​វត្ត​ឬ​ស្សី​ជុក​ត្បូង​ដែល​ត្រូវ​ភ្លើង​ឆេះ​កុដិ​អស់​១​ខ្នង​ទទួលបាន​អំណោយ​ពី​កាកបាទក្រហម​

870
ចែករម្លែក

​ដោយ​៖​ចាន់ថន​/​ព្រៃវែង​៖​បន្ទាប់ពី​ទុស្សេ​ខ្សែភ្លើង​ឆេះ​កុដិ​អស់​មួយ​ខ្នង​ខូចខាត​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា​៣០​លាន​រៀល​នោះមក​។​នៅ ថ្ងៃទី​៤​ខែឧសភា ឆ្នាំ​២០១៩​នេះ លោក ហ៊ី ធួ​ក អភិបាលស្រុក​ពារាំង និង​ជា ប្រធាន​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហមកម្ពុជា ស្រុក​ពារាំង និង​សហការី ។​
​បាន​ចុះសួរសុខទុក្ខ និង​ផ្តល់​អំណោយ មនុស្សធម៌ កាកបាទក្រហមកម្ពុជា​ជូន​ដល់​វត្ត​ឬ​ស្សី​ជុក​ត្បូង នៅ​ភូមិ​ឬ​ស្សី​ជុក ឃុំ​រកា ស្រុក​ពារាំង ស្រុក​ពារាំង ខេត្តព្រៃវែង​ដែល​ត្រូវបាន​ភ្លើង​ឆេះ​កុដិ​អស់​១​ខ្នង​។

​នាឱកាស​នោះ លោក ហ៊ី ធួ​ក ប្រធាន​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហមកម្ពុជា ស្រុក​ពារាំង បាន​នាំមក​នូវ​ប្រសាសន៍​សាកសួរ​សុខទុក្ខ និង​ចូលរួម​សោកស្តាយ ពី​សំណាក់​លោក ជា សុ​មេធី ប្រធាន​គណៈកម្មាធិការ​សាខា​ខេត្តព្រៃវែង​ផងដែរ​។​សម្ភារៈ​ផ្តល់ជូន​រួមមាន​៖ អង្ករ ៥០ គីឡូក្រាម ទឹកបរិសុទ្ធ ៥​កេស ទឹកក្រូច ១​កេស និង​ថវិកា​ចំនួន ៥០០,០០០​រៀល និង​ថវិកា​ក្រុមការងារ​ឃុំ​រកា ចំនួន ១៥០,០០០​រៀល ។​

​សូម​រំលឹកថា​កាលពី​រសៀល​ថ្ងៃទី​៣​ខែឧសភា​ឆ្នាំ​២០១៩​អគ្គិភ័យ​បាន​លេប​ត្របាក់​យក​កុដិ​ព្រះសង្ឃ​អស់​មួយ​ខ្នង នៅក្នុង​វត្ត​(​ឫស្សី​ជុក​ខាងត្បូង​) ភូមិ ឫស្សី​ជុក ឃុំ​រកា ស្រុក​ពារាំង ខេត្តព្រៃវែង ។​មូលហេតុ មកពី​ឆ្លង​ចរន្ត​អគ្គីសនី​ទុស្សេ​ខ្សែភ្លើង ករណីនេះ​សមត្ថកិច្ច​ប្រើ​រយៈពេល​ជាង​៣​ម៉ោង ។​

ក្នុង​ការជួយ​អន្តរា​គម បាញ់​ទឹក​ពន្លត់ភ្លើង​បាន​ស្ថាពរ មិន​ឲ្យ​មាន​ឆ្លង​រាលដាល​ដល់​កន្លែង​ដ៍ទៃ ។​ដោយ​ប្រើប្រាស់​អស់​ទឹក​ចំនួន​៣​ធុង​រថយន្ត​សម្រាប់​អគ្គិភ័យ​នេះ​ពុំមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ទេ​៕S/​