​វិទ្យាស្ថាន​បច្ចេកទេស​វិជ្ជាជីវ​:​កសិកម្ម​យូ​ណាន​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ខេត្តបន្ទាយមានជ័យ

453
ចែករម្លែក
  • 1
    Share

ដោយ​:​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​:​វិទ្យាស្ថាន​បច្ចេកទេស​វិជ្ជាជីវ​:​កសិកម្ម​យូ​ណាន​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ខេត្តបន្ទាយមានជ័យ​។​ក្នុង​នោះបាន​បង្កើត​មជ្ឈមណ្ឌល​គំរូ​បណ្តុះបណ្តាល​វិទ្យាសាស្ត្រ​និង​បច្ចេកទេស​កសិកម្ម​នៃ​វិទ្យាស្ថាន​នេះ​នៅ​ឧទ្យាន​គំរូ​មិត្តភាព​បច្ចេកទេស វិទ្យាសាស្ត្រ​កសិកម្ម​យូ​ណាន​-​បន្ទាយមានជ័យ​ចិន​និង​កម្ពុជា​។

នៅ​ភូមិ​សន្តិភាព​ឃុំ​ទួល​ពង្រ​ស្រុក​ម៉ាឡៃ​ខេត្ត​ខេត្តបន្ទាយមានជ័យ​និង​បង្កើន​ការផ្តល់​ជំនួយ​សម្ភារ​: ជំនួយ​បច្ចេកទេស​ដល់​មន្ត្រី​អាជ្ញាធរ មន្ត្រី​ជំនាញ​និង​ផ្តល់​កញ្ចប់​អាហារូបករណ៍​ដល់​និស្សិត​ក្នុង​ខេត្ត​នេះ​និង​ខេត្ត​ដទៃទៀត ។​

នេះ​បើ​យោង​កិច្ចប្រជុំ​នៅ​សាលាខេត្ត​និង​ទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ​មានជ័យ​ក្រុង​សិរិ​សោភ័ណ​និង​នៅ​ឧទ្យាន​គំរូ​នៅ​ស្រុក​ម៉ាឡៃ​កាលពី​ថ្ងៃទី​២៧-២៨​ខែមីនា របស់លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​និង​មន្ត្រី​ពាក់ព័ន្ធ​ជាមួយ​លោក វេន ជុន (Mr Wen Jun ) នាយក​វិទ្យាស្ថាន​បច្ចេកទេស​វិជ្ជាជីវ​:​កសិកម្ម​យូ​ណាន​នៃ​ប្រទេស​ចិន​និង​គណ​:​ប្រតិភូ ។​

លោក​សួន បវរ មានប្រសាសន៍ថា : ក្នុង​កិច្ចព្រមព្រៀង​ស្តីពី​ការបង្កើត​ចំណងមិត្តភាព​ថ្នាក់​ខេត្ត​យូ​ណាន​ប្រទេស​ចិន​និង​ខេត្តបន្ទាយមានជ័យ​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​៦​ខែធ្នូ​ឆ្នាំ​២០១១​នៅ​ទីក្រុង​គុន​មិញ សម្រាប់​ខេត្ត​បន្ទាយ​មាន​ជ៏​យ​ទទួលបាន​សមិទ្ធផល​មួយចំនួន​ពី​ម​ន្ទិ​រ​កសិកម្ម​ខេត្ត​យូ​ណាន។

​ដូចជា​សាងសង់​វិទ្យាស្ថាន​គំរូ​មិត្តភាព​បច្ចេកទេស​វិទ្យាសាស្ត្រ​កសិកម្ម​យូ​ណាន​-​បន្ទាយមានជ័យ​ចិន​និង​កម្ពុជា​នៅ​ភូមិ​សន្តិភាព​ឃុំ​ទួល​ពង្រ​ស្រុក​ម៉ាឡៃ​ក្នុងតម្លៃ​ប្រមា​ដោយ : ភ្នំ​ស្វាយ / បន្ទាយមានជ័យ : ណ​១,២៦​លាន​ដុល្លា​សរ​អា , បាន​ម​ន្ទិ​រ​ពិសោធន៍​នៅ​សាកលវិទ្យាល័យ​មានជ័យ​,​បានកូន​ម៉ា​សុ​ី​ន​បូ​ប​ទឹក​,​បាន​អគារសិក្សា​១​ខ្នង​និង​បាន​អាហារ​រូបករណ៍​និស្សិត​កម្ពុជា​និង​រៀបចំ​ទស្សនកិច្ច​សិក្សា​មន្ត្រីរដ្ឋបាល​និង​មន្ត្រី​កសិកម្ម​ទៅ​ខេត្ត​យូ​ណាន ។​

ចំណែក​លោក​វេន ជុន វិញ​បាន​និយាយថា : បំណង់​នៃ​ដំណើរ​ទស្សនកិច្ច​លើក​នេះ​មកកាន់​ខេត្តបន្ទាយមានជ័យ ទី​១- បើក​មជ្ឈមណ្ឌល​គំរូ​បណ្តុះបណ្តាល​វិទ្យាសាស្ត្រ​និង​បច្ចេកទេស​កសិកម្ម​នៃ​វិទ្យាស្ថាន​បច្ចេកទេស​វិជ្ជាជីវ​:​កសិកម្ម​នៅ​ឧទ្យាន​គំរូ​មិត្តភាព​បច្ចេកទេស វិទ្យាសាស្ត្រ​កសិកម្ម​យូ​ណាន​-​បន្ទាយមានជ័យ​ចិន​និង​កម្ពុជា​នៅ​ភូមិ​សន្តិភាព ។​ទី​២- ជួបពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ ជំនាញ​និង​ផ្នែក​ពាក់ព័ន្ធ​ខេត្តបន្ទាយមានជ័យ​ដើម្បី​បានដឹង​ពី​សេចក្តីត្រូវការ​និង​លទ្ធភាព​ជួយ​លើ​វិស័យ​កសិកម្ម​ក្នុង​ខេត្ត​នេះ ។​

ទី​៣- វិទ្យាស្ថាន​លោក​នឹង​ជួយ​ជំនួយ​សម្ភា​រះ និង​បច្ចេកទេស ក៏ដូចជា​ផ្តល់​កម្មសិក្សា​ដល់​មន្ត្រី​ជំនាញ​កម្ពុជា ព្រមទាំង​បង្កើន​កញ្ចប់​អាហារូបករណ៍​ដល់​និស្សិត​សាកលវិទ្យាល័យ​មានជ័យ ក៏​ដូច​និស្សិត​ផ្សេងទៀត​ក្នុង​ក្រៅ​ខេត្ត​នេះ ៕S/

​រូបថត : លោក​សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​និង​មន្ត្រី​ស្វាគមន៍​លោក វេន ជុន នាយក​វិទ្យាស្ថាន​បច្ចេកទេស​វិជ្ជាជីវ​:​កសិកម្ម​យូ​ណាន​នៃ​ប្រទេស​ចិន​និង​គណ​:​ប្រតិភូ (​រូប​: ភ្នំ​ស្វាយ​)​