​វិធានការ​ចម្រុះ​សម្រាប់​ការពារ​វប្បធម៌​ជនជាតិភាគតិច​

150
ចែករម្លែក

ពេល​ថ្មីៗ​នេះ ពិព័រណ៍​ឧស្សាហកម្ម​វប្បធម៌​អន្តរជាតិ​ដីសណ្ត​ទន្លេ​យ៉ាង​សេ​លើក​ទី ២ បានរៀបចំ នៅ​ក្រុង​សៀង​ហៃ ។ ក្នុងឱកាស​ពិព័រណ៍​នេះ កម្មវិធី​បង្ហាញ​ម៉ូដ​សម្លៀក បំពាក់​ជនជាតិ​ភាគតិច ស្រុក​យ៉ុង​យឹ​ន បានទទួល​ការចាប់អារម្មណ៍​ពី​គ្រប់​មជ្ឈដ្ឋាន​ក្នុងសង្គម ។ លោកយាយ​ដែលមាន អាយុ​ជាង ៩០ ឆ្នាំ ក្មេងៗ​ដែលមាន​អាយុ​តែ ២-៣ ខួប សុទ្ធតែ​បាន​ស្លៀកពាក់​សម្លៀកបំពាក់​ដ៏ ចម្រុះ​ពណ៌ និង​សម្តែង​លើ​ឆាក​អន្តរជាតិ ដើម្បី​បង្ហាញ​ពី​ម៉ូដ​សម្លៀកបំពាក់​ដ៏​អាថ៌កំបាំង និង​ប្រកបដោយ​សម្រស់​ស្អាត​ធម្មជាតិ ។​

​ការបង្ហាញ​ម៉ូដ​សម្លៀកបំពាក់​ជា​វប្បធម៌​ប្រពៃណី​សំខាន់​របស់​ជនជាតិ​យី ។ នៅ​ថ្ងៃទី ១៥ ខែ ១ តាម​ចន្ទគតិ​ចិន អ្នកភូមិ​ជឺ​ជូ ឃុំ​ជុង​ហ៊ឺ ស្រុក​យ៉ុង​យឹ​ន មណ្ឌល​ស្វយ័ត​ជនជាតិ​យី ឈូ​ស្យូ​ង តែងតែ​រៀបចំ​កម្មវិធី​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​ដ៏​អធិកអធម ។ ក្នុងឱកាស​នេះ អ្នកភូមិ​ជនជាតិ​យី ក្នុង​តំបន់​តែងតែ​ស្លៀកពាក់​សម្លៀកបំពាក់​ដ៏​ស្រស់ស្អាត ដែល​ធ្វើ​ដោយ​ខ្លួនឯង​ដើម្បី​ចូលរួម​ការ ប្រកួតប្រជែង​គ្នា ។ ទំនៀមទម្លាប់​នេះ​បាន​ត្រូវ​ទទួល​បន្ត និង​ផ្សព្វផ្សាយ​ជាង ១៣៥០ ឆ្នាំ ហើយ​បាន​ត្រូវគេ​ប្រសិទ្ធ​នាម​ថា​ជា​“​ឆាក​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​”​ដែលមាន​ប្រវត្តិសាស្ត្រ យូរលង់​ជាងគេ​ក្នុងប្រទេស​ចិន ៕ ដោយ យ៉ាវ យ៉ុង