​វិនិយោគិន​តៃវ៉ាន់​បណ្តាក់ទុន​ជាង​១០​លាន​ដុល្លារ​សាងសង់​ខុន​ដូ​និង​អគារ​កម្ពស់​៣៨​ជាន់​

149
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​វិនិយោគិន​តៃវ៉ាន់​មួយក្រុម​បាន​វិនិយោគ​ទឹកប្រាក់​ជាង​១០​លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​អគារ​ការិយាល័យ​កម្ពស់​៣៨​ជាន់​ឈ្មោះ​អគារ​ខេ​វ៉ា​យ​អាយ​សិន​ធ័​រ​(KYiCENTRE)​ដែលមាន​ទីតាំង​ស្ថិតនៅលើ​បណ្តោយ​ផ្លូវ​៣៦០​សង្កាត់​បេង​កេងកង​៣ ខណ្ឌចំការមន​រាជធានី​ភ្នំពេញ​។​

អគារ​ខេ​វ៉ា​យ​អាយ​សិន​ធ័​រ​ដែលមាន​អាង​ហែល​ទឹក​នៅ​ជា​ន់ទី​៣៨​និង​ប្រើ​បច្ចេកវិទ្យា​វ័យឆ្លាត​5G Rise និង​ប្រព័ន្ធ​AI​បានចាប់ផ្តើម​សាងសង់​នៅ​ថ្ងៃទី​៣​ខែកក្កដា​ឆ្នាំ​២០១៩​ហើយនឹង​បញ្ចប់​ការ​សាសង់​សង់​នៅ​ថ្ងៃទី​៣០​ខែកញ្ញា​ឆ្នាំ​២០២០​ខាងមុខ​។​នៅក្នុង​ពិធី​ប្រកាស​បញ្ចប់​គ្រោង​អគារ​ខេ​វ៉ា​យ អាយ​សិន​ធ័​រ កាលពី​រសៀល​ថ្ងៃទី​៧​ខែវិច្ឆិកា ឆ្នាំ​២០១៩​លោកតឹងជឹនយៀកប្រធានក្រុមហ៊ុនPicassoCityGardenDevelopmentCo.,Ltd​បាន​ថ្លែងថា​៖​អគារ​ខេ​វ៉ា​យ​អាយ​សិន​ធ័​របា​ន​ត្រូវ​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង​១០​លាន​ដុល្លារ​និង​ត្រូវបាន​សាងសង់​កម្ពស់​៣៨​ជាន់ នៅលើ​ផ្ទៃដី ១២៩០​ម៉ែត្រការ៉េ​។​

​លោក​បាន​បន្ថែមថា​៖​ខុន​ដូ​និង​អគារ​ការិយាល័យ​សម្រាប់​ជួល​ដែល​ប្រើ​បច្ចេកវិទ្យា​ទំនើប និង វ័យឆ្លាត 5GRise​និង​ប្រព័ន្ធ​AI​នេះ​បានចាប់ផ្តើម​សាងសង់​កាលពី​ថ្ងៃទី​៣​ខែកក្កដា​ឆ្នាំ​២០១៩​ហើយនឹង​បញ្ចប់​ការសាងសង់​សង់​នៅ​ថ្ងៃទី​៣០​ខែកញ្ញា​ឆ្នាំ​២០២០​ខាងមុខ​។​ចាប់ពី​ជាន់​ទី​៥​ដល់​ជាន់​ជាង​២០​ជា​ខុន​ដូ​និង​ពី​ជា​ន់ទី​៣៣​ដល់​៣៨A​ជា​អគារ​ការិយាល័យ​សម្រាប់​ជួល​។​ចំណែក​ជាន់​ទី​៣៨​មាន​អាង​ហែល​ទឹក​ដែល​អាច​មើលឃើញ​ទេសភាព​រាជធានី​ភ្នំពេញ​ទាំងមូល​។​

​ក្រៅពីនេះ​មាន​កន្លែង​កាត់​ប្រាណ​កន្លែង​ហាត់​យូ​ហ្គា​និង​ស្កា​យ​បារ​។​លោក​បាន​ឱ្យដឹងទៀតថា​៖​លក្ខណៈពិសេស​នៃ​អគារ​នេះ​គឺ​នៅ​ជាន់​ទី​២១​មាន​បន្ទប់​ប្រជុំ​ខ្នាតតូច​មធ្យម​និង​ខ្នាត​អន្តរជាតិ​ដែល​បម្រើ​ដោយ​មិន​គិតថ្លៃ​សម្រាប់​ក្រុមហ៊ុន​ដែល​បាន​ជួល​ការិយាល័យ​នៅទីនេះ​និង​មាន​បន្ទប់​ណាត់​ភ្ញៀវ​និង​កន្លែង​អង្គុយ​ញាំ​អាហារ​ជាពិសេស​ហាង​កាហ្វេ​ម៉ាក​៨៥​ឌឺ​ក្រេ​។​

​លោក​បាន​គូសបញ្ជាក់ថា​៖​បានជា​ក្រុមហ៊ុន​របស់លោក​មក​និ​យោគ​លើ​គម្រោង​សាងសង់​ម​ជ្ឈ​ម​ណ្ឌ​KYiCENTRE​នៅ​កម្ពុជា​នេះ​ដោយសារ​មើលឃើញ​សក្តានុពល​សេដ្ឋកិច្ច​នៅ​តំបន់​បឹង​កេងកង​នេះ​និង​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​វិស័យ​សំណង់​និង​ការកើនឡើង​តម្រូវការ​អគារ​ការិយាល័យ​ជួល​ក្នុងប្រទេស​កម្ពុជា​។​លោក​បាន​បន្ថែមថាៈ​កត្តា​សុខសន្តិភាព​ស្ថិរភាព​សក្តានុពល​សេដ្ឋកិច្ច​កំណើន​វិនិយោគិន​បរទេស​ក៏​ជា​មូលហេតុ​ដែល​លោក​មក​វិនិយោគ​ក្នុងប្រទេស​កម្ពុជា​៕S/