​វិទ្យាល័យ ឥន្ទ្រ​ទេវី នា​ឆ្នាំនេះ​នឹង​រៀបចំ​សង្ក្រាន្ត​បី​ថ្ងៃ​ដើម្បី​អបអរសាទរ​ឆ្នាំ​ថ្មី​

928
ចែករម្លែក
  • 2.8K
    Shares

​ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​ដើម្បី​ចូលរួម​អបអរសាទរ​ឆ្នាំ​ថ្មី នា​ឆ្នាំនេះ​វិទ្យាល័យ​ឥន្ទ្រ​ទេវី នឹង​រៀបចំ​សង្ក្រាន្ត រយៈពេល​៣​ថ្ងៃ ក្នុង​គោលបំណង ផ្សារភ្ជាប់ និង បង្កើន​ទំនាក់ទំនង​មិត្តភាព​សិស្សានុសិស្ស ក្នុង​រាជធានី​ភ្នំពេញ​។ ក៏​ដូច​និស្សិត និង មហាជន​ទូទៅ ចូលរួម​បង្កើត​បរិយាកាស​សប្បាយ​រីករាយ ដើម្បី​ត្រៀម​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​នា​ថ្ងៃ​ខាងមុខ​។

​ព្រឹត្តិការ​ណ៏​ដែល​បង្កប់​ទៅដោយ​ការអប់រំ និង​សាមគ្គីភាព​នេះ​ក៏មាន​ការតាំង​បង្ហាញ​ឧបករណ៍​បុរាណ និង​ប្រជាប្រិយ​ខ្មែរ​ការបង្ហាញ​សិល្បៈ​របាំ​ប្រជាប្រិយ​ការតាំង​លក់​ផលិតផល​ខ្មែរ​ម្ហូបអាហារ​ខ្មែរ​ដ៏​ច្រើន​សម្បូរបែប​ជាពិសេស​ការ​រាំលេង​កំសាន្ត​ចង្វាក់​ប្រជាប្រិយ​ខ្មែរ និង​ចង្វាក់​នា​ទស្សវត្ស​ទី​៦០​ផងដែរ​។​

​ថ្លែង​បញ្ជាក់​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នា​វិទ្យាល័យ​ឥន្ទ្រ​ទេវី​កាលពី​រសៀល​ថ្ងៃទី​២២​ខែមីនា​ឆ្នាំ​២០១៩ លោក ឯក ឃុន​ដឿ​ន អភិបាល ខណ្ឌទួលគោក បានឱ្យដឹងថា​កម្មវិធី​នេះ នឹង​រៀបចំឡើង​ដើម្បីឱ្យ​សិស្សានុសិស្ស​បាន​ចូលរួម​កម្សាន្ត​សប្បាយ​ឆ្នាំ​ថ្មី​និង​វា​ក៏បាន​បង្ហាញ​ពី​ការចូលរួម​លើកស្ទួយ​លើ​វិស័យ​វប្បធម៌​ជាតិ​របស់​ខ្មែរ​ដែរ​។​ពិធី​នេះ​កន្លងមក​វា​ក៏បាន​ប្រព្រឹត្ត​ទៅក្នុង​ភាព​អា​ធិ​កអាធ​ម សប្បាយរីករាយ និង បង្កប់​នូវ​ការអប់រំ​ជាច្រើន​ជូន​ប្អូនៗ​យុវជន​ជំនាន់​ក្រោយ ។​

​លោក​បានលើកឡើង​ថាក​ម្ម​វិធី​នេះ​បាន​រៀបចំឡើង​ដោយមាន ការគាំទ្រ​ពី​ក្រសួង​អប់រំ​យុវជន នឹង​កីឡា ព្រមទាំង​ក្រសួង​វប្បធម៌​នឹង​វិចិត្រសិល្បៈ រួមសហការ​ពី​សិល្បករ​បុរាណ នឹង​ប្រពៃណី​ខ្មែរ អម​ជាមួយ​សិល្បករ​សម័យ​ជាច្រើនរូប​ទៀត ។ក្នុងការ​ប្រារព្ធ​នូវ​កម្មវិធី​ឡើង​ក្រោម​ប្រធានបទ “​សិល្បៈ​ប្រជាប្រិយ យុវជន​សម័យថ្មី ស្មារតី​តែមួយ​” ដោយ​រួមបញ្ចូល​នូវ​កម្មវិធី​សាសនា ល្បែង​ប្រជាប្រិយ​និង​ការសំដែង​សិល្បៈ​ទម្រង់​ប្រជាប្រិយ​ប្រពៃណី​ខ្មែរ​ជាច្រើន​ទៀតផង​ដែរ​។​ជាមួយគ្នា​វា​ក៏បាន​ជួយ​ឧ​ប​ត្ត​ម្ភ​ពី​ក្រុមហ៊ុន​សែ​ល​កាត​និង​ក្រុមហ៊ុន​ដទៃទៀត​ដែរ​។​

​គួរ​បញ្ជាក់ថា​កម្មវិធី​ស​ង្ក្រា​ន​វិទ្យាល័យ​នេះ​នឹង​រៀបចំឡើង​រយៈពេល បី​ថ្ងៃ​ពេញ គឺ​ចាប់ពី​ថ្ងៃទី ០៥ រហូត ដល់​ថ្ងៃទី ០៧ ខែ មេសា ឆ្នាំ ២០១៩ ៕S/

​នៅក្នុង​វិទ្យាល័យ ឥន្ទ្រ​ទេវី នឹង​រៀបចំ​សង្ក្រាន្ត​រយៈពេល​បី​ថ្ងៃ​ដើម្បី​អបអរសាទរ​ឆ្នាំ​ថ្មី​(​រូប​៖​ដេប៉ូ​)​

#