ដោយ : បញ្ញាសាស្ត្រ/ភ្នំពេញ ៖ តារាចម្រៀង វង្ស ថាណាន់ ទើបតែបង្ហាញខ្លួនក្នុងកម្មវិធីទូរទស្សន៍បែបកម្សាន្តសប្បាយៗ នៅតន្ត្រីបែបយុវវ័យ នោះបានធ្វើអោយសន្ទុះនៃការគាំទ្ររបស់ខ្លួនមានការកើនឡើងជាលំដាប់។ ជាពិសេស បទចម្រៀងមួយបទ «ស៊ូស្លាប់មិនធ្វើមនុស្សក្បត់» បានអន្ទងទឹកចិត្តអ្នកស្តាប់អោយអន្លង់អន្លោចតាមអត្ថន័យនៃបទចម្រៀង។
បើតាមការកត់សម្គាល់បទចម្រៀងនេះ ទើបតែចេញតាមប្រព័ន្ធយូធូប តែប៉ុន្មានថ្ងៃសោះស្រាប់តែមានអ្នកចុចស្តាប់រាប់សែននាក់ ដែលសបញ្ជាក់ថាបទចម្រៀងរបស់លោកកំពុងតែដណ្តើមបានទីផ្សារគួរឲ្យកត់សម្គាល់ផងដែរ បើធៀបទៅនឹងបទចម្រៀងមុនៗ បទចម្រៀង «ស៊ូស្លាប់មិនធ្វើមនុស្សក្បត់» មានអ្នកមើលរាប់ម៉ឺននាក់ បើគិតពីរយៈពេលដូចគ្នានៃបទចម្រៀងមុនៗ។
អ្នកគាំទ្របទនេះ ជាច្រើនជំរុញអោយបទចម្រៀងមួយនេះ ឆាប់ចេញMV ដើម្បីឲ្យអ្នកគាំទ្រកាន់តែទាក់ទាញ។អ្នកគាំទ្រជាច្រើនបានបង្ហោះអមជាមួយបទ «ស៊ូស្លាប់មិនធ្វើមនុស្សក្បត់» ជាច្រើន ថាចង់ឃើញបទចម្រៀងមួយនេះ មានជាMV អោយបានឆាប់ បន្ទាប់ពីបទចម្រៀងនេះ ស្ដាប់ហើយកាន់តែពីរោះ ហើយចំពោះអត្ថន័យក៏លូយកប់បុកត្រូវបេះដូងមហាជន បើទោះជាខ្លឹមសាររបស់បទនេះ គឺជាបកត្រលប់ខ្លឹមសារចម្រៀងរបស់ម្ចាស់ដើមរបស់បទ«សុំបេះដូងមួយចំណែក»។
លោកវង្ស ថាណាន់ នឹងក្លាយជាតារាដែលមានការទទួលស្គាល់កម្រិតណានោះទេ ក្នុងពេលដែលលោកមានសំណាងមានបទផ្ទុះគេស្គាល់ច្រើនឡូយជាងគេ ក្នុងចំណោមអតីតបេក្ខភាព Cambodian Idol ទាំងអស់ ទាំងមិនទាន់មានផលិតកម្មចូលជ្រកបែបនេះ។ ក្នុងនោះ អ្នកចង់ច្រៀងត្រាប់តាមសំឡេងរបស់លោក ក៏ទទូចអោយលោកបង្ហោះតែសំលេងបទចម្រៀងសុទ្ធ ដើម្បីអោយហ្វេនបានច្រៀងCover ផងដែរ ដើម្បីអោយបទផ្ទុះមួយនេះឡើងសន្ទុះ។
លោក វង្ស ថាណាន់ បញ្ជាក់ថាលោកសប្បាយចិត្តខ្លាំងណាស់ ដែលបទប្រភេទរ៉ក់កែច្នៃរបស់លោកក្រោមចំណងជើងថា «ស៊ូស្លាប់មិនធ្វើមនុស្សក្បត់»ទទួលបានការគាំទ្រដល់ម្លឹង។ លោកក៏ប្រកាសនឹងធ្វើឲ្យចេញជាMV ក្នុងពេលឆាប់ៗផងដែរ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អ្នកស្ដាប់ ប៉ុន្តែមិនទាន់ច្បាស់ថា នឹងចេញថតជាសាច់រឿងបែបណានៅឡើយទេ ដោយគ្រាន់តែរំពឹងថានឹងធ្វើឲ្យយបទ«ស៊ូស្លាប់មិនធ្វើមនុស្សក្បត់»របស់លោកនឹងមានអ្នកចូលស្ដាប់ និងទស្សនាក្នុងចំនួនខ្ពស់មួយនៅលើបណ្ដាញYoutube៕B
https://www.youtube.com/watch?v=ujsOAoP6dbw&feature=share