​វិទ្យាស្ថាន​រដ្ឋ​ចំនួន​ពីរ​ចុះ​MOU​លើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​

939
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​វិទ្យាស្ថាន​ជាតិ​ការទូត​និង​ទំនាក់ទំនង​អន្តរជាតិ​និង​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍​ទូរ​គម​នា​គម​ន៏​បច្ចេកវិទ្យា​គម​នា​គម​ន៏​និង​ព័ត៌មាន​បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា​លើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស បច្ចេកវិទ្យា និង​ទំនាក់ទំនង​ការទូត​។

​ការចុះហត្ថលេខា​ធ្វើឡើង​រវាង​លោក​ឈី​វ យី​ស៊ា​ង អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​ប្រធាន​វិទ្យាស្ថាន​ជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ (NIDIR) ជាមួយ​លោក សេង សុភាព ប្រធាន​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍​ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​។​ពិធី​នេះ​ក្រោម​អធិបតីភាព​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស នៅ​ទីស្តីការ​ក្រសួងការបរទេស​កាលពី​ថ្ងៃទី​៩ ខែ កក្កដា ឆ្នាំ​២០១៨​។​

​លោក ឈី​វ យី​ស៊ា​ង បាន​ថ្លែងថា ភាព​ដៃគូ​នេះ​នឹង​ជំរុញ​ដល់​កំណើន​ធនធានមនុស្ស​សម្រាប់​អភិវឌ្ឍន៍ វិស័យ​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន នៅ​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន​ឡើង ។​ពិសេស​មន្ត្រីការទូត ឱ្យមាន​សមត្ថភាព​ពិតប្រាកដ​ទៅលើ​ការប្រើប្រាស់​ជំនាញ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា អ៊ិន​ធើ ណេ​ត អ៊ីម៉េល កម្មវិធី​របស់​ទូរស័ព្ទ​ឆ្លាត​វៃ និង​បណ្តាញ​សង្គម​ផ្សេងៗ​ទៀត​។

ទាំងនេះ​អ្នកការទូត និង​មន្ត្រីរាជការ​ទាំងអស់​ត្រូវ​យល់ដឹង​ពី​សារៈសំខាន់​ហើយ​ចេះ​ប្រើ​បច្ចេកវិទ្យា​ទាំងនេះ​នៅក្នុង​ក្របខណ្ឌ​នៃ​ការបំពេញ​វិជ្ជាជីវៈ​រប​ស់​ខ្លួន​។​សម្រាប់​អ្នកការទូត​នៅពេល​ខាងមុខ គឺ​ត្រូវតែ​អនុវត្តន៍​នូវ​ទំនាក់ទំនង​ការទូត សាធារណៈ​សេដ្ឋកិច្ចសង្គម វប្បធម៌ និង​ទេសចរណ៍​។​

​លោក​បាន​បន្តថា​ជំហាន​បន្ត​កិច្ចសហប្រតិបត្តិការ​នឹង​អាចឈាន​ទៅដល់​ការបង្កើត​នូវ​កម្មវិធី​បណ្តុះបណ្តាល​អន​ឡាញ​ឬក៏​distancelearning​ដែល​វិទ្យាស្ថាន​បណ្តុះបណ្តាល​អ្នកកា​រ​ទូត​ជាច្រើន​លើ​ពិភពលោក​បាន​ប្រើប្រាស់ ពីព្រោះថា ការបណ្តុះបណ្តាល​នេះ អនុញ្ញាតឱ្យ​យើង​ចំណេញ​នូវ​ប្រភពធនធាន និង​ពេលវេលា។

​យើង​មិនអាច​អញ្ជើញ​អ្នកការទូត​នៅ​គ្រប់​ស្ថាន​តំណាង​របស់​យើង​មក​ធ្វើការ​បណ្តុះបណ្តាល​នូវ​វិទ្យាស្ថាន​នៅពេល​ខ្លួន​កំពុង​បំពេញការងារ​នោះទេ​ជាពិសេស​ក៏​អាច​ឈានទៅ​រួមចំណែក​ក្នុង​កិច្ច​សហប្រតិបត្តិ ការ​គ្នា​ទៅលើ​វិស័យ​cyber security​ដែលមាន​សារៈសំខាន់​ផងដែរ​។​

​ចំណែក​លោក​សេង​សុភាព​បាន​ថ្លែងថា​កិច្ចសហប្រតិបត្តិការ​រ​វាង​វិទ្យាស្ថាន​ទាំងពីរ​និង​រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍន៍​ធនធានមនុស្ស​នៅក្នុង​ក្រសួង​ទាំងពីរ​ព្រមទាំង​ក្រសួង​ពាក់ព័ន្ធ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ទូរ​គម​នា​គម​ន៏​និង​ព័ត៌មានវិទ្យា​ដែល​ចាំបាច់​យ៉ាងខ្លាំង​នា​សម័យ​បច្ចុប្បន្ន​និង​វិស័យ​ការទូត​និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​។​

​លោក​បាន​បន្តថា វិទ្យាស្ថាន​ជាតិ​ប្រៃ​ស​ណី​យ៏​ទូរ​គម​នា​គម​ន៏​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន មាន​បេសកកម្ម​៣​សំខាន់​ក្នុងការ​បណ្តុះ​បណ្តា​ធនធានមនុស្ស និស្សិត បណ្តុះបណ្តាល​ស្រាវ​ជ្រា វ​និង​ផ្នែក​សហគ្រិនភាព​ការងារ​សម្រាប់​ឆ្លើយតប​តម្រូវការ​ទីផ្សារការងារ​និង​ការ​ជម្រុញ​សហគ្រិនភាព​តាមរយៈ​ការងារ​៕S/

​វិទ្យាស្ថាន​រដ្ឋ​ចំនួន​ពីរ​ចុះ​MOU​លើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​