​វិនិយោគិន​ជប៉ុន​មួយក្រុម​មក​ស្វែងយល់​បន្ថែម​ពី​កាលានុវត្តភាព​វិនិយោគ​នៅ​កម្ពុជា​

128
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​ភ្នំពេញ​៖​វិនិយោគិន​ជប៉ុន​មួយក្រុម​ប្រមាណ​ជាង​១០​រូប​ដែល​កំពុង​រកស៊ី​នៅក្នុង​តំបន់​និង​ក្នុងប្រទេស​កម្ពុជា​បានមក​ស្វែងយល់​បន្ថែម​ពី​កាលានុវត្តភាព​វិនិយោគ​និង​សក្ដានុពល​ធុរកិច្ច​នៅ​កម្ពុជា​។​កាលពី​រសៀល​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ទីស្ដីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (​ក​.​អ​.​ក​) លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ ក​.​អ​.​ក បានទទួល​ជួប​គណៈប្រតិភូ​វិនិយោគិន​ជប៉ុន​ចំនួន ១៤​រូប ដែល​កំពុងមាន​ប្រតិបត្តិការ​នៅក្នុង​តំបន់ និង​នៅក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ស្វែងយល់​បន្ថែម​ពី​កាលានុវត្តភាព​វិនិយោគ​នៅ​កម្ពុជា​។​

​គណៈប្រតិភូ​ដឹកនាំ​ដោយ​លោក​ប្រធាន​ផ្នែក​តំបន់​អាស៊ី​និង​អូ​សេ​អា​នី​នៃ​ធនាគារ​មី​ហ្ស៊ូ​ហូ​ដែលជា​ធនាគារ​មួយ​ក្នុងចំណោម​ធនាគារ​ធំជាងគេ​ទាំងបី​នៅ​ប្រទេស​ជប៉ុន​។​ជំនួប​ពិភាក្សា​នេះ​ត្រូវបាន​រៀបចំឡើង​ក្នុង​ក្របខណ្ឌ​នៃ​ការអនុវត្ត​អនុស្សារណៈ​យោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​ជំរុញ​វិនិយោគ ។​ដែល​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ចុះហត្ថលេខា​ជាមួយ​ធនាគារ​មី​ហ្ស៊ូ​ហូ​កាលពី​ថ្ងៃទី​២៧​ខែកុម្ភៈ​ឆ្នាំ​២០១៧​សំដៅ​ជំរុញ​ការវិនិយោគ​របស់​ជប៉ុន​មក​កម្ពុជា​និង​លើកកម្ពស់​ភាពជា​ដៃគូ​សហគ្រិន​កម្ពុជា​-​ជប៉ុន​។​

លោក​សុខ​ចិន្តា​សោភា​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​របស់​គណៈប្រតិភូ​និង​បាន​ជម្រាបជូន​គណៈប្រតិភូ​អំពី​ការវិវត្ត​សំខាន់ៗ​នៅ​កម្ពុជា​ពាក់ព័ន្ធ​នឹង​កាលានុវត្តភាព​និង​សក្ដានុពល​ធុរកិច្ច​និង​វិនិយោគ​ក៏ដូចជា​ការដាក់ចេញ​នូវ​វិធានការ​ថ្មីៗ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សំដៅ​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​នូវ​បរិយាកាស​ធុរកិច្ច និង​វិនិយោគ​នៅ​កម្ពុជា​។​

​ឆ្លើយតប​នឹង​សំណួរ​ពី​វិស័យ​ដែល​កម្ពុជា​ចង់ឃើញ​អ្នកវិនិយោគ​ជប៉ុន​ធ្វើការ​វិនិយោគ​ឯកឧត្តម​រដ្ឋមន្ត្រី​ប្រតិភូ​បាន​ជម្រាបជូន​គណៈប្រតិភូ​អំពី​វិស័យ​អាទិភាព​ទាំង​៥​ដែល​បានកំណត់​នៅក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥,២០២៥​។​ជាពិសេស​វិស័យ​ក​សិ​-​ឧស្សាហកម្ម​និង​កែច្នៃ​ចំណីអាហារ​ដែល​ក្រុមហ៊ុន​ជប៉ុន​មាន​បច្ចេកវិទ្យា​និង​ជំនាញ​ខណៈដែល​កម្ពុ​ជាមាន​កសិផល​ដែលមាន​គុណភាព​ខ្ពស់​៕S/


#