ចែករម្លែក
  • 19
    Shares

ដោយ​គូលែន​/​សៀមរាបៈ​កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៩​នេះ នៅ​វត្ត​រាជ​ជ​បូ​ណ៏ ក្រុង​សៀមរាប ខេត្តសៀមរាប បានរៀបចំ​ពិធី​រំលឹក​ព្រះ​ឧបការគុណ សម្តេចព្រះសង្ឃរាជ​ជោ​ត​ញ្ញា​ណោ ជួន ណាត និង​ក្រុម​ជំនុំ​ព្រះ​ត្រៃបិដក​ខ្មែរ​លើក​ទី​១១​។

មានការ​និមន្ត​ចូលរួម​ពី​ព្រះមហា​វិមលធម្ម ពិន សែម សិរី​សុ​វ​ណ្ណោ ព្រះ​រាជាគណៈ​ថ្នាក់​ទោ និង​ជា​ឧ​ត្ត​ម​ទីប្រឹក្សា​គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ព្រះចៅអធិការ​វត្ត​រាជ​បូ​ណ៏​។ ធ្វើ​ព្រះរាជតំណាង​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្តេច​សង្ឃ​នាយករង​ទី​១ អំ លឹម​ហេង និង​មានការ​អញ្ជើញ​ចូលរួម​ពី លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្តសៀមរាប ។​

​កម្មវិធី​បុណ្យ​ព្រឹក​ថ្ងៃទី​៣០​នេះ​ជួបជុំ​ភ្ញៀវកិត្តិយស​ដើម្បី​អាន​ជីវប្រវត្តិ​របស់​សម្តេច​ព្រះសង្ឃរាជ​ជោ​ត​ញ្ញា​ណោ​ជួន​ណាត​ដែលជា​ព្រះសង្ឃរាជ​ថ្នាក់​ទី​១​នៃ​គណៈមហានិកាយ​និង​ក្រុម​ជំនុំ​ព្រះ​ត្រៃបិដក​ខ្មែរ​លើក​ទី​១១​និង​ពេល​រសៀល​មាន​ពិធី​ដង្ហែរ​ព្រះ​ត្រៃរត្ន​ក្នុង​ក្រុង​សៀមរាប​និង​និមន្ត​ព្រះសង្ឃ​សំដែង​ធ​ម៏​ទេសនា​។​នៅ​ថ្ងៃទី​៣១ ខែមីនា មាន​ពិធីសូត្រមន្ត​និង​សំដែង​ធ​ម៏​ទេសនា និង​ដាក់​បាត្រ​ព្រះសង្ឃ​ចំនួន​៥០០​អង្គ​។​

ក្នុង​កម្មវិធី​នោះដែរ​ក៏មាន​ព្រះរាជក្រឹត្យ​តែងតាំង​និង​ប្រកាស​នី​យ​ប័ត្រ​តែងតាំង​ដល់​ព្រះសង្ឃ​នៅតាម​បណ្តា​វត្ត​នានា​ក្នុង​ក្រុង​សៀមរាប​និង​តាម​បណ្តា​ស្រុក​របស់​ខេត្តសៀមរាប​ផងដែរ​។​ជាមួយគ្នា​នោះ​ក៏មាន​ការផ្តល់ជូន​ប័ណ្ណសរសើរ​ចំពោះ លោកយាយ លោកតា និង​បងប្អូន​ពុទ្ធ​បរិ​ស័​ទ្ធ​ជា​ច្រើ​នាក់ ដែល​បាន​ជួយ​ទ្រទ្រង់​វិស័យ​ព្រះពុទ្ធសាសនា​ក៏ដូចជា​ទ្រទ្រង់​ដល់​កម្មវិធី​វិទ្យុ​ព្រះពុទ្ធសាសនា​វត្ត​រាជ​បូ​ណ៏​ផងដែរ​៕S/

​រូបភាពៈ វត្ត​រាជ​បូ​ណ៏ ធ្វើ​ទិវា​បុណ្យ​រំលឹក​ព្រះ​ឧបការគុណ សម្តេចព្រះសង្ឃរាជ​ជោ​ត​ញ្ញា​ណោ ជួន ណាត​
​និង​ក្រុម​ជំនុំ​ព្រះ​ត្រៃបិដក​ខ្មែរ​លើក​ទី​១១៕​គូលែន