​វី​ង​ចាប់ដៃ​ជាមួយ​ហត្ថា​កសិករ​ដើម្បី​បង្ហាញ​ពី​ការប្ដេជ្ញាចិត្ត​បង្កើន​ភាពទូលំទូលាយ​នៃ​សេវា​ហិរញ្ញវត្ថុ​

321
ចែករម្លែក
  • 6
    Shares

ដោយៈ​សុផល​/​ភ្នំពេញៈ​ធនាគារ​ឯកទេស​វី​ង​(​ខេ​ម​បូ​ឌា​)​លីមីត​ធី​ត​ដែលជា​ក្រុមហ៊ុន​ផ្តល់​សេវា​ធនាគារ​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា បានប្រកាស​ពី​ភាពជា​ដៃគូ ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ លីមីត​ធី​ត (HKL) ក្នុងការ​ផ្ដល់ជូន​នូវ​សេវា​បង់​វិក្កយបត្រ​និង​សេវា​ផ្ទេរប្រាក់ ពី​គណនី​ទៅ​គណនី តាម​ប្រព័ន្ធ​ឌីជីថល សម្រាប់​អតិថិជន​នៃ​ស្ថាប័ន​ទាំងពីរ​។​

​តាមរយៈ​ភាពជា​ដៃគូ​នេះ​នៅក្នុង​ពេលអនាគត​ដ៏​ខ្លី​ខាងមុខ​អតិថិជន​នឹង​អាច​ផ្ទេរប្រាក់​ទៅវិញទៅមក​ដោយ​សុវត្ថិភាព ពី​គណនី​វី​ង​ទៅកាន់​គណនី​ហត្ថា​កសិករ ឬ​ពី​គណនី​ហត្ថា​កសិករ​ទៅកាន់​គណនី​វី​ង​។ បន្ថែម​ពីលើ​សេវា​ដាក់​ប្រាក់​ទៅក្នុង​គណនី​អតិថិជន​ផ្នែក​ឥណទាន​របស់​ហត្ថា​កសិករ​ក៏​អាច​ទៅកាន់​ភ្នាក់ងារ​វី​ង​ជាង​៦.០០០​កន្លែង​នៅ​ទូទាំងប្រទេស​កម្ពុជា​ដើម្បី​ដាក់​ប្រាក់​ចូលក្នុង​គណនី​ហត្ថា​កសិករ​របស់ខ្លួន ដើម្បី​ទូទាត់​ការសង​បំណុល​ប្រចាំខែ ឬ​សកម្មភាព​ហិរញ្ញវត្ថុ​ដទៃទៀត​ផងដែរ​។​

​ភាពជា​ដៃគូ​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​ជួយ​ដល់​ការផ្ទេរ​ប្រាក់​ជា​រៀងរាល់ថ្ងៃ​របស់​អតិថិជន​នៃ​ស្ថាប័ន​ទាំងពីរ​នេះ​ឲ្យ​កាន់​តែមាន​ភាពងាយស្រួល​និង​គ្មាន​ភាពស្មុគស្មាញ​រួមជាមួយ​នឹង​ការណែនាំ​មកកាន់​ពិភពថ្មី​នៃ​ប្រព័ន្ធ​ឌីជីថល​។​អតិថិជន​របស់​ហត្ថា​កសិករ​នឹង​អាច​ទទួលបាន​នូវ​ផលិតផល​និង​សេវាកម្ម​ហិរញ្ញវត្ថុ​តាម​ប្រព័ន្ធ​ឌីជីថល​ដ៏​ទូលំទូលាយ ដែល​អនុញ្ញាតិ​ឱ្យ​ពួកគេ​អាចធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ទាំងអស់ តាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​រួមមាន​សេវា​ផ្ទេរប្រាក់​, បង់​វិក្កយបត្រ បញ្ចូល​ប្រាក់​ទៅក្នុង​ទូរស័ព្ទ ទូទាត់​ប្រាក់​តាម​អន​ឡាញ​និង​ដោយ​ស្កេ​ន​កូដ​QR​ក៏ដូចជា​បទពិសោធន៍​ទិញ​ទំនិញ​ពី​បណ្តា​ហាង​អន្ដរជាតិ ដោយ​ប្រើប្រាស់​វី​ង​អន​ឡាញ​ម៉ា​ស្ទ័​រកា​ត​។​

​លោក ហួត អៀង​តុង ប្រធាន​អគ្គនាយក​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ បាន​មានប្រសាសន៍ថា ហត្ថា​កសិករ​និង​វី​ង​មាន​ចំណុច​ដូចគ្នា​ជាច្រើន​ដោយហេតុថា​ស្ថាប័នហិរញ្ញវត្ថុ​ទាំងពីរ​ជឿជាក់​លើ​ការដាក់បញ្ចូល​ហិរញ្ញវត្ថុ​និង​មានការ​ប្តេជ្ញាចិត្ត​ចំពោះ​និរន្ត​ភាព​សង្គម​និង​ហិរញ្ញវត្ថុ​យូរអង្វែង​របស់​អតិថិជន​រៀងៗ​ខ្លួន​។

លោក​ប្រធាន​អគ្គនាយក​ហត្ថា​កសិករ​មានប្រសាសន៍​ប​ន្ត​ថា​៖“​ផលិតផល​និង​សេវាកម្ម​ហិរញ្ញវត្ថុ​របស់​យើង ក៏ដូចជា​ដៃគូ​ដែល​យើង​ជ្រើសរើស​ធ្វើការ​ជាមួយ ឆ្លុះបញ្ចាំង​ពី​គុណ​តម្លៃ​របស់​យើង​។ យើង​ក៏​កំពុង​ចូលរួម​ក្នុងការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ដោយ​ការជួយ​ដល់​អតិថិជន​របស់​យើង ក្នុង​ការកសាង​ទំនាក់ទំនង​ជាមួយ​ដៃគូ​ហិរញ្ញវត្ថុ ដែល​គួរអោយ​ជឿជាក់​និង​ទុកចិត្តបាន សម្រាប់​ផលប្រយោជន៍​ហិរញ្ញវត្ថុ​រយៈពេល​វែង របស់​ពួកគេ​”​។​

​ភាពជា​ដៃគូ​នេះ ត្រូវបាន​គេ​រំពឹងថា នឹង​ផ្តល់ជូន​នូវ​ភាពងាយស្រួល ក្នុង​ការដាក់​ប្រាក់​បញ្ញើ​សន្សំ ឬ​ការបង់ប្រាក់​សង​ត្រលប់​វិញ ដល់​គ្រប់​អតិថិជន​របស់​ហត្ថា​កសិករ ដែលជា​ទៀងទាត់​តែងតែ​មកកាន់​គ្រឹះស្ថាន​នេះ ហើយ​ហត្ថា​កសិករ នឹង​ជួយ​ឲ្យ​ផលិតផល និង​សេវាកម្ម​ផ្សេងៗ ក៏ដូចជា​ការសហការ​ថ្មី​ជាមួយ​ដៃគូ​អាជីវកម្ម​ផ្សេងៗ​ដើម្បី​ពង្រីក​បណ្តាញ​ធនាគារ និង​ផ្តល់ជូន​ភាពងាយស្រួល​ប​ន្ថែ​ម​ទៀត​ដល់​អតិថិជន​។​

​លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស អគ្គនាយក​ធនាគារ​ឯក​ទេស វី​ង បាន​ប្រសាសន៍ថា ភាពជា​ដៃគូ​មានន័យថា ចំនួន​អ្នក​មិនមាន​គណនី​ធនាគារ និង​អ្នក​មិន​ស្ថិតក្នុង​បណ្តាញ​ធនាគារ កាន់តែ​ច្រើនឡើងៗ នៅ​ទូទាំងប្រទេស​កម្ពុជា​អាចមាន​លទ្ធភាព​ទទួល​បាន​នូវ​ផលិតផល និង​សេវាកម្ម​ហិរញ្ញវត្ថុ ដែលមាន​គុណភាព ដើម្បី​ជួយ​បង្កើន​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគេ ហើយ​វី​ង​ពិតជា​រំភើប​ខ្លាំងណាស់ ក្នុងការ​ចូលរួមចំណែក​នៅក្នុង​ដំណើរការ​នេះ​។​

​លោក ម៉ា​ឡូ​ឡូ​ស បាន​បន្តទៀតថា​៖ “​វា​ជា​កិត្តិយស​ដ៏​ធំធេង​មួយ​សម្រាប់​ធនាគារ​ឯក​ទេស​វី​ង ក្នុងការ​ធ្វើការ​ជាមួយ​ហត្ថា​កសិករ​តាមរយៈ​ការចែករំលែក​នូវ​លទ្ធ​ភាព​នៃ​ការប្រើប្រាស់​សេវា​នៅតាម​បណ្តាញ​ភ្នាក់ងារ​វី​ង​និង​សេវាកម្ម​ហិរញ្ញវត្ថុ​តាម​ប្រព័ន្ធ​ឌីជីថល​របស់​យើង​ទៅឱ្យ​គ្រប់​អតិថិជន​របស់​ហត្ថា​កសិករ ដើម្បីឱ្យ​ពួកគេ​មាន​ភាពងាយស្រួល​ក្នុងការ​ទទួលបាន នូវ​សេវាកម្ម​ហិរញ្ញវត្ថុ​ទាំងនោះ​”៕S/

​ចំណងជើង​រូ​បថ​តៈ​វី​ង​ចាប់ដៃ​ជាមួយ ហត្ថា​កសិករ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​(​រូបៈ​សុផល​)


#