​វិនិយោគិន​ចិន​បណ្តាក់ទុន​១០​លាន​ដុល្លារ​បង្កើត​ក្រុមហ៊ុន​សំណង់​នៅ​កម្ពុជា​

253
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​ក្នុង​ឆ្នាំ​២០១៩​នេះ​វិនិយោគិន​ចិន​បាន​បណ្តាក់ទុន​ប្រមាណ​១០​លាន​ដុល្លារ​អាមេរិក ដើម្បី​បង្កើត​ក្រុមហ៊ុន​នៅ​កម្ពុជា​គឺ King Shore Construction (Cambodia )Ltd និង​ក្រុមហ៊ុន King Shore Glass(Cambodia)Co.,Ltd.​ក្នុង​គោលបំណង​វិនិយោគ​និង​ធ្វើ​អាជីវកម្ម​លើ​វិស័យ​សំណង់​និង​ការ​
​ឌី​ហ្សា​ញ​តុបតែង​។​

​បន្ទាប់ពី​ទទួលបាន​លិខិត​ចុះបញ្ជី​ពាណិជ្ជកម្ម​ពី​ក្រសួងពាណិជ្ជកម្ម​កាលពី​ខែតុលា​ឆ្នាំ​២០១៩​និង​ទទួល​វិញ្ញាបនបត្រ​អនុញ្ញាតឱ្យ​ប្រកប​អាជីវកម្ម​ពី​ក្រសួង​រៀបចំ​ដែនដី​នគររូបនីយកម្ម​និង​សំណង់​កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១៩​ក្រុមហ៊ុន ឃី​ង ស ខន់​ស្ត្រា​ក់សិន ខេ​ម​បូ​ឌា​ឯ​.​ក​(King ShoreConstruction(Cambodia)
Ltd)​បាន​ត្រូវ​សម្ពោធ​ដាក់​ដំណើរការ​ជា​ផ្លូវការ​កាលពី​ល្ងាច​ថ្ងៃទី​២២​ខែធ្នូ​ឆ្នាំ​២០១៩​នៅ​សណ្ឋាគារ​ហ័​រង​សាន​ទល់មុខ​រដ្ឋសភា រាជធានី​ភ្នំពេញ​។​

​លោក​ជាំ​ង​តា​យ​អ៊ី​ន​(JiangDaiYun)​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ឃី​ង​ស​ខន់​ស្ត្រា​ក់សិន​បាន​ថ្លែង​ក្នុង​ពិធី​បើកសម្ពោធ​ថា​៖​កម្ពុជា​និង​ចិន​មាន​ទំនាក់ទំនង​ល្អ​និង​ជិតស្និទ្ធ​កម្ពុ​ជាមាន​សុខសន្តិភាព​កំណើនសេដ្ឋកិច្ច​ថេរ និង​មាន​សក្តានុពល​ផ្នែក​វិស័យ​សំណង់​។​ទាំងនេះ​ជា​មូលហេតុ​ដែល​លោក​បាន​ចូលមក​វិនិយោគ​នៅ​កម្ពុជា​។​ឃី​ង ស ខន់​ស្ត្រា​ក់សិន នឹង​នាំមក​នូវ​វិស័យ​សំណង់​និង​ការតុបតែង ដែល​ល្អ គុណភាព​ខ្ពស់ និង​ស្តង់ដារ​អន្តរជាតិ មកជួយ​អភិវឌ្ឍ​កម្ពុជា ជាពិសេស​ចូលរួមចំណែក​ធ្វើឱ្យ​វិស័យ​សំណង់​នៅ​កម្ពុជា កាន់តែ​រីកចម្រើន​។​

លោក​បាន​បញ្ជាក់ថា​៖​សំណង់​ដែលជា​ស្នាដៃ​របស់​ក្រុមហ៊ុន​សហគ្រាស​ចិន​របស់លោក​មាន​ច្រើន​ដូចជា​សណ្ឋាគារ​ល្បីៗ​លំដាប់​អន្តរជាតិ​ដូចជា​Hyatt,Shangrilla,Marriott​ព្រមទាំង​អាកាសយានដ្ឋាន​អន្តរជាតិ អគារ​ពាណិជ្ជកម្ម មជ្ឈមណ្ឌល​ពិព័រណ៍​ធំំៗ អគារ​ការិយាល័យ​រដ្ឋា​ភិ​បាល សារមន្ទីរ មហោស្រព និង ផ្លូវ​រថភ្លើង​ក្រោម​ដី​។

​លោក ជួង ហួយ​ហ័​រ (Zhuang Huihua) ប្រធាន​ក្រុមប្រឹក្សាភិបាល King Shore Construction (Cambodia)Ltd​បាន​មានប្រសាសន៍​ឱ្យដឹងថា​៖​ការ​ចូលមក​វិនិយោគ​នៅ​កម្ពុជា​របស់​ក្រុមហ៊ុន​គឺជា​សមិទ្ធផល​មួយ​នៃ​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​។​លោក​នឹង​ខិតខំ​ដើម្បី​ជួយ​អភិវឌ្ឍ​និង​ជំរុញ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ដោយ​ឈរលើ​ផលប្រយោជន៍​រួម​។​

​លោក​បានបញ្ជាក់​ឱ្យដឹង​ផងដែរ​គោលដៅរ​បស់​លោក​ចង់​ធ្វើឱ្យ​KingShoreConstruction​ក្លាយជា​សហគ្រាស​ខាង​តុបតែង​ស្ថាបត្យកម្ម​លំដាប់​លេខ​១​នៅ​កម្ពុជា​នៅក្នុង​រយៈពេល​៣​ទៅ​៥​ឆ្នាំ​ខាងមុខ​និង​ពង្រីក​ទៅ​ទីផ្សារ​អាស៊ាន​ដោយ​យក​កម្ពុជា​ជាទី​ផ្សារ​មូលដ្ឋាន​យុទ្ធសាស្ត្រ​។​

​ជាមួយនឹង​ការបើក​សម្ពោធ​ក្រុមហ៊ុន​ចិន​នេះ​លោក​មាន​ចាន់​យ៉ា​ដា​អភិបាលរង​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍ថា​៖​លោក​សូម​សម្តែង​នូវ​ការ​ស្វា​គម​និង​អបអរសាទរ​ចំពោះ​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​របស់​ក្រុមហ៊ុន​ឃី​ង​ស​ខន​ស្ត្រា​ក់សិន​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​សាជីវកម្ម​ចិន​ដែល​បាន​បើក​ដំណើរ​អាជីវកម្ម​របស់​ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​លើ​វិស័យ​ឧស្សាហកម្ម​សំណង់ និង​ឌេ​គ័​រ​សំណង់​អគារ ។​

​លោក​មានជំនឿថា​៖​តាមរយៈ​វត្តមាន​របស់​ក្រុមហ៊ុន​ឃី​ង​ស​ខន​ស្ត្រា​ក់សិន​នឹង​រួមចំណែក​ធ្វើឱ្យ​ការតុបតែង​លម្អ​សំណង់​អគារ​ទាំង​ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា​កាន់​តែមាន​វឌ្ឍនភាព គុណភាព​និង​ប្រណីតភាព​តាមរយៈ​ការរួមបញ្ចូល​នៃ​គំនិត​ស្ថាបត្យកម្ម​ថ្មីៗ​ជាមួយនឹង​ស្ថាបត្យកម្ម​ក្នុងស្រុក​បង្កើតបានជារ​ចនាប​ទ​នៃ​សំណង់​ទំនើប​ទាន់សម័យ​និង​នៅតែ​រក្សាបាន​នូវ​អត្តសញ្ញាណ​ជាតិខ្មែរ​។​

លោក​អភិបាលរង​រាជធានី​បានឱ្យដឹង​ទៀតថា​៖​នេះ​មិន​ត្រឹមតែ​ជា​សក្ខីភាព​បញ្ជាក់​ឃើញ​នូវ​ការចូលរួម​អបអរសាទរ​និង​គាំទ្រ​ចំពោះ​ការវិនិយោគ​របស់​ក្រុមហ៊ុន​បរទេស​ក្នុង​ភាពជា​ដៃគូ​ជាមួយនិង​ក្រុមហ៊ុន​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ​។​ប៉ុន្តែ​ថែមទាំង​បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​នូវ​ភាពជោគជ័យ​ថ្មី​មួយទៀត​នៃ​ការអនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ខិតខំ​ទាក់ទាញ​ការវិនិយោគ​ទាំង​ក្នុង​និង​ក្រៅប្រទេស​។​

ពិសេស​គឺ​ការខិតខំ​បង្កើន​នូវ​ទំនុកចិត្ត​និង​ជំនឿ​ជឿជាក់​ជូន​ដល់​វិនិយោគិន​-​ធុរជន​ស្រប​ពេលដែល​វិស័យ​ឧស្សាហកម្ម​សំណង់​កម្ពុជា កំពុង​បោះជំហាន​ទៅមុខ​យ៉ាង​លឿន ទន្ទឹមគ្នា​ទៅនឹង​ការកើនឡើង នូវ​ចំណូល​ប្រចាំឆ្នាំ​របស់​ប្រជាពលរដ្ឋ​ម្នាក់​១​សំដៅ​រួមចំណែក​ជំរុញឱ្យមាន​កំណើនសេដ្ឋកិច្ច​ជាតិ​និង​ការអភិវឌ្ឍ​រាជធានី​ភ្នំពេញ ឱ្យ​កាន់តែ​ស៊ី​វិ​ល័យ​បន្ថែមទៀត​។​

​លោក​បាន​គូសបញ្ជាក់ថា​៖​វិស័យ​អចលនទ្រព្យ​គឺជា​ជ​ន្ទ​ល់​ដ៏​សំខាន់​មួយ​នៃ​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា​ម្ល៉ោះហើយ​ការសម្រេចចិត្ត​វិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម​សំណង់​និង​ដេ​គ័​រ​សំណង់​អគារ​ពិត​ជាមាន​តម្រូវការ​ក្នុង​អត្រា​ខ្ពស់​និង​នៅមាន​ភាពទូលំទូលាយ​ដើម្បី​គាំទ្រ​ដល់​ការលូតលាស់​ផ្នែក​អចលនទ្រព្យ និង​ដើម្បី​បង្កើន​ភាព​ធន់​នៃ​វិស័យ​ឯកជន​ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​ចាត់ទុកថា​ជា​កម្លាំងចលករ​នៃ​ការអភិវឌ្ឍ និង​ជា​ក្បាលម៉ាស៊ីន​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​៕S/