​វី​ង​ឈ្នះ​ពានរង្វាន់​ធុរកិច្ច​អាស៊ាន​រយៈពេល​បី​ឆ្នាំ​ជាប់​គ្នា​

167
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​ធនាគារ​ឯកទេស​វី​ង​(​ខេ​ម​បូ​ឌា​)​លីមីត​ធី​ត​ដែលជា​ធនាគារ​ឈានមុខ​គេ​ក្នុង​ការផ្តល់សេវា​ធនាគា​រ​ចល័ត​នៅ​កម្ពុជា​ត្រូវ​បានផ្តល់​កិត្តិយស​ជាមួយ​ពានរង្វាន់​ធុរកិច្ច​អាស៊ាន​(ASEAN Business Awards : ABA) ប្រចាំឆ្នាំ ២០១៩ ក្នុង​ប្រភេទ “​សហគ្រាស​សង្គម​ដែលមាន​និរន្ត​ភាព​” នា​ថ្ងៃទី​២​ខែវិច្ឆិកា​ឆ្នាំ​២០១៩​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​។​នេះ​ជា​ឆ្នាំ​ទី​បី​ហើយ​ដែល​ក្រុមហ៊ុន​ដ៏​ឆ្នើម​មួយ​នេះ​បានទទួល​ពានរង្វាន់​ធុរកិច្ច​អាស៊ាន​។​

​ពិធី​ប្រគល់​ពានរង្វាន់​នេះ​ត្រូវបាន​ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព​ឧបនាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ​លោក​AnutinCharnvirakul​ដោយមាន​ចូលរួម​ពី​ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រួមគ្នា​ស្តីពី​ពាណិជ្ជកម្ម ឧស្សាហកម្ម និង​ធនាគារ (JSCCIB) លោក Kalin Sarasin​ប្រធាន​សហព័ន្ធ​ឧស្សាហកម្ម​ថៃ លោក Supant Mongkolsuthree ក៏ដូចជា​ប្រធាន​សមាគម​ធនាគារិក​ថៃ លោក Predee Daochai ។​

​លោកស្រី​ម៉ៅ​ចំណាន​អគ្គនាយិកា​ប្រតិបត្តិការ​នៃ​ធនាគារ​ឯកទេស​វី​ង​(​ខេ​ម​បូ​ឌា​)​លីមីត​ធី​ត​បាន​អញ្ជើញ​ចូលរួម​ទទួល​ពានរង្វាន់​នៅក្នុង​កម្មវិធី​នេះ​។​លោកស្រី​បាន​មានប្រសាសន៍ថា​៖“​យើងខ្ញុំ​ពិត​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រៀលជ្រៅ​ចំពោះ​អតិថិជន​ទាំងអស់​និ​យោ​ជិ​ក​និង​ដៃគូ​អាជីវកម្ម​ជាច្រើន​ទៀត​។​បើ​គ្មាន​ការចូលរួម​គាំទ្រ​ដ៏​ធំធេង​របស់​អ្នក​ទាំងអស់គ្នា​នោះទេ​ចក្ខុវិស័យ​របស់​វី​ង​នឹងមិន​ត្រូវបាន​ទទួលស្គាល់ ព្រមទាំង​មានការ​រីកចម្រើន​មកដល់ពេលនេះ​ទេ​។​

​អ្នក​ឧក​ញ្ញ៉ា​គិត​ម៉េង​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ធនាគារ​ឯកទេស​វី​ង​(​ខេ​ម​បូ​ឌា​)​លីមីត​ធី​ត​បាន​មានប្រសាសន៍​ផងដែរ​ថា​៖“​សមិទ្ធផល​ថ្ងៃនេះ​ពិតជា​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​និង​ការខិតខំ​របស់​យើង​នៅក្នុង​ប្រទេស​កម្ពុជា​ក៏ដូចជា​នៅក្នុង​តំបន់​ទាំងមូល​។​ការទទួលស្គាល់​មួយ​នេះ​គឺជា​ការជំរុញ​ទឹកចិត្ត​យើង​ឱ្យ​ខិតខំ​ដើរ​ទៅមុខទៀត​និង​បន្ត​នាំមក​នូវ​ដំណោះស្រាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​តាមរយៈ​ផលិតផល​ថ្មី​ដែល​បំពេញ​តំរូវការ​អតិថិជន​របស់​យើង​” ។​

​សូមជម្រាបថា​ពានរង្វាន់​ធុរកិច្ច​អាស៊ាន​ត្រូវបាន​ផ្តួចផ្តើម​ដោយ​ASEANBAC​ក្នុង​ឆ្នាំ​២០០៧​។​ជា​រៀងរាល់ឆ្នាំ​ពួកគេ​ទទួលស្គាល់​សហគ្រាស​សង្គម​ឆ្នើម​ដែលមាន​លក្ខណៈ​ច្នៃប្រឌិត​និង​បាន​ចូលរួម​វិភាគទាន​យ៉ាងសំខាន់​ដល់​អ្នក​ខ្សត់ខ្សោយ​នៅក្នុង​សហគមន៍​នានា​របស់​ពួកគេ​។​លោក Manu Rajan អគ្គនាយក​នៃ​ធនាគារ​ឯកទេស​វី​ង​(​ខេ​ម​បូ​ឌា​)​លីមីត​ធី​ត​បាន​ថ្លែង​ដោយ​មោទនភាព​ថា​៖“​ខ្ញុំ​ពិតជា​មានការ​ត្រេកអរ​និង​សប្បាយរីករាយ​ឥតឧបមា​ដែល​អាច​គាំទ្រ​បេសកកម្ម​របស់​ក្រុមហ៊ុន​យើង​ប្រកបដោយ​ប្រសិទ្ធភាព​។​ដែល​ការធ្វើ​បែបនេះ​ជះឥទ្ធិពល​ជា​វិជ្ជមាន​ដល់​ការទទួលបាន​សេវា​ហិរញ្ញវត្ថុ​តាម​ទូរស័ព្ទ​ចល័ត​សម្រាប់​ប្រជាជន​កម្ពុជា​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​ពួកគេ​” ។​

​កាលពី​១០​ឆ្នាំមុន​វី​ង​បានចាប់ផ្តើម​ផ្ដល់​សេវា​ផ្ទេរប្រាក់​ហើយក៏​បាន​បន្ត​អភិវឌ្ឍន៍​ខ្លួន​រហូតមក​ដើម្បី​ផ្តល់ជូន​នូវ​ផលិតផល​រួមទាំង​សេវាកម្ម​ជាច្រើន​ដែល​កំពុង​ជំរុញ​កំណើន​នៃ​សង្គម​នៃ​ការទូទាត់​ដោយ​មិន​ប្រើប្រាស់​ក្រដាសប្រាក់​នៅក្នុង​ប្រទេស​កម្ពុជា​។​វី​ង​នៅតែ​ឈរ​នៅ​ជួរមុខ​គេ​នៃ​ទីផ្សារ​សេវា​ផ្ទេរប្រាក់​តាម​ទូរស័ព្ទ​និង​អេ​ឡិច​ត្រូ​និ​ច​នៅក្នុង​ប្រទេស​ដែលមាន​សេវា​គ្របដណ្តប់​តាម​ស្រុក​១០០​ភាគរយ​ជាមួយ​ភ្នាក់ងារ​វី​ង​ជាង​៧.០០០​កន្លែង​ទូទាំងប្រទេស​។​

​អតិថិជន​វី​ង​អាច​បញ្ចូល​ទឹកប្រាក់​ក្នុង​ទូរស័ព្ទ​របស់​ពួកគេ​ទូទាត់​វិក័យប័ត្រ​ផ្ទេរប្រាក់​ទិញ​ទំនិញ​ពី​ហាង​តាម​អ៊ី​ន​ធឺ​ណេ​ត​នៅក្រៅ​ប្រទេស​កក់​សំបុត្រ​យន្តហោះ ទូទាត់​ថ្លៃ​អាហារ​តាមរយៈ​សេវាកម្ម WingPay ដែលជា​សេវាកម្ម​ទូទាត់​ប្រាក់​ដោយ​ស្កេ​ន QR​កូដ​ហើយក៏​អាច​ទទួលបាន​ការផ្ញើ​ប្រាក់​ពី​ប្រទេស​ជាង ២០០ នៅ​ទូទាំង​ពិភពលោក​៕S/

​ចំណងជើង​រូបថត​៖​វី​ង​ឈ្នះ​ពានរង្វាន់​ធុរកិច្ច​អាស៊ាន​ប្រចាំឆ្នាំ​២០១៩​ក្នុង​ប្រភេទ​“​សហគ្រាស​សង្គម​ដែលមាន​និរន្ត​ភាព​”​នៅ​ទីក្រុង​បាងកក​