ដោយបាយ័ន/សៀមរាបៈវាលស្មៅខៀវស្រងាត់មុខប្រាសាទអង្គរវត្តកំពុងតែមានភាពស្រស់បំព្រង ដែលទីកន្លែងនេះត្រូវលម្អបន្ថែមដោយផ្កាក្រវ៉ាន់ចំនួន៣០០ដើម រួមនឹងដើមឈើធ្នុងចំនួន៧០ដើម ។ដែលផ្កានិងដើមឈើទាំងនោះត្រូវចូលរួមដាំជានិមិត្តរូបដោយរដ្ឋមន្ត្រីបរិស្ថានអាស៊ាននិងប្រទេសជាដៃគូពាក់ព័ន្ធ។អាជ្ញាធរជាតិអប្សរាបញ្ជាក់ឱ្យដឹងនៅរសៀលថ្ងៃទី៥ ខែតុលាឆ្នាំ២០១៩នេះ។
អាជ្ញាធរជាតិអប្សរាសូមសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំក្រសួងបរិស្ថាន រដ្ឋបាលខេត្តសៀមរាបអង្គភាពនគរបាលបេតិកភណ្ឌនិងអង្គភាពពាក់ព័ន្ធផ្សេងទៀតដែលបានចូលរួមចំណែកនិងសហការយ៉ាងសកម្មក្នុងការធ្វើឲ្យអ្វីៗបានប្រព្រឹត្តទៅដោយរលូន៕S/
រូបថតៈវាលស្មៅខៀវស្រងាត់មុខប្រាសាទអង្គរវត្តកំពុងតែមានភាពស្រស់បំព្រង(បាយ័ន)