​វត្តមាន​ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​នៅ​ទីក្រុង​ណាន​នី​ង​

198
ចែករម្លែក
​វត្តមាន​ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​នៅ​ទីក្រុង​ណាន​នី​ង​

ដោយៈ​បញ្ញា​សាស្ត្រ​/ ​ភ្នំពេញៈ​លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ ធនាគារជាតិ​នៃ​កម្ពុជា ចូលរួម​ក្នុង​វេទិកា​កំពូល​ចិន​-​អាស៊ាន លើក​ទី​១១ ស្តីពី កិច្ចសហប្រតិបត្តិការ​និង​ការអភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ និង​វេទិកា​អន្តរជាតិ​ស្តីពី​ការធ្វើ​អន្តរ​ជាតូបនីយកម្ម​ប្រាក់​យ័ន​និង​ការប្រើប្រាស់​រូបិយវត្ថុ​របស់​ប្រទេស​ជា​សមាជិក​សម្រាប់​ការទូទាត់ ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ណាន​នី​ង ប្រទេស​ចិន​។​

​មន្ត្រី​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ប្រាប់​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​២៣​ខែកញ្ញា​ថា​សន្និសីទ​ទាំងពីរ​ធ្វើឡើង​កាលពី​ថ្ងៃទី​២២​ខែកញ្ញា​នោះ​ក្នុងឱកាស​នៃ​ពិព័រណ៍​ចិន​-​អាស៊ាន​លើក​ទី​១៦​នៅ​ទីក្រុង​ណាន​នី​ង​ដែលមាន​គោលបំណង​បង្កើន​កិច្ចសហប្រតិបត្តិការ​រ​វាង​ចិន​និង​អាស៊ាន ក្នុង​វិស័យ​ហិរញ្ញវត្ថុ សម្រាប់​គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ ការវិនិយោគ ពាណិជ្ជកម្ម និង​ទំនាក់ទំនង​សេដ្ឋកិច្ច​នានា នៃ​តំបន់​ទាំងពីរ​។

លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​កំពូល​ចិន​-​អាស៊ាន លើក​ទី​១១ ស្តីពី កិច្ចសហប្រតិបត្តិការ​និង​ការអភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ និង​វេទិកា​អន្តរជាតិ​ស្តីពី​ការធ្វើ​អន្តរ​ជាតូបនីយកម្ម​ប្រាក់​យ័ន​និង​ការប្រើប្រាស់​រូបិយវត្ថុ​របស់​ប្រទេស​ជា​សមាជិក​សម្រាប់​ការទូទាត់ ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ណាន​នី​ង ប្រទេស​ចិន​(​រូបថត​ធនាគារជាតិ​នៃ​កម្ពុជា​)​

​នាឱកាស​នោះ​លោក​ជា​ចាន់តូ​ត្រូវបាន​អញ្ជើញ​ឱ្យធ្វើ​សុន្ទរកថា​ក្នុង​វេទិកា​ទាំងពីរ​ខាងលើ​។​ថ្លែង​នាពេលនោះ​លោក​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចម្រើន​នៃ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ទាំ​ង​វិស័យសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នាពេល​កន្លងមក​។ ពាក់ព័ន្ធ​នឹង​វិស័យ​ធនាគារ ដែលមាន​ភាព​បើកទូលាយ​និង​មាន​សមាហរណកម្ម នៅក្នុង​តំបន់ ជាពិសេស ក្នុង​ក្របខ័ណ្ឌ​អាស៊ាន និង​អាស៊ាន​បូក​បី​។ ធនាគារជាតិ​នៃ​កម្ពុ​ជាមាន​កិច្ចសហប្រតិបត្តិការ​ល្អ និង​បាន​ពង្រឹង​សមាហរណកម្ម ជាមួយ​ប្រទេស​ចិន និង​សមាជិក​អាស៊ាន​។ កាលពី​ឆ្នាំ​២០១៧ កន្លងទៅ ធនាគារជាតិ​នៃ​កម្ពុជា​និង​ធនាគារកណ្តាល​ចិន បានអនុញ្ញាត​ឱ្យប្រាក់​រៀល ធ្វើការ​ជួញដូរ នៅ​ទីផ្សារ​អន្តរ​ធនាគារ​នៃ ខេត្ត​GuangxiZhou​ហើយ​ប្រាក់រៀល​និង​ប្រាក់​យ័ន​ក៏ត្រូវ​បានអនុញ្ញាត​ឱ្យប្រើ​ប្រាស់​សម្រាប់​ទូទាត់​ពាណិជ្ជកម្ម​និង​វិនិយោគ​រវាង​ចិន​និង​កម្ពុជា​។ នៅ​កម្ពុជា​មធ្យោបាយ​ទូទាត់​តាមរយៈ Alipay, WeChat Pay ជាដើម ក៏​ត្រូវបាន​ប្រើប្រាស់​ដើម្បី​សម្រួលការ​ទូទាត់​របស់​ភ្ញៀវទេសចរ​ផងដែរ​។ នៅក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន កម្ពុជា​ក៏បាន​ពង្រឹង​ការតភ្ជាប់​ការទូទាត់​ជាមួយ​សមាជិក​អាស៊ាន ជាពិសេស ការទូទាត់​ពាណិជ្ជកម្ម​និង​វិនិយោគ​ទ្វេភាគី តាមរយៈ​ប្រព័ន្ធ​ធនាគារ និង​ការប្រើប្រាស់​ឃ្យូ​អ កូត​( QR Code)​។​

​លោក​ទេសាភិបាល​ក៏បាន​ជម្រាប​អង្គ​វេទិកា​ពី​ការបន្ត​រួមចំណែក​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ល្អ ជាមួយ​សមាជិក​អាស៊ាន និង​ចិន ដើម្បី​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​នៃ​តំបន់​ទាំងពីរ ឱ្យបាន​រឹងមាំ​។​
​ប្រភព​ដដែល​បន្តថា​នៅ​ទីក្រុង​ណាន​នី​ង​នេះដែរ​លោក ជា ចាន់តូ ក៏បាន​អញ្ជើញ​ជា​កិត្តិយស​ក្នុងការ​ចុះហត្ថលេខា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៃ​ប្រទេស​ចិន​និង​សមាជិក​អាស៊ាន​ទៀតផង​៕សរន