​វិធានការ​ទប់ស្កាត់​ប​ន្ទា​ន់​ការ​បាក់ស្រុត​ច្រាំងទន្លេ​ស្រុក​ស្ទឹងត្រង់​បាន​ជិត​១.០០០​ម៉ែត្រ​

122
ចែករម្លែក

​ដោយ​:​គង់​ហេង​/​កំពង់ចាម​:​លទ្ធផល​នៃ​វិធានការ​ទប់ស្កាត់​បន្ទាន់​និង​បណ្តោះអាសន្ន​ការបាក់​ស្រុត​ច្រាំងទន្លេ​មេគង្គ​នៅ​ស្រុក​ស្ទឹងត្រង់​ខេត្តកំពង់ចាម​ដែល​បាន​អនុវត្តន៍​ដោយ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម គឺ​សម្រេចបាន​ប្រវែង ៨៣៥ ម៉ែត្រ នៃ​ផែន​ការសរុប​ច្រាំង​ត្រូវ​សង្គ្រោះ​ប្រវែង ១.២២៧ ម៉ែត្រ មកដល់​សប្តាហ៍​ទី​២ ខែសីហា​នេះ​។​

​លោក​អ៊ុ​វិបុល​ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តកំពង់ចាម​បានឱ្យដឹងថា​វិធានការ​ទប់ស្កាត់​បន្ទាន់​ខាងលើនេះ​យើង​បានចាប់ផ្តើម​ដំណើរការ​អនុវត្ត​កាលពី​ថ្ងៃទី​២៥​ខែកក្កដា​ឆ្នាំ​២០១៩​នៅ​ចំ​កន្លែង​ច្រាំងទន្លេ​ប្រឈម​បាក់​ខ្លាំង​នៅ​ភូមិ​ពាម​ក្រៅ ឃុំ​ពាម​កោះ​ស្នា នៅ​ភូមិ​ព្រះ​អ​ណ្តូ​អ​ទី​២ និង​ភូមិ​ព្រែក​ស្តី ឃុំ​ព្រះ​អណ្តូង ស្រុក​ស្ទឹងត្រង់​។​

​លោក​ប្រធាន​មន្ទីរ​បានឱ្យដឹង​ទៀតថា​ក្នុង​នោះបាន​ប្រើប្រាស់​សា​ឡង់​ចំនួន​ប្រាំ​គ្រឿង​ដើម្បី​បូម​ខ្សាច់​ពី​កណ្តាលទន្លេ​ជ​ញ្ជួ​ន​មកចាក់​ស្រោច​ក្រា​លបាត ចំ​កន្លែង​ច្រាំង​កំពុង​បាក់ស្រុត ហើយ​យក​បាវ​នីមួយៗ ច្រក​ផ្ទុក​ខ្សាច់​បាន​ចំណុះ ១០​ម៉ែត្រគុប​រួច​ទម្លាក់​សង្កត់​លើ​តំបន់​ប្រឈម​ទាំងនោះ​។​

​លោក​វិបុល​បានឱ្យ​បន្តថា​គិត​ត្រឹម​ថ្ងៃទី​១១​ខែសីហា​ឆ្នាំ​២០១៩​ដំណើរការ​អនុវត្ត​វិធានការ​ទប់ស្កាត់​បន្ទាន់​និង​បណ្តោះអាសន្ន​ការបាក់​ស្រុត​ច្រាំងទន្លេ​មេគង្គ​នៅ​ឃុំ​ពាម​កោះ​ស្នា​និង​ឃុំ​ព្រះ​អណ្តូង​ស្រុក​ស្ទឹងត្រង់​បាន​ប្រវែង ៨៣៥ ម៉ែត្រ នៃ​ប្រវែង​សរុប​ចំនួន ១.២២៧ ម៉ែត្រ​។

​លោក​បាន​បន្ថែមថា​វិធានការ​ទប់ស្កាត់​បន្ទាន់​និង​បណ្តោះអាសន្ន​គឺ​ខាង​ក្រសួង​ធនធាន​ទឹកបាន​អនុវត្តន៍​លើ​ការបាក់​ស្រុត​ច្រាំង​ទន្លេមេគង្គ​ដូចគ្នានេះ​នៅក្បែរ​ផ្លូវជាតិ​លេខ​៦​ក្នុងស្រុក​មុខកំពូល​ខេត្តកណ្តាល​រួចហើយ​គឺអាច​ធានា​ទប់ស្កាត់​ការបាក់​ច្រាំង​ជា​បណ្តោះអាសន្ន​បាន​ដើម្បី​រិះរក​វិធានការ​យូរអង្វែង​បន្តទៀត​។​

លោក​ទុន​ណេ​ត​អភិបាលស្រុក​ស្ទឹងត្រង់​បានឱ្យដឹង​ដែរ​ថា​ជុំវិញ​ការបាក់​ស្រុក​ច្រាំងទន្លេ​នៅក្នុង​ឃុំ​ពាម​កោះ​ស្នា​និង​ឃុំ​ព្រះ​អណ្តូង​គឺ​បាន​កើតឡើង​ច្រើន​ឆ្នាំ​ហើយ​។​ដោយ​បណ្តាលឱ្យ​លំនៅស្ថាន​ប្រជាពលរដ្ឋ​ចំនួន ១២១ ខ្នង​ជួប​បញ្ហា​ប្រឈម​រុះរើ​គេច​ពី​មហន្តរាយ​ច្រាំង​បាន​ស្រុក​នេះ​។​

​លោក​អភិបាលស្រុក​បាន​បន្តថា​ក្នុងនោះ​តំបន់​កំពុង​ប្រឈម​ហើយ​ត្រូវបាន​ខាង​មន្ត្រី​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ចាត់វិធានការ​ទប់ស្កាត់​បន្ទាន់​និង​បណ្តោះអាសន្ន​នេះ​គឺ​មាត់​ច្រាំងទន្លេ​កាលពី​ពុំទាន់​មាន​បញ្ហា​បាក់ស្រុត​នៅ​កន្លែង​សា​ឡង់​កំពុង​បូម​ខ្សាច់​យកមក​ទប់​ច្រាំង​បាក់​សព្វ​ដែលមាន​ចម្ងាយ​ប្រហែល​១.០០០ ម៉ែត្រ​ពី​កន្លែង​ច្រាំង​កំពុង​សង្គ្រោះ​នេះ​៕S/​