​វប្បធម៌​ជា​ស៊ីម៉ង់ត៍​ភ្ជាប់​រវាង​មនុស្ស​និង​មនុស្ស​ដើម្បី​ឆ្លុះបញ្ចាំង​ពី​សង្គម​មួយ​ទៅ​សង្គម​មួយ​

915
ចែករម្លែក

ដោយ​: គង់​ហេង​/​កំពង់ចាម​៖​មន្ត្រីជាន់ខ្ពស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​:​បាន​លើកឡើងថា​”​វប្បធម៌​ជា​ស៊ីម៉ង់ត៍​រស់​ដែល​បាន​ផ្សារភ្ជាប់​រវាង​មនុស្ស​ម្នាក់ ទៅ​មនុស្ស​ម្នាក់ទៀត​ដើម្បី​ឆ្លុះបញ្ចាំង​ពី​សង្គម​មួយ​ឆ្លងទៅ​សង្គម​មួយ​។​បើ​សង្គម​មួយ​មាន​វប្បធម៌​ធ្លាក់ចុះ​នោះ​ការរស់នៅ​នឹង​ប្រឈម​ការ​ផុយស្រួយ​នៃ​បែកបាក់​ជាក់​ជាមិនខាន​”​។​

​នេះ​ជាការ​លើកឡើង​របស់លោក​ឃឹម​សារិទ្ធ​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្ប​:​បាន​ថ្លែង​ក្នុង​ទិវា​វប្បធម៌​ជាតិ​ជាតិ​៣​មីនា​លើក​ទី​២០​ឆ្នាំ​២០១៨​ដែល​បាន​រៀបចំឡើង​នៅលើ​ភ្នំ​ជ័យ​គិរី​ង​ហៅ​ភ្នំ​ហាន់ជ័យ​ស្ថិតក្នុង​ឃុំ​ហាន់ជ័យ​ស្រុក​កំពង់សៀម​ខេត្តកំពង់ចាម​ដែលមាន​ការចូលរួម​ពី​អាជ្ញាធរ​មន្ត្រី​រាជ​សរុប​ប្រហែល​១០០​នាក់​កាលពី​ព្រឹក​ថ្ងៃទី ១៥​មីនាឆ្នាំ​២០១៨​។​

​លោក​រដ្ឋលេខាធិការ​បា​ន​ថ្លែង​ឲ្យ​ដឹងថា​ជាក់ស្តែង​នៅក្រោយ​កាលពី​បោះឆ្នោត​សកល​ឆ្នាំ​១៩៩៣​លើកដំបូង​ក្រសួង​វប្បធម៌​បា​នប​ញ្ជួ​ន​សិល្បករ​ទៅ​សម្តែង​នៅ​សហរដ្ឋអាមេរិក គឺ​ក្នុងន័យ​បង្ហាញ​ឲ្យ​គេ​យល់ដឹង​ពី​តម្លៃ​វប្បធម៌ ប្រពៃណី​យ និង​អត្តសញ្ញាណ​ជាតិខ្មែរ​យើង​។ ដោយឡែក​បច្ចុប្បន្ន​ទៀត​សោត​គឺ​វប្បធម៌​ជាតិខ្មែរ​មាន​ភាព​ល្បី​រន្ទឺ​ពេញ​ពិភពលោក​ដោយសារតែ​ប៉ិនប្រសប់​ដឹកនាំ​ប្រទេស​ពី​ការខិតខំ​កសាង និង​អភិវឌ្ឍន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក ឃឹម សារិទ្ធ បាន​ថ្លែង​ឲ្យ​ដឹង​ទៀតថា មួយវិញទៀត​ក៏​សូម​សោត​សរសើរ​ដល់​មន្ត្រី​ជំនាញ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​:​បាន​ខិតខំ​ប្រឹងប្រែង​ស្រាវជ្រាវ រុករក​វត្ថុតាង និង​ភស្តុតាង នៃ​អត្តសញ្ញាណ​វត្ថុ​បុរាណ​ទាំងឡាយ​ដែលជា​ស្នាដៃ​របស់​បុព្វបុរស​ខ្មែរ​រាប់សិប​ករណី ត្រូវបាន​បាត់បង់​ស្ទើរ​ជិត​មួយរយ​ឆ្នាំ​ហើយ​នោះ ទៅ​បង្ហាញ​ដល់​ស​ម៉ី​ប្រទេស​ទាំង​នោះបាន​យល់ព្រម​ប្រគល់​ឲ្យ​ប្រទេស​កម្ពុជា​យើង​វិញ​។​

​លោក​ឃឹម សារិទ្ធ បន្តថា ទាំងអស់នេះ គឺ​បាន​ឆ្លុះបញ្ចាំង​តម្លៃ​នៃ​វប្បធម៌​ជាតិខ្មែរ​យើង​។ ដូច្នេះហើយ​ទើបបានជា​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​:​បានសម្រេច​ជ្រើស​រើសយក​ប្រធានបទ​”​យុវជន​ដើម្បី​វប្បធម៌​ជាតិ​” ក្នុង​ទិវា​វ​វប្បធម៌​ជាតិ​៣​មីនា លើក​ទី ២០ ឆ្នាំ​២០១៨​នេះ​។

ពិសេស​យើងទាំងអស់គ្នា​ត្រូវ​ចាត់ទុក​វប្បធម៌ គឺ​ស៊ីម៉ង់ត៍​រស់​សម្រាប់​ផ្សារភ្ជាប់​រវាង​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត និង​ឆ្លុះបញ្ចាំង​ពី​សង្គម​មួយ​ទៅ​សង្គម​ទៀត​។​មានន័យ​ថាបើ​សង្គម​មួយ​មាន​វប្បធម៌​អត់​ថយ​នោះ​ការរស់នៅ​របស់​សង្គម​នោះ​ក៏​ប្រឈម​នឹង​ការ​ផុយស្រួយ​នៃ​បាក់បែក​ដែរ​៕S/

​វប្បធម៌​ជា​ស៊ីម៉ង់ត៍​ភ្ជាប់​រវាង​មនុស្ស​និង​មនុស្ស​ដើម្បី​ឆ្លុះបញ្ចាំង​ពី​សង្គម​មួយ​ទៅ​សង្គម​មួយ​