​វត្តមាន​ម៉ូតូ​កង់​បី​”​ធី​វី​អេស​”​របស់​ឥណ្ឌា​ផ្តល់ឱកាស​ការងារ​និង​មុខរបរ​បន្ថែម​ដល់​ពលរដ្ឋ​ខ្មែរ​

532
ចែករម្លែក
  • 12
    Shares

​ដោយៈ​សុផល​/​ភ្នំពេញៈ​បច្ចុប្បន្ន​គេ​សង្កេតឃើញថា​វត្តមាន​ម៉ូតូ​កង់​បី​ជាច្រើន​ប្រភេទ​នៅ​កម្ពុជា​កំពុង​កើនឡើង​ស្របពេល​តម្រូវការ​សេវា​ដឹកជញ្ជូន​ក៏​កំពុងមាន​ការកើនឡើង​គួរឱ្យកត់សម្គាល់​។​កំណើន​នេះ បានធ្វើឱ្យ​ការនាំ​ចូល​ម៉ូតូ​កង់​បី​របស់​វិនិយោគិន​បរទេស​និង​ក្នុងស្រុក​កាន់តែ​ច្រើនឡើងៗ​នៅ​កម្ពុជា​ជាពិសេស​រាជធានី​ភ្នំពេញ​។​

​ទន្ទឹមនឹង​ការជួយ​សម្រួល​ដល់​សេវា​ដឹកជញ្ជូន​,​ការកាត់បន្ថយ​ការស្ទះ​ចរាចរណ៍​និង​ជួយ​ជំរុញ​សេដ្ឋកិច្ច​នោះ​ម៉ូតូ​កង់​បី​ជាពិសេស​ម៉ូតូ​កង់​បី​ធី​វី​អេស​(TVS)​របស់​ឥណ្ឌា​បានផ្តល់​ឱកាស​ការងារ​និង​មុខរបរ​បន្ថែម​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ថែមទៀត​។​

នៅក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​ម៉ូតូ​កង់​បី​ធី​វី​អេស​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃទី​៤​ខែមេសា​ឆ្នាំ​២០១៩​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​លោក​ហ្ការី​អ៊ឹង​(GaryNG)​។​ប្រធាន​ផ្នែក​ទូទៅ​ប្រចាំ​ក្រុមហ៊ុន​MingWuoyGroup​ដែលជា​អ្នក​នាំចូល​ម៉ូតូ​កង់​បី​ធី​វី​អេស​បាន​មានប្រសាសន៍ថា​៖​ម៉ូតូ​កង់​បី​ម៉ាក​ធី​វី​អេស​(TVS)​ជា​ម៉ាក​ម៉ូតូ​កង់​បី​ធំ​បំផុត​មួយ​នៅក្នុង​ប្រទេស​ឥណ្ឌា​។​

​ម៉ូតូ​កង់​បី​ម៉ាក​ធី​វី​អេស (TVS) បានចាប់ផ្តើម​តាំងពី​ឆ្នាំ ១៩១១​ហើយ​ធី​វី​អេស ម៉ូ​ទ័​រ (TVS Motor) បានចាប់ផ្តើម​នៅក្នុង​ឆ្នាំ​១៩៧៨​។​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​ពួកគេ​បាន​រីកចម្រើន​និង​ក្លាយជា​អ្នក​នាំចេញ​ធំ​បំផុត​នៅក្នុង​ប្រទេស​ឥណ្ឌា​ជាមួយនឹង​ការនាំចេញ​ទៅកាន់​ជាង ៦០ ប្រទេស ។​

​លោក​បាន​បន្ថែមថា​៖​ក្រុមហ៊ុន បាន​នាំមក​នូវ​ម៉ូតូ​កង់​បី​ម៉ាក ធី​វី​អេស​(TVS)​និង​រថយន្ដ​ដឹកទំនិញ​ខ្នាតតូច (TVS Kargos) មានដូចជា​៖ TVS King Deluxe, Cafe Kargo, Open Tray Kargo, The Water Kargo, GarbageKargo,PoliceKargo,FireEngineKargo​និង​មាន​ម៉ាក​ច្រើន​ទៀត​នឹង​មកដល់​។​ម៉ូតូ​ទាំងអស់​ត្រូវបាន​ផលិត និង​នាំចូល​ដោយផ្ទាល់​ពី​ប្រទេស​ឥណ្ឌា ហើយ​រថយន្ដ​ដឹកទំនិញ​ខ្នាតតូច (TVS Kargos) របស់​យើង​ត្រូវបាន​ផលិត និង​នាំចូល​ដោយផ្ទាល់​ពី​ប្រទេស​ឥណ្ឌូនេស៊ី​។​

​ក្រុមហ៊ុន TVS កម្ពុ​ជាមាន​តំណាង​ចែកចាយ​ពាសពេញ​១២ ខណ្ឌ​ទូទាំង រាជធានី​ភ្នំពេញ ហើយ​មាន​តំណាង​ចែកចាយ​ចំនួន​៨ ខេត្ត​ដូចជា​៖(​ខេត្ត សៀមរាប​, បាត់ដំបង​, កំពត​, កណ្ដាល​, កំពង់ចាម​,​ស្វាយរៀង​,​ព្រៃវែង​,​និង​ខេត្តតាកែវ​)​និង​នៅមាន​ទីតាំង​ជាច្រើន​បន្តបន្ទាប់​ទៀត​នៅពេល​ខាងមុខ​។​
​លោក​រំពឹងថា​៖​ម៉ូតូ​កង់​បី​ម៉ាក​ធី​វី​អេស​អាចជួយ​ធ្វើឱ្យ​ការធ្វើដំណើរ​កាន់តែ​ងាយស្រួល​សម្រាប់​ប្រជាជន​កម្ពុជា​។​ទន្ទឹមនឹង​នេះដែរ​នឹង​ផ្តល់ឱកាស​ការងារ​និង​មុខរបរ​បន្ថែមទៀត​ដែល​ជួយ​កែលម្អ​ជីវភាព​រស់នៅ​របស់​ពួកគេ​។​

លោក អ ឌី​លី​ប​(RDilip)​តំណាង​ក្រុមហ៊ុន​TVS​ប្រចាំ​ប្រទេស​ឥណ្ឌា​បាន​ថ្លែងថា​៖​ក្រុមហ៊ុន​ម៉ូតូ TVS គឺជា​ក្រុមហ៊ុន​ផលិត​រថយន្ដ​ប្រភេទ​ទោចក្រយានយន្ត​(​ម៉ូតូ​កង់​ពីរ​) និង​ត្រីចក្រយានយន្ត​(​ម៉ូតូ​កង់​បី​) ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​នៅលើ​ពិភពលោក​។​

TVS​មាន​ទីស្នាក់ការ​កណ្តាល​នៅក្នុង​ប្រទេស​ឥណ្ឌា​ហើយ​ជា​ក្រុមហ៊ុន​ដ៏​ខ្លាំង​មួយ​ដែលមាន​ចំណូល​ដល់​ទៅ ៨.៥ ពាន់​លាន​ដុល្លារ ដែល TVS Group គ្របដណ្តប់​ទូទាំង​ឧស្សាហកម្ម​ជាច្រើន​ដូចជា ឧស្សាហកម្ម​រថយន្ត​, អាកាសចរណ៍​, ការអប់រំ​, អេ​ឡិច​ត្រូ​និ​ច​, ថាមពល​, ហិរញ្ញវត្ថុ​, លំនៅដ្ឋាន​, ធានារ៉ាប់រង​, ការវិនិយោគទុន​, ការដឹកជញ្ជូន​, សេវាកម្ម​, និង សម្ភារៈ​វាយ​ន​ភណ្ឌ ។យោងតាម​កេរ្តិ៍ដំណែល​អស់​រយៈពេល​១០០ ឆ្នាំ​មកហើយ នៃ​ការជឿទុកចិត្ត គុណភាព និង​សេវាកម្ម ដែល​ផលិតផល​របស់​យើង​គឺ​ផ្ដល់នៅ​ភាពជឿជាក់ និង​គុណភាព​ខ្ពស់​។​

​លោក​បាន​គូសបញ្ជាក់ថា​៖​ប្រទេស​កម្ពុជា​គឺជា​ប្រទេស​កំពុង​រីកចម្រើន​និង​ជាទី​ផ្សារ​ដ៏​សំខាន់​សម្រាប់​ក្រុមហ៊ុន​ម៉ូតូ​TVS​។​ទីផ្សារ​ម៉ូតូ​កង់​បី​ត្រូវបាន​ផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​ឆ្ពោះទៅរក​ការរីក​ជម្រើស​ចល័ត​យ៉ាង​ទូលំទូលាយ​។ យើង​បាន​ទំនាក់ទំនង​ក្នុងការ​ចែកចាយ​ម៉ូតូ​កង់​បី​ជាមួយនឹង​ក្រុមហ៊ុន MW Group ចាប់តាំងពី​ខែមេសា​ឆ្នាំ ២០១៨ ដែល​ចក្ខុវិស័យ​របស់​យើង​គឺ​ផ្ដោតលើ​តំរូវការ​របស់​អតិថិជន​ជា​ចំបង​។​

​គួរ​បញ្ជាក់ថា​៖​កម្មវិធី​សម្ពោធ​ជា​ផ្លូវការ​ម៉ូតូ​កង់​បី TVS កម្ពុជា​ត្រូវបាន​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី ៤ ខែមេសា ឆ្នាំ​២០១៩​នៅ​កោះ​ពេជ្រ​ក្នុង​អគារ​E​និង​F​ដែលមាន​មនុស្ស​ចូលរួម​ប្រមាណ​ជាង​១.០០០​នាក់​ដែល​រួមមាន អ្នករត់​តុ​ក​តុ​ក​ខ្មែរ អ្នករត់ម៉ូតូឌុប អ្នករកស៊ី​ខ្នាតតូច បុគ្គលិក​បំរើកា​រងារ​នៅតាម​ស្ថាប័ន​ផ្សេងៗ ។ នៅពេល​នោះដែរ ម៉ូតូ​កង់​បី TVS ប្រមាណ​៧០០ គ្រឿង​បាន​បើក​ហែ​ក្បួន​៕S/

​ចំណងជើង​រូបថត​៖​ពិធី​សម្ពោធ​ជា​ផ្លូវការ​ម៉ូតូ​កង់​បី​ធី​វី​អេស​កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៩​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​(​រូបៈ​សុផល​)