​វិថី​ម្ហូបអាហារ​ក្នុង​ក្រុង​កំពត​ជា​ផ្នែក​សំខាន់​ក្នុងការ​ទាក់ទាញ​ភ្ញៀវ​ជិត​ឆ្ងាយ​ឱ្យមក​លម្ហែ​កម្សាន្ត​

146
ចែករម្លែក

ដោយ​បូកគោ​/​កំ​ពតៈ​វត្តមាន​វិថី​ម្ហូបអាហារ​ជា​ផលិតផល​ទេសចរណ៍​ដ៏​សំខាន់​ក្នុងការ​ទាក់ទាញ​ចំណាប់អារម្មណ៍​ភ្ញៀវ​ជិត​ឆ្ងាយ​ឱ្យមក​លម្ហែ​កម្សាន្ត​។​ម្ហូបអាហារ​និង​វិស័យ​ទេសចរណ៍​មាន​ទំនាក់ទំនង​រវាង​គ្នា​ដោយ​មិនអាច​កាត់ផ្តាច់​បាន​។​

​ថ្លែង​ក្នុង​ពិធី​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​៨ កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២០ លោក​ជាវ តា​យ អភិបាលខេត្ត​កំពត​បា​ន​មានប្រសាសន៍ថា​យុទ្ធសាស្ត្រ​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អជា​លក្ខខណ្ឌ​ដ៏​ប្រពៃ​ក្នុងការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​។​ដែលជា​មាស​បៃតង​ដើម្បី​នាំ​កម្ពុជា​ឆ្ពោះទៅរក​ភាព​បៃតង​ស្រស់​និង​ប្រកបដោយ​សុវត្ថិភាព​។​

​ជាទូទៅ​ទេសចរណ៍​តែង​ប្រាថ្នា​ចង់​ដើរ​កម្សាន្ត​នៅ​ទីកន្លែង​ស្រស់ស្អាត​ព្រមទាំង​ទទួលទាន​ម្ហូបអាហារ​ប្រកបដោយ​អនាម័យ​និង​ជឿទុកចិត្ត​បំផុត​។​ដូច្នេះ​វត្តមាន​វិថី​ម្ហូបអាហារ​ក្នុង​ក្រុង​កំពត​ជា​កត្តា​សំខាន់​ក្នុងការ​ទាក់ទាញ​ចំណាប់អារម្មណ៍​ភ្ញៀវ​ជិត​ឆ្ងាយ​ឱ្យ​តម្រង់​ឆ្ពោះ​មក​លម្ហែ​កម្សាន្ត​។

​លោក​អភិបាលខេត្ត​បាន​បន្តថា​ផ្អែកលើ​ទិដ្ឋភាព​នោះ​បញ្ជាក់​ឱ្យឃើញថា​ម្ហូបអាហារ​និង​វិស័យ​ទេសចរណ៍​មាន​ទំនាក់ទំនង​ដោយ​មិនអាច​កាត់ផ្តាច់​ពីគ្នា​បានឡើយ​។​បន្ថែម​លើ​នោះ​វិថី​ម្ហូបអាហារ​ក្រុង​កំពត​ជា​ផ្នែក​ចាំបាច់​ដែល​ផ្សាភ្ជាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ទៅនឹង​ជីវភាព​ប្រជាពលរដ្ឋ វប្បធម៌ និង​ទំនៀមទម្លាប់ ព្រមទាំង​ជួយ​ជំរុញ​អាជីវកម្ម​ឱ្យ​រីកចម្រើន​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុង​ក្រុង​ទេសចរណ៍​បុរាណ​មួ​យម​នេះ​។

គួរ​បញ្ជាក់ថា​ជាមួយនឹង​ការចូលរួម​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​ថ្នាក់ជាតិ​លើកទីមួយ និង​លើក​ទី​ពីរ ក្រុង​កំពត​ទទួលបាន​ជ័យលាភី​រំដួល​បី​ទង​ជាប់​គ្នា​ផ្ទួនៗ​។​បន្ថែម​លើ​នោះ​ក្រុង​កំពត​ក៏​ទទួលបាន​ជ័យលាភី​បេក្ខភាព​ជា​ក្រុង​បដិសណ្ឋារកិច្ច​ល្អ​។​ពិសេស​ជាង​នេះ​ក្រុង​កំពត​បានទទួល​ពានរ​ង្វាន់​ជ័យលាភី​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើក​ទី​ពីរ​ឆ្នាំ​២០២០​និង​២០២២​និង​ជាទី​ក្រុង​ដែលមាន​វិថី​ម្ហូបអាហារ​ស្អាត​ផងដែរ​៕S/​