​វាគ្មិន, ​វាចា, ​វិសោធន, ​វាសនា, ​ហាត់, ​ហាប់, ​ហ៊ាន, ​ហើរ, ហឹរ, ហឹក​ហ៊ា​ក់, ហូរ

1575
ចែករម្លែក

​វាគ្មិន សំ​. ( គុ​. ) ដែល​ប៉ិន​និយាយ​, ដែល​ចេះ​និយាយ​ពីរោះ ។ ន​. អ្នក​ឈ្លាស​សម្តី​; អ្នកមាន​សម្តី​ថ្វីមាត់​, អ្នក​ពូកែសម្តី : សូម​លោក​ថ្លែងការណ៍​ចុះ ព្រោះ​លោក​ជា​វាគ្មិន​មាន​ល្បី​ណាស់ ។

​វាចា បា​.; សំ​. ( ន​. ) (​វាច៑​, វាចា​) សម្តី ។ វាចាកម្ម អំពើ​ដែល​សម្រេច​ដោយ​វាចា ។ វាចានុរក្ខី អ្នករក្សា​វាចា គឺ​អ្នករក្សា​ប្រយ័ត្ន​មាត់​មិន​និយាយ​ឲ្យ​ភ្លាត់​ទៅរក​ខាង​ការខុស (​បើ​ស្ត្រី​ជា វាចានុរក្ខិនី​) ។ វាចាបេយ្យភាព (–​ប៉ៃ​យ៉ៈ​ភាប​) ភាព ឬ​ដំណើរ​នៃ​សម្តីទន់​ផ្អែម គួរ​ឲ្យ​ពេញចិត្ត​ចង់​ស្តាប់ ចង់​ឮ ។ ទុញ្ភសិត​វាចា (​ទុប​-​ភា​សិ​តៈ​–) សម្តី​អាក្រក់​, សម្តី​ខុស ។ បិ​យ​វាចា (​ប៉ិ​យ៉ៈ​–) សម្តី​គួរ​ឲ្យ​ស្រឡាញ់​, សម្តី​សុភាព ។

​វិសោធន –​ធៈនៈ បា​.; សំ​. ( ន​. ) (​វិសោធន​; វិ​ឝោ​ធន​) ការសម្អាត​, ជម្រះ​, រម្លីង​សេចក្ដី​; ការ​ល្បងមើល​, ការពិនិត្យ​ឬ​សាកមើល​ឲ្យ​ឃើញ​ពិត (​ម​. ព​. ពិសោធ​, ពិសោធន៍​) ។ វិសោធនការណ៍ ហេតុ​នៃ​ការពិសោធន៍​, ហេតុដែល​ត្រូវ​ពិសោធន៍ ។ វិសោធនកិច្ច កិច្ច​ដែល​ត្រូវ​ពិនិត្យ​, ដែល​ត្រូវ​សាកមើល​ឲ្យ​ឃើញ​ពិត ។ វិសោធនភាព ភាវៈ​ឬ​បែប​ពិសោធន៍ ។​ល​។ –​នៈ​

វាសនា វាស​-​ស្នា សំ​. បា​. ( ន​. ) ចរិយា ឬ ចរិត​ដែល​អប់រំ​សន្សំទុក​ឬ​កប់​ទុក​ក្នុង​ចិត្ត​, ចរិយា​ដែល​ថ្នឹក​ស៊ប់ស៊ាំ​ជាប់​ជា​ទម្លាប់​កែប្រែ​ឬ​កម្ចាត់​ចោល​ពុំបាន​,​បុព្វចរិយា​នៃ​កាយ​ប្រយោគ និង​វចីប្រយោគ : មនុស្ស​មាន​វាសនា​ខុសគ្នា ។ ពាក្យ​នេះ​ខ្មែរ​ច្រើន​ប្រើ​សំដៅ​សេចក្ដី​ថា “​សំណាង​, ព្រេងសំណាង​, ភ័ព្វព្រេង​; បុណ្យ​ភ័ព្យ​” : មាន​វាសនា​ល្អ​, វាសនា​អាក្រក់ (​សរសេរ​ក្លាយជា វាស្នា តាម​សូរ​សំនៀង​និយាយ​ក៏មាន សម្រាប់​ប្រើ​ក្នុង​កាព្យ​ក៏មាន​) ។

ហាត់ ( កិ​. ) ធ្វើ​ឲ្យ​ជំនាញ​, រៀន​ឲ្យ​ស្ទាត់​, ហ្វឹក : ហាត់សរសេរ​, ហាត់គុន​, ហាត់ភ្លេង ។ ហាត់ប្រាណ ហាត់​ខ្លួន​ឲ្យ​ថ្នឹក​, បង្វឹក​ខ្លួន​; ហាត់​ឲ្យ​យឺត​សរសៃ​ក្នុង​ខ្លួន​ជាដើម : ល្បែងហាត់ប្រាណ ល្បែង​ដែល​នាំ​ឲ្យ​យឺត​សរសៃ​, ឲ្យ​ស្រួលខ្លួន​, ឲ្យ​មាន​កម្លាំង​ច្រើន ឲ្យ​ថ្នឹក​ក្នុង​ការលើក​ទម្ងន់​ជាដើម​; ល្បែង​បុរាណ​យ៉ាងដូច ទាញព្រ័ត្រ​, ចោល​ឈូង​, លោតអន្ទាក់​, ទាត់សី ជាដើម​; ល្បែង​សម័យ​ឥឡូវ ដូច​យ៉ាង​ហាត់ពត់​ខ្លួន​, ទាត់​បាល់​, វាយ​កូនគ្លី​, ហាត់​លោត​តោង ជាដើម ។ វិជ្ជា​មាន​បែបបទ​ផ្សេងៗ ឲ្យ​ហាត់ប្រាណ ។​ល​។

​ហាប់ ( គុ​. ) ណែន​, ណែន​រឹង​ច្រឹះ​; ណែន​ក្តន់​មិន​ជ្រោក​មិន​ជ្រាយ : ដី​ហាប់​; សាច់​ហាប់ ។ ឈឺ​ហាប់​ថ្ងាស ឈឺ​ធ្ងន់​ខ្លាំង​ឡើងសាច់​ថ្ងាស​ហាប់​រលោង ។

ហ៊ាន ( កិ​. ) មិន​ខ្លាច​, អាច​: ហ៊ាន​ទៅ​ម្នាក់ឯង​ទាំងយប់​ស្ងាត់​, ហ៊ាន​ស្តី​ឲ្យ ។ ហ៊ានថ្លៃ ហ៊ាន​ទិញ​មិន​គិតពី​ថ្លៃ​ថោក ។ ហ៊ានស៊ី អាច​ទិញ​ស៊ី​មិន​កំណាញ់ ។​ល​។

ហើរ ( កិ​. ) ទៅ​ឯអាកាស​ដោយ​កម្លាំង​ស្លាប​ជក់ខ្យល់ : សត្វ​ហើរ​ព្រាត ។ រសាត់​ឡើង​ដោយ កម្លាំង​ខ្យល់ : ស្លឹកឈើ​ហើរ ។ ឡើងទៅ​ឯអាកាស​ដោយ​ជក់ខ្យល់ : ខ្លែង​ហើរ ។ ខ្ចរខ្ចាយ​ទៅ : សម្តី​ហើរ​តាម​ខ្យល់ សម្តី​ខ្ចរខ្ចាយ​វែងឆ្ងាយ​ទៅ ។ គុ​. ដែល​លូត​វែង​ខ្ពស់​ឡើង (​ចំពោះតែ​ទំពាំង​) : ទំពាំង​ហើរ ។ ហោះហើរ (​ម​. ព​. ហោះ​) ។

​ព​. ប្រ​. ( គុ​. ) ដែល​ថយ​ខ្សោយ​ព័ណ៌​, សៅសម្បុរ​ព្រោះ​ត្រូវ​កម្តៅថ្ងៃ​ជាដើម : សំពត់​ហើរ​ព័ណ៌ ។ ( គុ​. ) ពាក្យ សាមញ្ញ​និយាយ​ក្លាយ​មកពី ហឹរ (​ម​. ព​. នេះ​) ។

ហឹរ ( គុ​. ) ដែលមាន​រស​ផ្សា​ក្តៅ​ឆួល (​ដូច​យ៉ាង​រស​ម្ទេសខ្មាំង​, ម្រេច​) : រស​ហឹរ​, សម្ល​ហឹរ (​និយាយ​ក្លាយជា ហើរ ក៏មាន ប៉ុន្តែ​មិនដែល​សរសេរ​ទេ ដូចជា ខ្នុរ​, ឆ្នាំកុរ​, សម្បុរ ដែល​និយាយ ក្លាយជា ខ្នោ​រ​, ឆ្នាំ​កោរ​, សម្បោរ នោះដែរ​) ។

​ហឹ​ក​ហ៊ា​ក់ ( គុ​. ឬ កិ​. វិ​. ) រុងរឿង : បុណ្យ​កថិន​ហ៊ឹកហ៊ាក់​, មង្គលការ​ហ៊ឹកហ៊ាក់​; ធ្វើបុណ្យ​ហ៊ឹកហ៊ាក់​, តែងខ្លួន​ហ៊ឹកហ៊ាក់ ។ ហ៊ឹកហ៊ាក់​

​ហូរ ( កិ​. ) រឥល​ជ្រុល​ទៅ​ឯង នៃ​ទឹក​ឬ​វត្ថុ​រាវ​, នៃ​ខ្សាច់​ជាដើម : ទឹក​ហូរ​, ឈាម​ហូរ​, ទឹកភ្នែក​ហូរ​រហាម ។ បោល​ជ្រំៗ​ជើង (​ចំពោះតែ​គោ​, ក្របី​) : គោ​ហូរ ។ កិ​. វិ​. ឬ គុ​. (​ព​. ប្រ​.) រឥល​ឥត​ទើស​ទាក់​, មិន​រអាក់រអួល : និយាយ​ហូរ​, មើលសំបុត្រ​ហូរ​; សម្តី​ហូរ ។ ហូរហៀរ (​ម​. ព​. ហៀរ​) ។ ហូរហែ កិ​. វិ​. ដែល​ហែៗ​គ្នា​មិន​ដាច់​, ដែល​ចេះតែមាន​បន្ត​គ្នា​មិន​ដាច់ : មាន​គេ​ទៅមក​ហូរហែ ។ ព​. ទ​. បុ​. បែក​ជា​អូរ​ហូរ​ទៅជា​ស្ទឹង (​មើល​ក្នុង​ពាក្យ បែក​) ៕ ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​