ដោយមូលសម្បត្តិ/ភ្នំពេញៈការសម្ភោធពិព័ណ៌ស្តីអំពីផលិតផលចិញ្ចឹមសត្វនិងជលផលសម្រាប់ឆ្នាំ២០១៨របស់កម្ពុជានៅថ្ងៃទី៥ដល់ថ្ងៃទី៧ខែកញ្ញាឆ្នាំ២០១៨នេះគឺបានបង្ហាញអោយឃើញថាវិស័យកសិកម្មបានដើរតួនាទីក្នុងសេដ្ឋកិច្ចនៅកម្ពុជាមាន២៥ភាគរយនៃផលិតកម្មក្នុងស្រុកសរុបរបស់កម្ពុជាហើយទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល។
ផ្អែកតាមសេចក្តីប្រកាសព័ត៌មាននៃការតាំងពិព័ណ៌បានបញ្ជាក់ថាការនាំចេញផលកសិកម្មបានកើនឡើងដល់៥,១៣លានតោននៅឆ្នាំ២០១៧គឺកើនបាន៤,៧លានតោនបើធៀបទៅនឹងឆ្នាំ២០១៦ដែលជាសញ្ញាមួយបង្ហាញថាវិស័យនៃស្ថិតនៅលើផ្លូវត្រូវស្របតាមក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទបានកំណត់។
កម្ពុជាជាទីផ្សារជោគជ័យសម្រាប់ក្រុមហ៊ុនបរទេសដែលបានវិនិយោគលើការដាំដុះនិងកែច្នៃជាផ្លែឈើ ដំឡូងមីសណ្តែកនិងគ្រាប់ពូជផលិតចំណីសត្វផលិតទឹកដោះនិងជលផល។ក្នុងនោះផលិតកម្មបសុសត្វនិងជលផលនៅតែជាវិស័យសំខាន់របស់សេដ្ឋកិច្ចជាតិ។ពិព័ណ៌នេះបង្ហាញឱ្យឃើញគ្រប់បណ្តាមុខផលិតផលកសិកម្មប្រមាណ៦០មុខដែលមាន១០០ម៉ាកបានដាក់តាំងនាឱកាសនោះ។
លោកគិតហេងអនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទបានលើកឡើងក្នុងពិព័ណ៌នេះថាជាឱកាសមួយសម្រាប់ឱ្យសហគ្រិនទាំងអស់ដើម្បីពង្រីកទីផ្សារអាជីវកម្មរបស់ខ្លួនអោយទាន់សម័យនូវការច្នៃប្រឌិតបច្ចេកវិទ្យាចុងក្រោយផ្សារភ្ជាប់ជាមួយអតិថិជនដ៏មានសក្តានុពលប្រកបដោយប្រសិទ្ធិភាពនិងមានទស្សនាទានអំពីទីផ្សារអាស៊ីអាគ្នេយ៍៕S/