​វគ្គ​សិក្សា​សាមគ្គី​អូឡាំពិក ស្តីពី​រដ្ឋបាល​កីឡា បានបញ្ចប់​

129
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
លោក វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា នា​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩ បាន​អញ្ជើញ​ចូលរួម ពិធី​បិទ​វគ្គ​សិក្សា​សាមគ្គី​អូឡាំពិក ស្តីពី​រដ្ឋបាល​កីឡា សម្រាប់​ថ្នាក់ដឹកនាំ​កីឡា និង​គ្រូ​កីឡា តាម​សហព័ន្ធ​កីឡា​ជាតិ នៅ​គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា​។​

​វគ្គ​នេះ មាន​សិក្ខាកាម​ចូលរួម ចំនួន ៦០ នាក់ មកពី​អគ្គលេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា ចំនួន ៤ នាក់ គណៈកម្មការ​វេជ្ជសាស្ត្រ​កីឡា ចំនួន ១ នាក់ គណៈកម្មាធិការ CAMSOC ចំនួន ១០ នាក់ និង​សហព័ន្ធ​កីឡា​ជាតិ ចំនួន ៤៤ នាក់​។​

​លោក ឯម ហៀ​ង ប្រធាន​គ្រប់គ្រង​វគ្គ បាន​ប្រាប់​ឲ្យ​ថា វគ្គ​សិក្សា​នេះ មាន​រយៈពេល​ខ្លី ក៏​មែនពិត ប៉ុន្តែ​សិក្ខាកាម​ទាំងអស់ បង្កើនបាន​ការយល់ដឹង កាន់តែច្បាស់​អំពី ប្រវត្តិ​នៃ​ចលនា​អូឡាំពិក រចនាសម្ព័ន្ធ​អង្គការ​សាមគ្គី​អូឡាំពិក រចនាសម្ព័ន្ធ​គ្រប់គ្រង​ចលនា​អូឡាំពិក ភាពជា​អ្នកដឹកនាំ លេង​ដោយ​យុត្តិធម៌ ការកំណត់​និស្ស័យ​របស់​កីឡាករ -​កីឡាការិនី ទ្រឹស្ដី​កីឡា​ជំនាញ ការធ្វើការងារ​ជាមួយ​អ្នកស្ម័គ្រចិត្ត ការងារ​ទំនាក់ទំនង ការរៀបចំ​អង្គប្រជុំ ការរៀបចំ​ព្រឹត្តិការណ៍​ស្ត្រី និង​កីឡា ពី​របប​អាហារ របស់​កីឡាករ​-​កីឡាការិនី ការពិនិត្យ​សា​ធាតុ​ដូ​ពីង ការបញ្ជា​ក់រោគ ការសង្គ្រោះ​បឋម និង​វិធី​ការពារ​ក្នុង​កីឡា​៕v