​ដល់​ម៉ូតូ​កង់​បី​ដោយ​ឥតគិតថ្លៃ​

566
ចែករម្លែក

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​វគ្គ​បណ្តុះបណ្តាល​ច្បាប់​ចរាចរ​ផ្លូវគោក​ដល់​អ្នករត់​ម៉​តូ​កង់​បី​ដោយ​ឥតគិតថ្លៃ​ត្រូវបាន​ធ្វើឡើង​រៀងរាល់ថ្ងៃ​សៅរ៍​នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​២៧​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​។​មកដល់ពេលនេះ​មាន​បេក្ខជន​ដែល​ប្រឡង​ជាប់​និង​បានទទួល​ប័ណ្ណបើកបរ​ចំនួន​ជិត​៣.០០០​នាក់​ហើយ​។​

​លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​១៨​ខែមិថុនា​ឆ្នាំ​២០១៩​នេះ​បងប្អូន​ជា​អ្នកបើកបរ​ត្រីចក្រយានយន្ត​បានមក​រៀន​វគ្គ​បណ្តុះបណ្តាល​ច្បាប់​ចរាចរ​ផ្លូវគោក ដោយ​ឥតគិតថ្លៃ​នៅ​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ​បាន​ចំនួន ១៥​វគ្គ ស្មើនឹង ៨.៤៨៧​នាក់​។​បាន​ប្រឡង​ជាប់​ដោយ​ទទួល​ប័ណ្ណបើកបរ​បាន​ចំនួន ២៧៩៣​នាក់​។​

​គួរ​បញ្ជាក់ថា វគ្គ​បណ្តុះបណ្តាល​ច្បាប់​ចរាចរ​ផ្លូវគោក​នេះ​បាននិងកំពុង​ប្រព្រឹត្តិ​ទៅ​រៀងរាល់ថ្ងៃ​សៅរ៍ នៅលើ​ទីតាំង​ចំនួន​២​ទី​១​នៅ​អង្គភាព​ផ្តល់​ប័ណ្ណបើកបរ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ផ្លូវ​លេខ​៥៩៨ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌឫស្សីកែវ និង​ទី​២ នៅ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ នៅ​ផ្លូវជាតិ​លេខ ៦ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ ។​

​ដូច្នេះ​សូម​អញ្ជើញ​បងប្អូន​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ​ដូច​បាន​រៀបរាប់​ខាងលើ​ត្រូវ​រួសរាន់​សហការ​និង​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ឲ្យ​បាន​គ្រប់គ្នា​។​ផុតពី​រយៈពេល​កំណត់​គឺ​បន្ទាប់ពី​ការជូនដំណឹង​នេះ​អាជ្ញា​ធរមាន​សមត្ថកិច្ច​និង​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ជា​ធរមាន​ដោយ​មិនមាន​ការលើកលែង​ឡើយ​៕S/​